Thứ ba, 20-10-26 01:34:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លោក Thạch Nhel អ្នកមានប្រជាប្រិយដែលសកម្មក្នុងការរក្សាលំនឹងសន្តិសុខ និងសណ្តាប់ធ្នាប់

Báo Cà Mau លោក Thạch Nhel អនុប្រធានគណៈកម្មការវត្ត សិរីពោធិមង្គល ពុតធ្លេចាស់ (Hoà Bình Cũ) មានទីតាំងស្ថិតនៅទីរួមស្រុក A1 ឃុំ Hoà Bình ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ហើយមានតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិស្រុកទៀតផង។ ជាច្រើនឆ្នាំកន្លងមកនេះ លោកគឺជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាចភូមិភាគជាមួយប្រជាជន ជំនួយខាងការផ្សព្វផ្សាយនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក៏ដូចជាក្រឹត្យច្បាប់របស់រដ្ឋ ពិសេសការចលនាបងប្អូនប្រជាជនឱ្យចូលរួមបង្ការ និងប្រឆាំងជាមួយគ្រោះឧក្រឹដ្ឋសង្គម រក្សាលំនឹងសន្តិសុខភូមិស្រុកទៀតផង។

លោក Thạch Nhel (ឆ្វេង) រួមជាមួយព្រះសង្ឃវត្តពុតធ្លេចាស់ ដោះដូរអំពីបញ្ហាខាងសន្តិសុខ និងសណ្តាប់ធ្នាប់ជាមួយកងកម្លាំងនគរបាលភូមិភាគ។

ឃុំ Hoà Bình ត្រូវបានបង្កើតដោយការរួមបញ្ចូលទីរួមស្រុក Hoà Bình ជាមួយឃុំ Vĩnh Mỹ A និងឃុំ Long Thạnh ដូច្នេះហើយទើបមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ តាំងពីពេលដំបូងបន្ទាប់ពីការបង្កើតតាមទម្រង់ថ្មី នគរបាលឃុំក៏ម្ចាស់ការក្នុងការពង្រីកតួនាទីរបស់អ្នកភារៈសាសនា និងអ្នកមានប្រជាប្រិយទាំងឡាយលើភភូមិសាស្ត្រ បង្កើតភាពងាយស្រួលសម្រាប់ខាងការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពសម្រាប់ទម្រង់នៃរដ្ឋអំណាច ២ ថ្នាក់ ជាពិ សេស ខាងការពារសន្តិសុខ និងសណ្តាប់ធ្នាប់បន្ទាប់ពីបានរួមបញ្ចូលគ្នា។

ជាមួយតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ លោក Thạch Nhel បានរួមជាមួយនគរបាលឃុំធ្វើការផ្សព្វផ្សាយជូនមាមីងបងប្អូន Khmer ដើម្បីយល់ច្បាស់អំពីគោលនយោបាយនៃគាររួមបញ្ចូល និងរៀបរៀងបង្រួមប្រព័ន្ធក្បាលម៉ាស៊ីនដើម្បីទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសជាតិ និងលើកកម្ពស់គុណភាពក្នុងការបម្រើបងប្អូនប្រជាជន។ ទន្ទឹមនិងនោះក៏ចលនាបងប្អូនអូន Khmer ទាំងឡាយឱ្យចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ មិនទុកឱ្យកើតមានគ្រោះសង្គមអូសអន្លាយជាដាច់ខាត។

កងកម្លាំងនគរបាលភូមិភាគដោះការងារជាមួយលោក​ Thạch Nhel ដើម្បីក្តាប់ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់ជនរួមជាតិ Khmer។

