Thứ ba, 20-10-26 01:34:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លោក Sơn Tài: កសិករ Khmer ផលិតពូកែ

Báo Cà Mau លោក Sơn Tài នៅភូមិ Đay Tà Ni ឃុំ Hưng Hội គឺជាគំរូមួយរូបក្នុងចំណោមគំរូដ៏ឆ្នើមដែលស្តីពីស្មារតីខិតខំឈានឡើងដើម្បីធ្វើមានដោយខ្លួនឯង។ គាត់មិនត្រឹមជាកសិករ Khmer ដែលផលិតពូកែប៉ុណ្ណោះទេ ថែមទាំងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌ Khmer ទៀតផង។

លោក Sơn Tài (ស្តាំ) ពិនិត្យស្រែរបស់គ្រួសារ។

គ្រួសារលោក Sơn Tài មានផ្ទៃដីផលិតស្រូវចំនួន ២,៥ ហិចតា និង២កុងសម្រាប់ដាំចម្ការត្រសក់។ ជារៀងរាល់ឆ្នាំ លោកផលិតស្រូវ២រដូវ និងចាប់ពី ២-៣ រដូវត្រសក់។ អាស្រ័យមានបទពិសោធជាច្រើនឆ្នាំ រួមទាំងការឧស្សាព្យាយាមក្នុងការផលិតផងនោះទើបសម្រេចបានបរិមាណផលខ្ពស់ បង្កើនប្រភពប្រាក់ចំណូលនឹងនរល្អ។

យោងតាមប្រសាសន៍លោក Tài ដំណើរការដាំត្រសក់ត្រូវការអនុវត្តយ៉ាងលម្អិតតាមពីតំណាក់កាលកែច្នៃដី ចុះពូជរហូតដល់ការមើលថែ និងប្រមូលផល។ បន្ទាប់ពីប្រមូលផលរួច លោកតាយមានជម្រះដីចម្ការ ហាលមុខដីប្រមាណ ២០ ថ្ងៃដើម្បីទប់ស្កាត់បង្កូវនិងសត្វល្អិតបំផ្លាញផលដំណាំ។ ខណៈពេលដែលចុះពូជ លោកក៏បានដំឡើងទ្រើងសម្រាប់ឱ្យត្រសក់វារ និងមានការលូតលាស់ល្អ។ ត្រសក់គឺជាប្រភេទដំណាំដែលផ្តល់ផ្លែយ៉ាងឆាប់រហ័ស បន្ទាប់ពីចុះពូជរយៈពេល ៣២ ថ្ងៃនឹងអាចប្រមូលផលបាន ក្នុងមួយរដូវប្រមូលអូសអន្លាយប្រហែល ១ ខែ។ “ដាំត្រសក់មិនពិបាកនោះទេ តែទាមទាឱ្យមានការក្តាប់បានបច្ចេកទេស ដូចជា៖ តំណាក់កាលស្រោចទឹក ដាក់ជីតាមការកំណត់ និងបង្ការដង្កូវនិងសត្វល្អិតបំផ្លាញយ៉ាងមានប្រសិទ្ធភាព។ ទើបត្រសក់បានផលខ្ពស់” លោកតាយបានចែករំលែកដូច្នេះ។

លោក Sơn Tài រួមជាមួយកម្មាភិបាលភូមិផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋជូនបងប្អូនជនរួមជាតិ Khmer ក្នុងភូមិ។

ជារៀងរាល់ឆ្នាំ លោកតាយប្រមូលផលត្រសក់បានចាប់ពី ២០០-៣០០ គីឡូក្រាម លក់បានតម្លៃចាប់ពី ៩-១៥ ពានដុង/គីឡូ។ យោងតាមការគិតប៉ាន់ស្មានទុកជាមុន សរុបចំណូលដែលបានមកពីការដាំត្រសក់មានប្រមាណ៣០០លានដុង/ឆ្នាំ។ ក្រៅពីធ្វើសេដ្ឋកិច្ចពូកែ លោកតាយថែមទាំងគិតគូរឱ្យកូនរៀនសូត្របានល្អទៀតផង។ កូនរបស់លោក Tài សព្វថ្ងៃជាវេជ្ជបណ្ឌិត នេះកឺជាមោទនភាពដ៏ធំមួយដែរសម្រាប់គ្រួសារលោក។

មិនត្រឹមបានអ្នកផងដឹងស្គាល់ថាជាកសិករផលិតពូកែប៉ុណ្ណោះទេ លោកតាយថែមទាំងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ទៀតផង។ បច្ចុប្បន្ន ទូទាំងឃុំ Hưng Hội ហូយមានអ្នកមនាប្រជាប្រិយទាំងអស់ចំនួន៨រូប ក្នុងនោះមាន ៦ រូបដែលជាជនជាតិ khmer។ គាត់ទាំងអស់គ្នាសុទ្ធសឹងជាអ្នកដែលសកម្មចូលរួមកិច្ចការងារសង្គម ព្រមទាំងអភិរក្សលក្ខណៈវប្បធម៌ជាតិ និងជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាច និងប្រជាជនផងដែរ។

លោក Sơn Tài រួមជាមួយកម្មាភិបាលភូមិ Đay Tà Ni និងឃុំ Hưng Hội បានអញ្ជើញទៅដល់គ្រួសារបងប្អូនប្រជាជនដើម្បីផ្សព្វផ្សាយស្តីពីការកសាងជនថ្មថ្មី។

លោកដាំងវាុំងបាក់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហឹងហូយ បានវាយតម្លៃថា៖​ “លោកសើងតាយជាអ្នកឧស្សាហ៍ព្យាយាមរកស៊ី រស់នៅស្លូតត្រង់ ជាកសិករផលិតពូកែ ពិសេសជាគំរូដ៏ភ្លឺស្វាងក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគទៀតផង”៕

Minh Đạt

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។