Thứ hai, 7-9-26 22:33:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តើមអាជីពដោយរបរសាមញ្ញ

Báo Cà Mau បន្ទាប់ច្រើនឆ្នាំស្វែងយល់អំពីទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច បងស្រី Trần Thị Tìm នៅភូមិ Hữu Thời ឃុំ Biển Bạch Đông ស្រុក Thới Bình ក៏បានក្លាហានបុលប្រាក់សម្រាប់វិនិយោគបង្កើតមូលដ្ឋានផលិតអំបោស។

បន្ទាប់ពីរៀបការរួច របរធ្វើអំបោសក៏ត្រូវបានយាយតាបង្រៀនឱ្យបងស្រីទីមយល់ឃើញថាប្រភពវត្ថុធាតុដើមសម្រាប់ធ្វើអំបោសនៅភូមិភាគមានយ៉ាងសម្បូរហូរហែផងនោះ ត្រូវការទីផ្សារក៏កាន់តែច្រើន ម្ល៉ោះហើយកាលពីឆ្នាំ២០១៨ បងស្រីក៏សម្រេចចិត្តផ្តើមអាជីពជាមួយរបរចងអំបោស។ អាស្រាយរបរនេះ ទើបសេដ្ឋកិច្ចគ្រួសារបងស្រីបានធូរធារប្រសើរឡើង ព្រមទាំងមានលក្ខណៈផ្គត់ផ្គង់ឱ្យកូនសិក្សារៀនសូត្រទៀតផង។

ដើម្បីចងបានជាអំបោសធានាគុណភាព តំណាក់កាលហាលផ្កាបបុសគឺមានសារៈសំខាន់ខ្លាំងណាស់។

ក្រៅពីប្រភពផ្កាបបុស និងខ្សែសសៃដូងដែលទើបប្រមូលទិញបាននៅតាមភូមិភាគ ដើម្បីធានាលំនឹងប្រភពវត្ថុធាតុដើមសម្រាប់ឱ្យការផលិតរបស់មូលដ្ឋាន បងស្រី Tìm ក៏បានកាម៉ង់ទិញផ្កាបបុស និងខ្សែសសៃដូងនៅតាមបណ្តាខេត្ត៖ Hậu Giang, Bến Tre, Sóc Trăng... ដើម្បីរក្សាទុក។

ផលិតផលនេះត្រូវបានផលិតដោយដៃសុទ្ធសាតដែលទាមទារការជំនាញរបស់កម្មករអ្នកធ្វើអំបោសទាំងឡាយ ដូច្នេះអ្នកផលិតត្រូវមានការផ្ចិតផ្ចង់និងល្អិតល្អន់គ្រប់តំណាក់កាលនីមួយៗដូចជា៖ ជម្រើសទងបបុស ចងជាបាច់ ខ្ទោអំបោស... “ខ្ទោអំបោសអាចនិយាយបានថាជាតំណាក់កាលដ៏លំបាកបំផុត។ ផ្កាបបុសបន្ទាប់ពីត្រូវបានបែងចែកឱ្យស្មើ និងចងជាបាច់ នឹងត្រូវបានចងឱ្យស្អាតមកវិញ រួចហើយយកខ្សែយ៉ាងរឹងមាំសម្រាប់ចងជាអំបោស។ ជន្លោះនៃសសៃអំបោសនីមួយៗមិនត្រូវទុកឱ្យឃ្លាតពីគ្នា  អំបោសពេលដែលបានកាន់ជាប់ក្នុងដៃនឹងមានអារម្មណ៍ថាស្មើ និងរឹងមាំខ្លាំងណាស់" បងស្រី Tìm បានចែករំលែកដូច្នេះ។ 

ផ្តើមពីរបរចងអំបោស គ្រួសារ Khmer ជាច្រើនមានប្រភពចំណូលនឹងនរល្អ ព្រមទាំងមានលក្ខណៈឈានឡើងរួចចាកផុតក្រទៀតផង។

 

យោងតាមប្រសាសន៍បងស្រី Tìm ដើម្បីទទួលបានអំបោសដ៏រឹងមាំ និងល្អស្អាតធានាគុណភាព អំបោសត្រូវបានរៀបឱ្យក្រាស់ស្មើ សំ ខាន់គឺវត្ថុធាតុដើមនៃផ្កាបបុសបន្ទាប់ពីទិញយកមកត្រូវធានាប្រវែង រួចហើយហាលឱ្យគ្រប់កំដៅថ្ងៃ ឱ្យមានព័ណ៌ប្រផះទើបអំបោសធានាគុណភាព គួរជម្រុះកំទេចផ្កាបបុសចោលឱ្យអស់ ជៀសវាងពេលដែលបោសសម្រាំ ផ្កាបបុសមិនធ្វើឱ្យប៉ះពាល់កម្រាលឥដ្ឋក្នុងផ្ទះ។

ផលិតផលអំបោសនៃមូលដ្ឋានរបស់បងស្រី Tìm ពិតជាសម្កបូរបែបខាងទម្រង់និងខ្នាតធំតូចតាមត្រូវការរបស់អតិថិជនដែលបានកាម៉ាង់ទិញ មានដូចជា៖ អំបោសផ្កាស្មៅដងជ័រ អំបោសផ្កាស្មៅចងដោយខ្សែអំបោះ អំបោសដូងចងដោយខ្សែនីឡុង និងអំបោសដូងចដងជ័រ...។ ត្រូវបានលក់ចេញនៅតាមគ្រប់ទិសទីទាំងក្នុងនិងក្រៅខេត្តទៀតផង។ បណ្តាម៉ូយ និងភ្ញៀវអតិថិជនដែលកាម៉ងទិញតែងទំនាក់ទំនងជាបន្តបន្ទាប់ ដូច្នេះហើយមូលដ្ឋានក៏កាន់តែមានទំនុកចិត្តក្នុងការផលិត។ ពោលគឺមិនមានការព្រួយបារម្ភខ្លាច លក់មិនអងស់នោះទេ។ តម្លៃសម្រាប់អំបោសចាប់ពី១៥-៤០ពាន់ដុងយោងតាមទំហំនីមួយៗ។ ជារៀងរាល់ខែ មូលដ្ឋានផលិតរបានចាប់ពី ២-៣ ដើមអំបោស បង្កើតបានការងារធ្វើសម្រាប់ពលករ៦រូប ដោយម្នាក់ៗទទួលបានប្រាក់ខែចាប់ពី២០០-២៥០ពាន់ដុងក្នុងមួយថ្ងៃ។

បងស្រី Trần Thị Tìm ឧទ្ទេសនាមផលិតផលអំបោសរបស់មូលដ្ឋានខ្លួន។

លោកស្រី Trần Cẩm Đạt ប្រធានសមាគមសហព័ន្ធនារីឃុំ Biển Bạch Đông ឱ្យដឹង៖ បងស្រី Trần Thị Tìm ជាសមាជិកនារីដ៏ឆ្នើមមួយរូប តែងសកម្មក្នុងរាល់បណ្តាប្រពៃណីរបស់ភូមិភាគ តែងឧស្សាហ៍ព្យាយាមក្នុងការពលកម្មផលិត អភិចឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ បងស្រីបានផ្តើមអាជីពទទួលជោគជ័យជាមួយមូលដ្ឋានផលិតអំបោស ជួយឱ្យបងប្អូននារីមានការងារធ្វើ បង្កើនប្រភពប្រាក់ចំណូលទៀតផង៕

 

Tiểu Ái

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។