Chủ nhật, 11-10-26 02:48:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកកងជួរជាបក្ខជន Khmer

Báo Cà Mau ទន្ទឹមជាមួយការយកចិត្តទុកដាក់ជារឿយៗដល់ជីវភាពរស់នៅនិងសម្ភារ៖ ស្មារតីរបស់បងប្អូនជនរួមជាតិភាគតិច គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិ ព្រមទាំងអង្គការចាត់តាំងនយោបាយ-សង្គមខេត្តតែងយកចិត្តទុកដាក់ដល់ការកសាង និងលើកកម្ពស់គុណភាពខាងប្រព័ន្ធនយោបាយតំបន់ជនជាតិភាគតិច ដើម្បីឆ្លើយតបតម្រូវការ និងរាល់ភារកិច្ចទាំងឡាយក្នុងតំណាក់កាលបច្ចុប្បន្ន។

យោងតាមការកត់សម្គាល់នៅឃុំ Tân Lộc ស្រុក Thới Bình ជាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដោយមាន២២៩គ្រួសារ និងចំនួនប្រជាជន៨១២នាក់។ អាស្រ័យអនុវត្តល្អការកសាងបក្ស និងលើកកម្ពស់គុណភាពខាងប្រព័ន្ធនយោបាយក៏បង្កើនការផ្លាស់ប្តូរយ៉ាងសកម្មផងដែរសម្រាប់ក្នុងការអនុវត្តរាល់បណ្តានយោបាយជនជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាដើម។

សាខាបក្សភូមិលេខ៧ តែងសកម្មក្នុងការផ្សព្វផ្សាយ ចលនាបងប្អូនប្រជាជនអំពីការគិតគូររកស៊ីមានប្រសិទ្ធភាព និងកាត់បន្ថយក្រចីរភាព។

លេខាបក្សឃុំ Tân Lộc លោក Lê Thành Tây បានឱ្យដឹង៖ បក្ខភាគមានបក្ខជនទាំងអស់៣២៥រូប ក្នុងនោះមាន២៨រូបជាជនជាតិភាគតិច។​ លទ្ធផលនៃការអភិវឌ្ឍបក្ខជនជារៀងរាល់ឆ្នាំសុទ្ធតែសម្រេចបានតាមការកំណត់។ ឆ្នាំ២០២៥ ឃុំត្រូវបានប្រគល់ឱ្យចាត់បញ្ចូលបក្ខជនថ្មីចំនួន១១រូប។ គុណភាពសម្រាប់បក្ខជនមួយថ្ងៃកាន់តែមានការល្អប្រសើរ ហើយក៏មានយ៉ាងច្រើនបក្ខជនជាជនជាតិភាគតិចកំពុងទទួលតួនាទីមុខងារដ៏សំខាន់ៗលើភូមិសាស្ត្រ បង្កើតបានទំនុកចិត្តក្នុងប្រជាជន។

រយៈពេល៦ឆ្នាំទទួលមុខងារជាលេខាសាខាបក្សភូមិលេខ៧ លោក Hữu Thol  តែងចែករំលែកនិងរិះរកគ្រប់វិធីសាស្ត្រដើម្បីជីវភាពបងប្អូនប្រជាជនបានកាត់បន្ថយភាពក្រលំបាក។ យោងតាមនោះផងដែរ លោកមាក៏តែចូលរួមជាមួយបណ្តាស្ថានប័នភូមិភាគគ្រប់គណៈផ្នែក សកម្មក្នុងការផ្សព្វផ្សាយ ចលនាបងប្អូនប្រជាជនអំពីការគិតគូររកស៊ីមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះហើយ សេដ្ឋកិច្ចគ្រួសារក៏មានការរីកចម្រើន រួមចំណែកក្នុងសកម្មភាពលុបបំបាត់ក្រ។ គិតដោយឡែកក្នុងឆ្នាំ២០២៤ ភូមិកាត់បន្ថយគ្រួសារក្របាន៣គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ១០គ្រួសារផងដែរ។

បងស្រី Hữu Thị Thuỳ Mỵ ឆ្លៀតពេលក្រៅម៉ោងធ្វើការដើម្បីលក់ដូរមុខទំនិញតាមបណ្តាញសង្គម ផ្តល់ប្រភពចំណូលនឹងនរល្អសម្រាប់គ្រួសារ។