“ឆ្លៀតពេលដែលមាមីងប្រជាពុទ្ធបរិស័ទអញ្ជើញមកវត្តធ្វើបុណ្យ យើងខ្ញុំក៏រួមបញ្ចូលការផ្សព្វផ្សាយ ចលនាទឹកចិត្តមាមីងបងប្អូនឱ្យអនុវត្តល្អតាមគោលការណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋ រាយការឆាប់រហ័សស្តីពីករណីសន្តិសុខ និងសណ្តាប់ធ្នាប់យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងនគរបាលបានផ្តល់ជូន។ ហើយផ្សព្វផ្សាយអំពីវិធីសាស្រ្តនិងក្បាច់ប្រព្រឹត្តរបស់ពួកជនល្មើស ដើម្បីពុទ្ធបរិស័ទក្តាប់បាន និង យកទៅផ្សព្វផ្សាយជូនសាច់ញាតិគ្រួសារឱ្យមានការប្រុងប្រយ័ត្ន។ ចំពោះយុវវ័យវិញ វត្តក៏បានធ្វើការផ្សព្វផ្សាយចំពោះពុទ្ធបរិស័ទដែលត្រូវជាឪពុកម្តាយឱ្យមានការដាស់តឿនជាប្រចាំ និងអប់ រំទូន្មានកូនក្មួយរបស់ខ្លួនកុំបណ្តោយឱ្យធ្លាក់ខ្លួនចូលក្នុងអបាយសង្គម ត្រូវខិតខំពលកម្មផលិត សង្វាតសិក្សារៀនសូត្រ និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំ ណែកកសាងភូមិស្រុកមួយថ្ងៃកាន់តែសម្បូររុងរឿង​និងស៊ីវិល័យ” លោក Nhel បានចែករំលេកដូច្នេះ។

នៅភូមិភាគ ខណៈពេលដែលករណីឈ្លោះប្រកែកគ្នាក្នុងសហគមន៍ ឬក៏ក្នុងសង្គមគ្រួសារ លោក Nhel ក៏ចូលរួមផ្សះផ្សា លើកកម្ពស់ស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក។ លោកក៏បានសហការជាមួយវត្តរឿយៗក្នុងការរក្សាខ្សែរយៈទាក់ទងរវាងកងកម្លាំងនគរបាលឃុំដើម្បីក្តាប់សភាពការបានទាន់ពេលខាងបញ្ហាជនជាតិ និងសាសនា មិនទុកឱ្យ មានករណីប្រព្រឹត្តិល្មើសណាមួយកើតឡើងជាដាច់ខាត។

លោក Thạch Nhel (ឆ្វេង) ជាអ្នកមានប្រជាប្រិយដែលតែងសកម្មក្នុងការរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅភូមិភាគ។

“លោក Thạch Nhel តែងអស់ពីចិត្តជាមួយកិច្ចការងារខាងសន្តិសុខ និងសណ្តាប់ធ្នាប់ មានជាច្រើនលើកផងដែរដែលបានរាយការណ៍ទាន់ពេលនូវរាល់បណ្តាប្រភពព័ត៌មានសំខាន់ៗដើម្បីកងកម្លាំងនគរបាលក្តាប់បាន និងចាត់វិធានការដោះស្រាយជាបន្ទាន់​និងមានប្រសិទ្ធភាពរាល់បញ្ហាខាងសន្តិសុខ និងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ។ ឃុំ Hoà Bình ទើបចាត់តាំងសម្រេចជោគជ័យទិវាទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ លោក Nhel ក៏ជាឯកជនមួយរូបដែលត្រូវបានគណៈកម្មាធិការប្រជាជនឃុំជូនប័ណ្ណសរសើរដែលមានស្នាដៃឆ្នើមក្នុងសកម្មភាពការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ព្រមទាំងសកម្មក្នុងការសហការជាមួយកងកម្លាំងនគរបាលស្តីពីការរក្សាភាពសុខសាន្តលើភូមិសាស្ត្រ” វិរៈសេនីយ៍ទោ Hồng Việt Triều ស្នងការនគរបាលរងនៃនគរបានឃុំ Hoà Bình ​បានឱ្យដឹងដូច្នេះ៕

Thanh Hải

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។