Chủ nhật, 11-10-26 10:52:19
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ឱកាសរកស៊ីចិញ្ចឹមជីវិតសម្រាប់បងប្អូននារីឃុំ U Minh

Báo Cà Mau នៅឃុំ U Minh របបរធ្វើប្រហិតត្រីភីឡាព្យា (ប្រហិតត្រីភីឡាព្យា) កំពុងសន្សឹមៗបញ្ជាក់ពីប្រសិទ្ធភាពរបស់ខ្លួន ក្លាយជាឱកាសសម្រាប់ការចិញ្ចឹមជីវិតដ៏សមរម្យរបស់បងប្អូននារីជនបទជាច្រើនរូបផងដែរ។ ផ្តើមពីការផលិតខ្នាតតូច ដោយប្រើប្រាស់ធនធានដែលមានស្រាប់ បងប្អូននារីមិនត្រឹមតែបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការងារធ្វើនៅនឹងកន្លែងជូនកម្មករជាច្រើនរូបនៅភូមិភាគទៀតផង។

គ្រួសារបងស្រី Lê Hồng Dễ (ស្តាំ) ជារៀងរាល់ខែបានផ្គត់ផ្គង់ប្រមាណ ២ ​តោនប្រហិតត្រីភីឡាព្យាសម្រាប់នាំចេញទីផ្សារ។

ឆ្លៀតយកប្រភពត្រីភីឡាព្យាដ៏សម្បូរបែបប្រចាំតំបន់ផងនោះ បងស្រី Lê Hồng Dễ នៅភូមិលេខ ៥ ឃុំ U Minh បានក្លាហានពង្រីកមុខរបរផលិតនំត្រីភីឡាព្យាផងដែរ។ តាមរយៈដំណាក់កាលនៃការរៀបចំ ដូចជាកិនសាច់ត្រី និងដាក់គ្រឿងទេស ផលិតផលរបស់ប្រហិតនឹងមានរសជាតិឆ្ងាញ់ ទន់ និងផ្អែម ហើយត្រូវបាននាំយកចេញទៅលក់នៅលើទីផ្សារទៀតផង។ មិនត្រឹមតែបានលក់នៅក្នុងឃុំប៉ុណ្ណោះទេ ផលិតផលនេះថែមទាំងត្រូវបានផ្គត់ផ្គង់ទៅកាន់តំបន់ជិតខាង ទាំងក្នុងនិងក្រៅខេត្តផងដែរ។

បងស្រី Dễ បានឱ្យដឹង៖ ដំបូងឡើយ គ្រួសារបងធ្វើប្រហិតដោយចំនួនតិចតែប៉ុណ្ណោះសម្រាប់លក់រាយ។ តែដោយបានដឹងថាតម្រូវទីផ្សារមានភាពនឹងនរ ព្រមទាំងប្រភពវត្ថុធាតុដើមមានស្រាប់ បងប្អូននារីក៏បានពង្រីកទ្រង់ទ្រាយធំ។ បច្ចុប្បន្ន មូលដ្ឋានដែលផ្គត់ផ្គង់ប្រហិតសម្រាប់នាំចេញទីផ្សារមានជាង ២ តោន ផ្តល់ប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារអ្នកផលិត។

មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បងស្រី Dễ ថែមទាំងបានបង្កើតការងារធ្វើជាប្រចាំសម្រាប់បងប្អូននារីភូមិភាគចាំពី ៤-៥ នាក់ផងដែរ។ បណ្តាការងារទាំងនោះរួមមាន៖ ការកែច្នៃ កិនត្រី និងវេចខ្ចប់។ល។ ជួយបងប្អូននារីទាំងឡាយអាចរកបានប្រាក់ចំណូលស្ថិរភាព។ សម្រាប់ក្នុងរាល់បណ្តាពិធីបុណ្យធំៗក៏ចាំបាច់ត្រូវជួលកម្មករបន្ថែមផងដែ

បងស្រី Triệu Hồng Thắm នៅភូមិលេខ ៦ បានចែករំលែកថា៖ ពីមុនបងត្រូវធ្វើការនៅស្រុកឆ្ងាយ ប្រាក់ចំណូលក៏មិននឹងនរ ហើយក៏មិនសូវមានពេលដើម្បីមើលថែគ្រួសារផងដែរ។ តែចាប់តាំងពីបានធ្វើការឱ្យបងស្រី យេន បងក៏មានការងារធ្វើនឹងនរ ព្រមទាំងមានឱកាសក្នុងការ បត់បែនទៀតផង។ "ការងារមិនពិបាកណាស់ទេ ហើយខ្លួនបាននៅជិតផ្ទះទៀតផង ដូច្នេះខ្ញុំអាចធ្វើការបណ្តើរ និងមើលថែគ្រួសារបណ្តើរ ជីវភាពក៏មិនសូវលំបាកវេទនានោះដែរ” ។ បងស្រី ថាំ ឱ្យដឹងដូច្នេះ។

យោងតាមប្រសាសន៍អ្នកមីង Lâm Tuyết Măng ប្រធានសាខាសាមគមនារីភូមិលេខ ៥៖ របរធ្វើប្រហិតត្រីភីឡាព្យាកំពុងពង្រីកប្រសិទ្ធភាពនៅភូមិភាគ។​ ទូទាំងភូមិនាពេលបច្ចុប្បន្នមានប្រមាណ ៥ គ្រួសារបានប្រកបរបរនេះ បង្កើតការងារធ្វើជាមមាញឹកសម្រាប់បងប្អូននារីជាង ២០ រូប រួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូល កាត់បន្ថយករណីត្រូវទៅធ្វើការស្រុកឆ្ងាយ។

បងស្រី Triệu Hồng Thắm នៅភូមិលេខ ៦ ឃុំ U Minh សម្អាតសាច់ត្រី ផ្តល់នូវប្រភពចំណូលនឹងនរល្អ ផ្តើមពីការងារធ្វើនៅជិតផ្ទះ។

ជាមួយសក្តានុពលនៃវត្ថុធាតុដើមដែលអាចរកបានយ៉ាងងាយស្រួល និងបច្ចេកទេសក្នុងការកែច្នៃដែលមិនភាពភាពស្មុគស្មាញផងនោះ របរធ្វើប្រហិតត្រីភីឡាព្យា កំពុងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់បងប្អូននារីជនបទឃុំ U Minh រួមចំណែកបង្កើតការងារធ្វើនៅនឹងកន្លែង កាត់បន្ថយពលករទៅរកស៊ីនៅស្រុកឆ្ងាយស្រុកកំណើត។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ផលិតផលត្រូវផ្តោតលើការបង្កើតម៉ាកយីហោ ចុះបញ្ជីពាណិជ្ជសញ្ញា ផ្សព្វផ្សាយ និងទំនាក់ទំនងការប្រមូលទិញ។ នេះនឹងជាកត្តាដ៏សំខាន់សម្រាប់ការបង្កើនតម្លៃផលិតផល ធានាបាននូវការអភិវឌ្ឍរយៈពេលយូរអង្វែង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គមរបស់ភូមិភាគ៕

Cẩm Nhi

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។