Thứ hai, 31-8-26 15:54:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដំណើរការក្លាយជាគ្រូបង្រៀនភាសា Khmer របស់លោកគ្រូ Lâm Thanh Nhã

Báo Cà Mau ដោយមានចិត្តស្រលាញ់ខាងអក្សរសាស្ត្រKhmer Lâm Thanh Nhã ខិតខំសិក្សារៀនសូត្រដើម្បី សម្រេចក្តីសុបិន្តក្លាយជាគ្រូបង្រៀនភាសា Khmer។ បច្ចុប្បន្ន Thanh Nhã ត្រូវបានគេចាត់ទុកថាជាគ្រូបង្រៀនដែលមានបទពិសោធន៍ និងទេពកោសល្យ ក្នុងការបង្រៀនភាសា និងអក្សរសាស្ត្រKhmer នៅសាលាវិទ្យាល័យជនចាតិអន្តេវាសិក Bạc Liêu (សាលាវិទ្យាល័យជនជាតិអន្តេវាសិក xã Hoà Bình ខេត្ត Cà Mau)។

ក្តីសុបិន្តតាំងពីក្មេង

តាំងពីក្មេង កុមារ Thanh Nhã ក៏មានចំណាប់អារម្មណ៍ដែរហើយខណៈបានឃើញឪពុកបង្រៀនអក្សរ Khmer ដល់ព្រះសង្ឃ និងប្អូនៗកូនក្មួយជនរួមជាតិ Khmer នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành។ ដោយក្តីស្រមៃកាន់តែកើនទ្វេដងដូច្នេះ  Thanh Nhã តែងតាមលោកឪពុកដើម្បីរៀនអក្សរ Khmer នារឱកាសវិស្សមកាលជារៀងរាល់ឆ្នាំ។ ខណៈពេលដែលខ្លួន ចូលបន្តសិក្សានៅវិទ្យាល័យជនជាតិអន្តេវាសិក បានឃើញមិត្តភក្តិរួមវ័យមិនសូវមានអ្នកណាចេះអក្សរ Khmer ព្រមទាំងគ្រូបង្រៀនអក្សរ Khmer ក៏មិនសូវមានច្រើនផងដែរនោះ Thanh Nhã  កាន់តែមានចិត្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនដើម្បីក្លាយជាគ្រូបង្រៀនភាសា និងអក្សរសាស្ត្រ Khmer។

លោកគ្រូ Lâm Thanh Nhã បង្រៀនភាសា និងអក្សរសាស្ត្រ Khmer នៅវិទ្យាល័យជនជាតិអន្តេវាសិក Hoà Bình (Cà Mau)។

ហេតុនេះហើយ ក្រៅពីរៀនបានល្អខាងភាសា Việt Nam Thanh Nhã ថែមទាំងរៀនល្អនូវភាសា Khmer ទៀតផង។ បន្ទបាប់ពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ Thanh Nhã បានបន្តសិក្សាផ្នែកខាងភាសាវប្បធម៌ជនជាតិនៃមហាវិទ្យាល័យ Trà Vinh ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន។ ឆ្នាំ២០២៤ Thanh Nhã បញ្ចប់មហាវិទ្យាល័យ វិលត្រឡប់មកបង្រៀនអក្សរ Khmer នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិករហូតដល់សព្វថ្ងៃ។

វិធីសាស្ត្របង្រៀនមានប្រសិទ្ធភាព

ដោយខ្លួនធ្លាប់ជាអតីតសិស្សរបស់សាលាផងនោះ លោកគ្រូ Thanh Nhã តែងយល់ច្បាស់ពីកម្រិតនៃចំណេះវិជ្ជាខាងភាសា Khmer របស់ប្អូនៗសិស្សានុសិស្ស។ ​ផ្តើមពីនោះ កសាងគ្រោងមេរៀនយ៉ាងណាឱ្យសមស្រប។ លោកគ្រូ Thanh Nhã ចែករំលែក៖ “អត្រាសិស្សថ្មីដែលទើបចូលសាលាដំបូង អ្នកចេះអក្សរ Khmer មានប្រមាណត្រឹម១០%ប៉ុណ្ណោះ។ ដូច្នេះហើយ ក្នុងការការបង្រៀន ខ្ញុំត្រូវបែងចែកចេញជា៣ក្រុម៖ សិស្សចេះនិយាយ ចេះស្តាប់ ចេះសរសេរអក្សរ  Khmer យ៉ាងស្ទាត់ ចំណែកសិស្សស្តាប់បាន និយាយបាន តែមិនចេះអក្សរ។  សិស្សដែលស្តាប់ និងនិយាយភាសា Khmer។ រាល់ក្រុមទាំងនេះ នឹងមានវិធីសាស្ត្រក្នុងការបង្រៀនខុសៗគ្នា ដើម្បីពេលដែលសិស្សបញ្ចប់ការសិក្សាកម្រិតចំណេះដឹងទូទៅសុទ្ធតែអាចសរសេរ និយាយ​និងស្តាប់ បាននូវភាសា Khmer”។