លោក Thol បានចែករំលែកថា៖ “ខ្ញុំធ្លាប់ឆ្លងកាត់តួនាទីមុខផ្សេងៗជាច្រើន មានដូចជា៖ លេខាសម្ព័ន្ធយុវជន ប្រធានការងារខាងរណសិរ្ស ប្រធានភូមិជាដើម ទោះបីជាស្ថិតក្នុងតួនាទីណាក៏ដោយ ក៏តែងទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តអំពីផ្នែកសមត្ថកិច្ចគ្រប់បណ្តាថ្នាក់ រួមទាំងមាមីងបងប្អូនប្រជាជនផងដែរ។ នោះគឺជាប្រភពកម្លាំងដើម្បីខិតខំតស៊ូ រួមកម្លាំងគ្នាជាមួយបងប្អូនជនរួមជាតិឈានឡើង និងអភិរក្សវប្បធម៌ជនជាតិ”។

ខណៈពេលដែលតួនាទី និងកម្លាំងតស៊ូប្រយុទ្ធរបស់អង្គការចាត់តាំងនៃមូលដ្ឋានបក្សត្រូវបានពង្រឹងមាំ នឹងបង្កើនទំនុកចិត្តសម្រាប់បងប្អូនជនរួមជាតិស្រុស្រួលគំនិតគ្នាដើម្បីកសាងប្រទេសជាតិ។

សាខាបក្ខភូមិលេខ៧ មានបក្ខជន៤៧រូប ក្នុងនោះមាន២២រូបជាជនជាតិ Khmer។ បណ្តាបក្ខជនវ័យក្មេងទាំងឡាយជាច្រើនរូបតែងអស់ពីចិត្តក្នុងការសិក្សារៀនសូត្រ លត់ដំខ្លួនដើម្បីសក្តិសមជាកងកម្លាំងនៃអ្នកស្នងបន្ត។ តួយ៉ាងដូចជាបក្ខជនវ័យក្មេង Hữu Thị Thuỳ Mỵ (អាយុ២៨ឆ្នាំ) ដែលខ្លួនទើបចបានទទួលមុខងារជាប្រធានភូមិ។ Mỵ បានបញ្ចប់ការសិក្សាកម្រិតអនុមហាវិទ្យាល័យផ្នែកខាងមតេយ្យ តែខ្លួនមិនមានបំណងចង់ធ្វើជាគ្រូបង្រៀននៅស្រុកកំណើតរបស់ខ្លួននោះទេ។ ក្រៅពីម៉ោងធ្វើការ បងតែងខិតខំធ្វើសេដ្ឋកិច្ច និងទទួលជោគជ័យជាមួយសកម្មភាពលក់ដូរមុខទំនិញតាមបណ្តាញសង្គម Facebook, TikTok ដោយទម្រង់ស្វែងយល់និងផ្សារភ្ជាប់ទីផ្សារ។ ការងារនេះមិនចាំបាច់ដើមទុន មិនបង់ខាត់ពេលវេលាច្រើន ប៉ុន្តែផ្តល់ប្រាក់ចំណូលនឹងនរ។ ជាមួយអំណោយផលខាងបច្ចេកវិទ្យា មីក៏បានចូលរួមក្លិបបច្ចេកវិទ្យាឌីជីថលសហគម និងជំនួយបងប្អូនជនរួមជាតិបន្តចូលជិតនៅបណ្តាភាពជាអំណោយផលជាច្រើន ផ្សារភ្ជាប់នូវបណ្តាប្រព័ន្ធបណ្តាញសម្មាមតិ រាំងស្កាត់នូវបណ្តាខ្លឹមសារកង្វះខាត។ ផ្តើមពីនោះចែករំលែកបំណិន និងចំណេះដឹងខាងរបរលក់ដូរតាមបណ្តាញ Online ដើម្បីរាល់កិច្ចការងារទាំងឡាយប្រព្រឹត្តិទៅដោយរលូន។

យុវជនឃុំ Tân Lộc រួមដៃគ្នាលុបបំបាត់ផ្តះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

អាចនិយាយបានថា យោងតាមកងជួរកម្មាភិបាល បក្ខជនជាជនជាតិភាគតិច មុខងារតួនាទី និងកម្លាំងប្រយុទ្ធប្រឆាំងរបស់បណ្តាអង្គការចាត់តាំងមូលដ្ឋានបក្សដែលត្រូវបានពង្រឹងយ៉ាងខ្លាំងខ្លា។ ខ្លឹមសារ និងទម្រង់សកម្មភាពរបស់រណសរិស្សមាតុភូមិ និងអង្គការមហាជនក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ រួមចំណែកពង្រឹងនូវទំនុកចិត្តរបស់បងប្អូនជនរួមជាតិចមពោះគណៈកម្មាធិការបក្ស និងរដ្ឋអណាចភូមិភាគ ព្រមទាំងស្រុះស្រួលផ្តុំកម្លាំងគ្នាកសាងប្រទរេសជាតិ៕

 

Mộng Thường

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។