Thứ ba, 20-10-26 01:34:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លេខាសាខាបក្ស Kim Si Tha

នាំមកនូវ “ខ្យល់ជំនោរថ្មី” សម្រាប់ភូមិ Ninh Thạnh Đông

Báo Cà Mau ដោយធ្លាប់បានធ្វើការជាច្រើនឆ្នាំនៅឃុំ Ninh Thạnh Lợi ជាមួយនឹងសញ្ញាប័ត្រសកលវិទ្យាល័យផ្នែកខាងចិញ្ចឹមជលផល លោក Kim Si Tha (កើតនៅឆ្នាំ ១៩៨៤) ខណៈពេលដែលបានទទួលតួនាទីជាលេខាសាខាបក្សភូមិ Ninh Thạnh Đông ក៏បាននាំមកនូវ "ខ្យល់ជំនោរថ្មី" សម្រាប់ តំបន់ជនបទនេះ។ ក្រោមការដឹកនាំរបស់លោក ភូមិ Ninh Thạnh Đông ជាភូមិភាគដែលមានប្រមាណជាង ៦០% គ្រួសារ Khmer ក៏មានលក្ខណៈឈានឡើងជាសន្សឹមៗផងដែរ។

លោក Kim Si Tha ប្រគល់សេចក្តីសម្រេចចិត្តចាត់បញ្ចូលសមាជិកបក្សថ្មីនៅអាគារវប្បធម៌ភូមិ។

ដោយបានបញ្ជាក់យ៉ាងច្បាស់ថា បង្គា និងស្រូវជាសក្តានុពលដ៏សំខាន់ដែលផ្តល់មកនូវជីវភាពរុងរឿងសម្រាប់បងប្អូនជនរួមជាតិ។ លេខាសាខាបក្ស លោក Kim Si Tha  រួមជាមួយកម្មាភិបាល បក្ខជន និងអង្គការមហាជនតែងផ្សព្វផ្សាយជារឿយៗ និងបំផុសចលនាមាមីងបងប្អូនឱ្យគោរពតាមប្រតិទិននៃរដូវកាលដំណាំ និងអនុវត្តបច្ចេកវិទ្យាយ៉ាងសមស្របទៅតាមលក្ខណៈរបស់ភូមិភាគនីមួយៗ។

ទន្ទឹមនិងនោះ លោកក៏បានខិតខំគៀងគរប្រជាជនយ៉ាងខ្ជាប់ខ្ជួន ដើម្បីផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចតាមគោលនយោបាយរបស់ខេត្ត។ ផ្តើមពីតំបន់ដីសម្រែផលិតស្រូវមិនសូវបានផលទៅជាទម្រង់ផលិត ១ រដូវស្រូវ និង ២ រដូវចិញ្ចឹមបង្គាគួបផ្សំជាមួយច្រើនទម្រង់ចិញ្ចឹមដាំដុះដ៏សម្បូរបែបផ្សេងៗទៀត។ ដោយសារតែបែបេនះហើយ ប្រសិទ្ធភាពក្នុងការផលិតក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ ប្រភពចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងឆ្នាំ ២០២៤ សម្រេចបាន ៨០ លានដុង។

មិនត្រឹមតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ លោកលេខាសាខាបក្ស គីមស៊ីថា ថែមទាំងគិតគូរអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធទៀតផង។ យោងតាមកិច្ចប្រជុំផ្សេងៗរបស់ភូមិ សាខាបក្សតែងស្របមតិធ្វើសេនាធិការឱ្យឃុះ ព្រមទាំងចលនាបងប្អូនប្រជាជនកសាងដងផ្លូវគំរូតាមកាញ់ប្រឡាយលេខ​ ៦០០០ ដោយមានប្រវែង ៥៥០ ម៉ែត្រ ផ្តើមពីនោះ ក៏បន្តការសម្អាតអនាម័យតាមដងផ្លូវគមនាគមប្រកបដោយមានបៃតង- ល្អ-ស្អាត។