បច្ចប្បន្ន លោកគ្រូ Thanh Nhã ទទួលបន្ទុកខាងបង្រៀនអក្សរ Khmer សម្រាប់សិស្សចាប់ពីថ្នាក់ទី១០-១២។ ដើម្បីមានវិធីសាស្ត្របង្រៀនល្អ លោកគ្រូតែងសិក្សាស្រាវជ្រាវយ៉ាងច្រើនសៀវភៅ និងវិធីសាស្ត្រក្នុងការបង្រៀនលើបណ្តាញ។ ប្អូន Lý Trí Thịnh ជាសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥ បានឱ្យដឹង៖ “ថ្ងៃដំបូងចូលថ្នាក់ទី១០ ប្អូនមិនចេះសរសេរ មិនចេះស្តាប់ និងនិយាយភាសា Khmer នោះទេ ដូច្នេះហើយទើបការរៀនរបស់ប្អូនជួបលំបាកខ្លាំង។ លោកគ្រូថាញ់ញា៉មានការបត់បែនក្នុងការបង្រៀន​និងមានវិធីសាស្ត្របង្រៀនបានយ៉ាងល្អថែមទៀតផង។ ដំបូង លោកគ្រូបង្រៀនអំពីរបៀបនៃការសម្គាល់ពីវត្ថុផ្សេងៗ និងឧបករសិក្សាដផុភាសា Khmer និងទាំងក្នុងម៉ោងរៀន​គឺជំរុញទឹកចិត្តប្អូនៗសន្ទនាគ្នាដោយប្រើជាភាសា Khmer។ ខណៈដែលសិស្សស្តាប់បាន លោកគ្រូក៏បែរមកបង្រៀនតួព្យញ្ជនៈ និងសញ្ញាក្នុងភាសា Khmer ដើម្បីពួកប្អូនផ្គួបជាឃ្លា។ បន្ទាប់៣ឆ្នាំបានរៀនអំពីលោកគ្រូ Thanh Nhã  ប្អូនក៏ចេះនិយាយ ចេះស្តាប់ និងចេះសរសេរអក្សរ Khmer ផងដែរ”។

ចំណែកប្អូន Thạch Ngọc Bảo Trân បាននិយាយប្រាប់ថា៖ តាំងពីតូច ប្អូនក៏មានរៀនអក្សរKhmer នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ​ (Xiêm Cán) ដូច្នេះហើយទើបពេលដែលបានចូលរៀនសាលាវិទ្យាល័យជនជាតិអន្តេវាសិក បានលោក Thanh Nhã យកចូលក្នុងក្រុមសិស្សចេះនិយាយ ចេះស្តាប់ និងចេះសរសេរអក្សរ Khmer យ៉ាងស្ទាត់។ សម្រាប់ក្រុមនេះដែរ លោកគ្រូ Thanh Nhã  បានបង្រៀនអំពីរបៀបធ្វើអត្ថបទ វេយ្យាករណ៏ Khmer និងបកប្រែជា២ភាសា Khmer - Việt  ព្រមទាំងបង្រៀនវាយកំព្យូទ័រជាភាសា Khmer។ ពិសេស លោកគ្រូថែមទាំងណែនាំពួកប្អូនឱ្យចូលរួមកម្មវិធីប្រឡងជាភាសា Khmer នៅសាលាមហាវិទ្យាល័យ Trà Vinh ទទួលបានចំណាត់ថ្នាក់ពិសេសទៀតផង។

លោកគ្រូ​  Lâm Thanh Nhã ណែនាំប្អូន​ Thạch Ngọc Bảo Trân វាយកំព្យូទ័រជាភាសា Khmer។

អភិរក្សវប្បធម៌ប្រពៃណី

មិនត្រឹមបង្រៀនពូកែនោះទេ លោកគ្រូ Thanh Nhã ថែមទាំងទទួលបន្ទុករាល់គ្រប់សកម្មភាព ប្រពៃណីសិល្បៈ និងចាត់តាំងពិធីបុណ្យទានផ្សេងៗទៀតផង មានដូចជា៖ បុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ (សែនដូនតា) អកអំបុក សំពះព្រះខែ... សម្រាប់ប្អូនៗសិស្សានុសិស្សផងដែរ។ ផ្តើមមពីនោះ លោកគ្រូក៏បានបងប្រៀនប្អូនៗច្រៀងបទចម្រៀង Khmer ផងដែរដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្អូនៗផង និងរួមចំណែកក្នុងការអភិរក្សវប្បធម៌ប្រពៃណី Khmer ផង៕

Hoàng Quân

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។