Chủ nhật, 11-10-26 02:48:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ភាពកក់ក្តៅសម្រាប់បងប្អូន Khmer

Báo Cà Mau ជាមួយស្មារតី “អ្នកណាមានអ្វីចូលរួមនោះ អ្នកណាមានកម្លាំងរួមកម្លាំង មានទ្រព្យរួមទ្រព្យ មានច្រើនចូលរួមច្រើន មានតិចចូលរួមតិច” ខេត្ត Cà Mau គឺជាភូមិភាគមួយដែលទទួលបានលទ្ធផលក្នុងការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះទ្រុឌទ្រោមនិងផ្ទះបណ្តោះអាសន្នទូទាំងប្រទេស។ ខេត្ត Cà Mau ខិតខំប្រឹងប្រែងដល់ចុងខែមិថុនា នឹងសម្រេចការសាងសង់ថ្មី និងកែជួសជុលផ្ទះបានចំនួន៤.៤០០ខ្នងសម្រាប់គ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជនរួមជាតិភាគតិចដែលជួបលំបាកខាងផ្ទះស្នាក់នៅ ដោយសរុបទឹកប្រាក់អស់ជាង២៣៥,៨ពាន់លានដុង។

បណ្តាគេហដ្ឋានដ៏ស្កឹមស្កៃមាននៅតាមតំបន់ជនរួមជាតិ Khmer នៃស្រុក U Minh។

ជាមួយការប្តេជ្ញាចិត្តខ្ពស់របស់ប្រពន្ធនយោបាយ និងការចូលរួមឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់បណ្តាអង្គការចាត់តាំងសង្គម ឯកជន អាជីវកម្មនិងទូទាំងប្រជាជន កម្មវិធីលុបបំបាត់ផ្ទះទ្រុឌទ្រោមនិងផ្ទះបណ្តោះអាសន្នរបស់ខេត្ត Cà Mau ក៏បានក្លាយជាប្រពៃណីគ្រប់ជ្រុងជ្រោយដែលផ្តោត លើស្មារតី “អ្នកមានជួយអ្នកក្រីក្រ” ព្រមទាំងប្រពៃណីប្រឡងប្រណាំង “ដើម្បីអ្នកក្រ-មិនទុកឱ្យអ្នកណានៅពីក្រោយ” កម្មវិធីបាននិងកំពុងត្រូវបានផ្តល់លំនៅឋានដែលប្រកបដោយភាពកក់ក្តៅ ជូនគ្រួសារជួបលំបាកជាច្រើន ព្រមទាំងបង្កើនប្រភពកម្លាំងសម្រាប់គ្រួសារទាំងឡាយបន្តខិតខំ ឈានឡើងក្នុងការរស់នៅ។

ផ្ទះរបស់អ្នកមីង Lê Thị Danh ជាជនជាតិ Khmer នៅភូមិលេខ៦ ឃុំ Khánh Lâm ទើបកែជួសជុលរួចរាល់ ក្នុងនោះ រដ្ឋបានជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន៣០លានដុងរួមជាផ្សំជាមួយទឹកប្រាក់ដែលគ្រួសារសន្សំបានខ្លះទៀតផងដែរ។

គ្រួសារលោក Trần Văn Giả ជាជនជាតិ Khmer  នៅភូមិលេខ៦ ឃុំ Khánh Hoà ទទួលបានការឧបត្ថម្ភសង់ផ្ទះថ្មីអំពីកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម។

ក្នុងនោះ ផ្តើមពីកម្មវិធីនេះ ក៏មានគ្រួសារ Khmer ជាច្រើនក្នុងខេត្តនិយាយរួម ស្រុក U Minh និយាយដោយឡែកទទួលបានការជំនួយឧបត្ថម្ភដើម្បីឆ្លងកាត់លំបាក មានទីលំនៅឋាននឹងនរ ផ្តើមអាជីពប្រកបដោយភាពសុខសាន្ត ជាពិសេសក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ឆ្នាំម្យ៉ាញ់ សប្តស័ក ២០២៦នេះឯង៕

 

Huỳnh Lâm

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។