Thứ ba, 20-10-26 07:59:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្មារតីទទួលខុសត្រូវរបស់លោក Thạch Chia

Báo Cà Mau តាំងពីទទួលបានការទុកចិត្តពីបងប្អូនប្រជាជនក្នុងភូមិ លោក Thạch Chia អនុប្រធានគណៈកម្មការសាលាទាន និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិ Tân Điền B ឃុំ Thanh Tùng ស្រុក Đầm Dơi។ តែងសកម្មខិតខំប្រឹងប្រែងអស់ពីចិត្ត ដោយស្មារតីទទួលខុសត្រូវអស់រយៈកាលជិត២០ឆ្នាំមកហើយដែរ។ ក្រៅពីការលះបង់ដើម្បីសហគមន៍ លោកពូ Thạch Chia ថែមទាំងបានអ្នករាល់គ្នាស្គាល់ថាជាកសិករផលិតពូកែរបស់ភូមិភាគទៀតផង។

“ខ្ញុំតែងសង្ឃឹមថាបងប្អូនប្រជាជនជាទូទៅក្នុងភូមិ Tân Điền B និយាយដោយឡែក និងបងប្អូនជនរួមជាតិខ្មែរក្ទូទាំងឃុំនិយាយរួម ត្រូវខិតខំរកស៊ីដើម្បីឈានឡើងក្នុងការរស់នៅ។  បងប្អូនគ្រប់រូប គ្រប់គ្រួសារត្រូវខិតខំព្យាយាមរកស៊ី ពង្រីកសេដ្ឋកិច្ច ព្រមទាំងអនុវត្តល្អរាល់បណ្តាវិធានការគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ ព្រួតដៃរួបរួមសាមគ្គី កសាងប្រទេសជាតិ” លោកពូ Thạch Chia មានប្រសាសន៍បែបនេះ។

លោក Thạch Chia តែងមានការទទួលខុសត្រូវលើការងាររបស់ខ្លួនដែលអនុប្រធានគណៈកម្មការសាលាទានភូមិ Tân Điền B។

ក្នុងដំណើរការឃោសនាផ្សព្វផ្សាយ លោកពូ Thạch Chia តែងជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យលើកកម្ពស់ការយល់ដឹង ចូលចិត្ត និងក្តាប់ពព័ត៌មានស្តីពីសង្គមនៅលើបណ្តាញសារព័ត៌មានមហាជន ដូចជាព័ត៌មានអំពីបទប្បញ្ញត្តិច្បាប់របស់រដ្ឋ បណ្តាទម្រង់សេដ្ឋកិច្ច ការអភិរក្ស និងពង្រីកម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច។ល។ ពិសេសចំពោះការផ្សះផ្សា លោកពូតែងលើកឡើងនូវទ្រឹស្តីយ៉ាងសមប្រាកបដែលឈានដល់ការផ្សារភ្ជាប់មិត្តភាពរវាងអ្នកភូមិផងរបងជាមួយ។

“ចាប់តាំងពីរដ្ឋអំណាច និងប្រជាជនក្នុងភូមិបានតែងតាំងខ្ញុំធ្វើជាអ្នកមានប្រជា ប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ ខ្ញុំតែម្ចាស់ការសម្រាប់ជាគំរូឲ្យអ្នកដទៃ។ ដំ  បូងបង្អស់ គ្រួសារយើង ព្រមទាំងខ្លួនយើងផ្ទាល់ត្រូវអនុវត្តឲ្យបានមឹងម៉ាត់រាល់ បណ្តាគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ ខិតខំប្រឡងប្រណាំងក្នុងការពលកម្មផលិត ឈានឡើងចាកក្រ។ នៅពេលដែលយើងអនុវត្តបានល្អ ធ្វើការផ្សព្វផ្សាយចលនាទើប មាមីងបងប្អូនស្តាប់ និងជឿតាម។ ខណៈពេលបានចូលរួមការផ្សះផ្សារាល់បណ្តាជម្លោះផ្សេងៗក្នុងភូមិ ខ្ញុំតែងវិភាគនូវអ្វីដែលត្រូវ និងអ្វីដែលខុស ដើម្បីឲ្យចំណងមិត្តភាពរវាងបងប្អូនក្នុងភូមិកាន់តែបានលំនឹងល្អ ព្រមទាំងបង្កើនចំណងសមាគ្គីរវាងជនជាតិជាបងប្អូនទៀតផង” លោកពូ Thạch Chia មានប្រសាសន៍បែបនេះ។

ក្នុងរាល់ដំណើរការផ្សព្វផ្សាយចលនា លោកតែងយល់ច្បាស់ និងចែករំលែក គ្រប់ស្ថានភាពគ្រួសារនិមួយៗ ដើម្បីមានទិសដៅសម្រាប់ជំនួយឧបត្ថម្ភ។

លោក Lê Thế Anh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Tùng បានឲ្យដឹង៖ “លោក Thạch Chia គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់បងប្អូនប្រជាជនក្នុងភូមិនិយាយដោយឡែក និងទូតាំងឃុំនិយាយរួម។ ចំពោះកិច្ចការងារដែលគាត់ធ្វើបានល្អបំផុតនោះគឺ ការសម្រុះសម្រួលការឈ្លោះប្រកែកគ្នា ព្រមទាំងការឃោសនាផ្សព្វផ្សាយដើម្បីបងប្អូនតំបន់ជនជាតិភាគតិចបានចូលរួមគ្រប់បណ្តាប្រពៃណីរបស់ភូមិភាគ។ ពិសេស លោក Thạch Chia ក៏ជាកសិករផលិតពូកែមួយរូបអស់រយៈកាលច្រើនឆ្នាំបន្តបន្ទាប់ ដូច្នេះហើយលោកតែងតែយកចិត្តទុក ដាក់ជមនួយឧបត្ថម្ភបណ្តាគ្រួសារក្រលំបាករបស់ឃុំ។ ចំពោះរាល់កិច្ចការងារដែលបានប្រគល់ជូន លោក Thạch Chia តែងសម្រេចជោគជ័យរាល់ភារកិច្ចរបស់ខ្លួន រួមចំណែកជាមួយភូមិភាគកសាងពង្រឹងចំណងមហាសាមគ្គីទូទាំងជនជាតិ និងអភិវឌ្ឍន៍មាតុភូមិ”៕ 

 

អត្ថបទនិងរូបថត៖ ហាំងមី

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។