ជាពិសេស លោក គីមស៊ីថា ថែមទាំងបានកៀរគរប្រជាជនដែលរស់នៅតាមកាញ់ប្រឡាយ ៨០០០ សាងផ្លូវបេតុងទទឹង ១ ម៉ែត្រ និងប្រវែងជាង ១.២០០ ម៉ែត្រ ដោយចំណាយថវិកាសរុបជាង ១៥០ លានដុង។ ក្នុងនោះប្រជាជនបានចូលរួមចំណែកជាង ៥០ លានដុងផងដែរ។ អាស្រ័យការឯកភាពគ្នា និងស្មារតីសាមគ្គីខ្ពស់ ប្រជាជនទាំងឡាយក៏បានរួមដៃគ្នារួមចំណែកកម្លាំងពលកម្ម និងទឹកប្រាក់ ដើម្បីសាងផ្លូវថ្នល់ដីខ្មៅ និងជីកស្តារតាមប្រឡាយទឹកផងដែរ។ គិតមកដល់ពេលនេះ ផ្លូវសំខាន់ៗមួយចំនួនរបស់ភូមិ និងអន្តរភូមិ រួមទាំងផ្លូវលំក៏មានភាពរឹងម៉ាំល្អ ធានាសុវត្ថិភាពចរាចរណ៍ លែងមានភក់ជ្រាំក្នុងរដូវភ្លៀតដូចមុនទៀតដែរ។

ផ្តើមពីការប្តេជ្ញាចិត្តស្នេហាមាតុភូមិ និងគោរពស្រឡាញ់បងប្អូនជនរួមជាតោ លោក Kim Si Tha (ស្តាំ) តែងសកម្មក្នុងការចលនាមាមីងបងប្អូនប្រជាកសិករឱ្យផ្លាស់ប្តូរខាងវិស័យសេដ្ឋកិច្ច នាំមកនូវជីវភាពសុខក្សេមក្សាន្ត។

ដោយមានបំណងចង់ឱ្យប្រជាជនគ្រប់រូបក្នុងភូមិមានជីវភាពធូរធារ សាខាបក្សភូមិ Ninh Thạnh Đông តែងចាត់ឱ្យបក្ខជនទៅសួរសុខទុក្ខគ្រួសារក្រីក្រទាំងឡាយ ដើម្បីជំរុញទឹកចិត្ត និងណែនាំច្ចេកទេសក្នុងការផលិត។ អាស្រ័យហេតុនេះ ចំនួនគ្រួសារក្រីក្រនៅក្នុងភូមិនាពេលបច្ចុប្បន្ននូវត្រឹមតែ ១១ គ្រួសារ (២,៥៦%) ហើយគ្រួសារប្រកៀកបន្ទាត់ក្រនូវត្រឹម ៥ គ្រួសារ (ស្មើនឹង ០,៩៣%) ។ ចំនួនមនុស្សដែលស្ថិតក្នុងវ័យពលកម្ម និងមានការងារធ្វើសម្រេចបាន ៩៦% ។ ភូមិក៏បន្តរក្សាបានល្អនូវមុខរបរប្រពៃណីដូចជារបរតម្បាញ ដោយមានក្លឹបសហករណ៍តម្បាញ ១ សហករណ៍បង្គាគួបផ្សំនិងស្រូវ១ ព្រមទាំងសហករណ៍ចិញ្ចឹមក្រពើ១ផងដែរដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។

ជីវភាពរស់នៅរបស់បងប្អូនប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ ហើយសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងភូមិត្រូវបានរក្សាលំនឹងតាំងពីពេលនោះមក។ រាល់ការជម្លោះ​ និង​វិវាទ​ផ្សេងៗក្នុងប្រជាជនក៏​ត្រូវ​បាន​ដោះស្រាយទាន់ពេល។ ប្រពៃណីចលនាទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ជួយឱ្យភូមិ Ninh Thạnh Đông ជាច្រើនឆ្នាំរហូតបានទទួលស្គាល់ជាភូមិធានាល្អខាងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោក Danh Chươl ប្រធានភូមិ និ Ninh Thạnh Đông បានចែករំលែកថា៖ “ជាមួយការប្តេជ្ញាចិត្តយ៉ាងមុះមុត សមមិត្ត គីមស៊ីថា តែងខិតខំឥតឈប់ឈរដើម្បីនាំយកនូវអ្វីៗដែលល្អបំផុតសម្រាប់ជីវភាពរស់នៅរបស់បងប្អូន ជនរួមជាតិ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សមមិត្តបានបញ្ចប់ភារកិច្ចដែលប្រគល់ជូនយ៉ាងល្អឥតខ្ចោះ ហើយថែមទាំងបាលើកសរសើរជាគំរូឆ្នើមក្នុងការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ Hồ Chí Minh ទៀតផង។ កន្លងថ្មីៗនេះដែរ សមមិត្តថែមទាំងបានស្ងើចសរសើរដែលមានស្នាដៃឆ្នើមក្នុងរាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិដំណាក់កាល ២០២១-២០២៥”៕

Thanh Hải - Duy Phong

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។