Thứ năm, 27-8-26 07:51:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Việt Nam ចាត់តាំងជោគជ័យបុណ្យវិសាខបូជា ឆ្នាំ២០២៥

Báo Cà Mau ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែឧសភា នៅវិជ្ជាស្ថានសមាគមពុទ្ធសាសនា Việt Nam នៃទីក្រុង Hồ Chí Minh បានប្រព្រឹត្តឡើងពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥។ មាន គណៈប្រតិភូមតំណាងប្រមាណជាង២.៧០០នាក់និមន្តនិងអញ្ជើញចូលរួម ក្នុងនោះមាន១.២៥០ប្រតិភូអន្តរជាតិដែលនិមន្តនិងអញ្ជើញមកពី៨៥ប្រទេស។

ពិសេសជាងនោះទៀត ថែមទាំងមានការអញ្ជើញចូលរួមរបស់ប្រធានរដ្ឋ Lương Cường ថ្លែយោបល់ក្នុងពិធីបើកបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ផងដែរ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីប្រធានបទនៃបុណ្យវិសាខបូជា ឆ្នាំ២០២៥​ “សាមគ្គីនិងអាណិតអាសូរដើម្បីភាពថ្លៃថ្នូររបស់មនុស្ស៖ បញ្ញាញាណពុទ្ធសាសនាដើម្បីឯករាជ្យពិភពលោកនិងការអភិវឌ្ឍន៍ចីរភាព” ប្រធានរដ្ឋបានសង្កត់ធ្ងន់ទៀតថា នេះគឺជាសារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមមុខជាមួយការបង្កហេតុ វិសមភាព អាកាសធាតុប្រែប្រួលខុសប្រក្រដី និងកលយុគ្គខាងសីលធម៌សង្គម។

ព្រះឧបជ្ឈាយ៍ Thích Thiện Nhơn អគ្គមហាសង្ឃរាជាធិបតី ប្រធានសមាគមសង្ឃាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈកម្មាធិការនៃអង្គការចាត់តាំងបុណ្យជាតិវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ សម្តែងសុទ្ទរកថាបើកពិធីបុណ្យវិសាខបូជា កាលពីថ្ងៃទី៦ ខែឧសភា។

លើកឡើងយ៉ាងច្បាស់ថា Việt Nam គឺជាប្រទេសមួយដែលមានប្រពៃណីពុទ្ធសាសនាដ៏ច្រើនជំនាន់ណាសណាស់មកហើយ តែងផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រក្នុងការបង្កើតទឹកដីនិិងកសាងប្រទេសជាតិរបស់ជនជាតិ ប្រធានរដ្ឋបានអះអាងថា ក្នុងអំឡុងជាង២.០០ឥឆ្នាំកន្លងមក ព្រះពុទ្ធសាសនាក៏ក្លាយជាចំណែកមួយដែលមិនអាចបំបែកចេញពីស្មារតីវប្បធម៌ជំនឿរបស់ជនជាតិ Việt Nam ផងដែរ។ ឆ្លងកាត់ជាច្រើនសម័យកាលនៃប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនា Việt Nam តែងលើកកម្ពស់ស្មារតី “ការពារមាតុប្រទេស ប្រជាជនបានសុខសន្តិភាព” សាសនាតែងរួមដំណើរការជាមួយជនជាតិ។ បច្ចុប្បន្ន សាមគមពុទ្ធសាសនា Việt Nam កំពុងស្នងបន្តប្រពៃ សកម្មចូលរួមកសាងនិងការពារប្រទេសជាតិមាតុភូមិ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តរាល់បណ្តាគោលដៅសហស្សវត្សរ៍និងអភិវឌ្ឍន៍ចីរភាពនៅ Việt Nam ជំនួយសាសនានិងជនជាតិរួមបញ្ចូលគ្នា ឆ្ពោះទៅរកភាពសុខសាន្តនិងសុភមង្គលរួម។

ប្រធានរដ្ឋបានអះអាងទៀតថា បក្សនិងរដ្ឋនៃប្រទេស Việt Nam តែងវាយតម្លៃខ្ពស់ ព្រមទាំងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់រាល់គ្រប់សាសនាទាំងឡាយ ក្នុងនោះមានព្រះពុទ្ធសាសនាផងដែរដែលសកម្មភាពតាមបទបញ្ញាតិរបស់ច្បាប់ អនុវត្តតាមគោលនយោបាយសាសនា និងការពារសិទ្ធិសេរីភាពខាងជំនឿសាសនារាល់រូប និងចាត់ទុកនោះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងផែនមហាសាមគ្គីទូទាំងជនជាតិ។

ក្រៅពីកម្មវិធីថ្លែងនូវបឋកថានៃប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យាអន្តរជាតិរបស់បុណ្យវិសាខបូជា ឆ្នាំ២០២៥ ថែមទាំងមានបណ្តាសកម្មភាពផ្សេងៗដទៃដូចជា៖ ការគោរពបូជាព្រះបរមសារីរិកធាតុនៅវត្ត Thanh Tâm (Bình Chánh) និងគោរពបូជាបេះដូងរបស់ព្រះតេជគុណ Thích Quảng Đức នៅវត្ត Việt Nam Quốc Tự (សង្កាត់ទី១០) ព្រមទាំងពិធីរំលឹកនឹកគុណដួងវិញ្ញាណក្ខន្ធរបស់វិរភាពនាឱកាសខួបអនុស្សាវរីយ៍ថ្ងៃរំដោះភាគខាងត្បូងឯករាជទឹកដី និងរាត្រីបណ្តែប្រទីពពិភពលោកដើម្បីបួងសួងសូមឱ្យពិភពលោកបានសុខសន្តិភាព ព្រមទាំងតាំងពិព័ណ៌វប្បធម៌ពុទ្ធសាសនាឧទ្ទេសនាមវត្ថុបុរាណជាតិដែលស្តីពីព្រះពុទ្ធសាសនាចំនួន៨៧គ្រឿងទៀតផង។

តុបតែងលម្អឱ្យបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥។

បុណ្យវិសាខបូជា ឆ្នាំ២០២៥ (លើកទី២០) ដោយគណៈកម្មាធិការអង្គការអន្តរជាតិចាត់តាំងបុណ្យវិសាខបូជានៃអង្គការសហប្រជាតិ (ICDV) សមាគមពុទ្ធសាសនាវៀតណាមរួមចាត់តាំង។ នេះជាលើកទីបួនហើយដែល Việt Nam បានចាត់តាំងបុណ្យវិសាខបូជាបន្ទាប់ពីបីលើកចាត់តាំងសម្រេចជោគជ័យលើកមុនៗក្នុងឆ្នាំ២០០៨នៅសាលាប្រជុំជាតិ Mỹ Đình នៃរដ្ឋានី Hà Nội។ ឆ្នាំ២០១៤ ប្រារព្ធឡើងនៅវត្ត Bái Đình ខេត្ត Ninh Bính ឆ្នាំ២០១៩ នៅវត្ត Tam Chúc ខេត្ត Hà Nam។ បុណ្យវិសាខបូជា ឆ្នាំ២០២៥ ថែមទាំងជាឱកាសសម្រាប់ឧទ្ទេសនាមនូវបណ្តារូបភាពរបស់ប្រទេសជាតិមាតុភូមិនិងប្រជាជន Việt Nam ដែលស្រឡាញ់ឯករាជ្យ មេត្រីភាព សាមគ្គីនិងសម្របសម្រួល។

បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ជាសកម្មភាពវប្បធម៌របស់អង្គការសហប្រជាតិ។ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៤បានសម្រេចចិត្តថា បុណ្យវិសាខបូជា ឬក៏ពិធីបុណ្យសម្រាប់រំលឹកនឹកគុណខួបអនុស្សាវរីយ៍ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងបរិនិព្វាន ជាពិធីបុណ្យវប្បធម៌សាសនាដើម្បីភាពឯករាជ្យ៕

 

Thái Thanh

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។