Chủ nhật, 18-10-26 23:26:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តំបន់ជនជាតិភាគតិចអភិវឌ្ឍន៍ចីរភាព

Báo Cà Mau បន្ទាប់ពីបានរួមបញ្ចូលគ្នា ខេត្ត Cà Mau សរុបផ្ទៃដីធម្មជាតិទាំងអស់ចំនួន ៧.៩៤២,៣៨ គីឡូម៉ែត្រ មានប្រជាជនប្រមាណ ២.៦០.៦៧២ នាក់ ព្រមទាំងមាន ៦៤ អង្គភាពរដ្ឋបាល (៥៥ឃុំ និង៩សង្កាត់)។ លើភូមិសាស្ត្រខេត្តមាន ២៨ ជនរួមជាតិភាគតិចរស់នៅលាយឡំគ្នា មាន ៣២.១៥២ គ្រួសារ និងចំនួនប្រជាជន១៤២.៥៩៨ នាក់។ ក្នុងនោះ ដែលមានច្រើនជាងគេគឺជនរួមជាតិ Khmer ២៦.៩០០ គ្រួសារ និងចំនួនប្រជាជន ១១៦.៦០៤ នាក់។

បន្ទាប់ពីការរួមបញ្ចូលគ្នា ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការផលិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាជនតំបន់ជនរួមជាតិភាគតិចទូទាំងខេត្ត Cà Mau បានលំនឹងល្អ។

តំបន់ជនជាតិភាគតិចខេត្ត Cà Mau តំណាក់កាល ២០២១-២០២៥ រួមមានឃុំចំនួន ៥ ដែលស្ថិតក្នុងតំបន់​ III, ៣ឃុំស្ថិតក្នុងតំបន់ II និង១២ឃុំស្ថិតក្នុងតំបន់ I ។ មាន ៤៣ ភូមិ និងអនុសង្កាត់ជួបលំបាកពិសេសដែលស្ថិតក្រៅឃុំតំបន់ III, II, I និង ៦៨ ភូមិ អនុសង្កាត់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនដែលទើបត្រូវបានអនុម័តនៃការបំពេញបន្ថែមស្ថិតក្នុងតំបន់ជនរួមជាតិភាគតិច។

ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនតំបន់ជនជាតិភាគតិចបានលំនឹងល្អ។​ គ្រប់បណ្តាគណៈផែ្នក និងរដ្ឋអំណាចភូមិភាគបានចង្អុលការណែនាំអនុវត្តយ៉ាងគ្រប់គ្រាន់រាល់បណ្តាកម្មវិធី និងគោលនយោបាយជនជាតិ។ សកម្មភាពគិតគូរដល់ការរស់នៅរបស់បណ្តាគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ រួមទាំងគ្រួសារមានជូវភាពជួបលំបាកដែលជាជនជាតិភាគតិចទាំងឡាយក៏ទទួលបានការយកចិត្តទុកដាក់ និងអនុវត្តទាន់សភាពការផងដែរ។ ចំណែកខាងវិស័យសន្តិសុខការពារប្រទេសជាតិនៅតាមតំបន់ជនជាតិភាគតិចក៏ធានាល្អ ប្រព័ន្ធនយោបាយត្រូវបានពង្រឹងល្អ និងធ្វើឱ្យប្រសើរឡើង។ លទ្ធិប្រជាធិបតេយ្យមូលដ្ឋាន និងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិក៏មានការលើកកម្ពស់។

ការងារគ្រប់គ្រងរដ្ឋស្ដីខាងជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិលើភូមិសាស្ត្រខេត្តសម្រេចលទ្ធផលដ៏លេចធ្លោលើវិស័យមួយចំនួន។ លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនា​ បានឱ្យដឹង៖ រហូតមកដល់បច្ចុប្បន្ន កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល ២០២១-២០២៣០ ជាតំណាក់កាលទី១៖ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី) ត្រូវបានអនុវត្តយ៉ាងពេញលេញចំនួន ១០ គម្រោងលើភូមិសាស្ត្រខេត្ត ជាមួយគម្រោងចំនួនទាំង ១០/១៤ និងអនុគម្រោង ព្រមទាំងគម្រោង ៣១/៣៦ ខ្លឹមសារនៃសមាភាព។

គម្រោងខាងថវិការដ្ឋដែលត្រូវបានចែកចាយសម្រាប់កម​្មវិធីលើភូមិសាស្រ្តខេត្តរួមមាន ៤៤៥.៩៩២លានដុង។ គិតមកទល់ថ្ងៃទី៣០ មិថុនា ខេត្តបានធ្វើការចែកចាយប្រភពទុនជូលគ្រប់បណ្តាស្ថាប័ន គណៈផ្នែក និងរដ្ឋអំណាចភូមិភាគអនុវត្ត ៤០៣.៨៦០ លានដុង។ រំសាយថវិកាបាន ២៩៥.៦២៧ លានដុង ស្មើនឹង ៦៦,២៨%សរុបទុនដែលបានប្រគល់ជូននៃតំណាក់កាល ២០២១-២០២៥ (ក្នុងនោះគម្រោងដើមទុនដែលបានប្រគល់ជូនដល់អស់ឆ្នាំ២០២៤ បានរំសាយថវិកាជាង ៨២,២% គម្រោងដើមទុនដែលបានប្រគល់ជូនក្នុងឆ្នាំ២០២៥រំសាយថវិកាសម្រេចបាន ៤៧,៥៩%)។

លោក Nguyễn Thành Niệm បានបន្តទៀតថា៖ ផ្តើមពីប្រភពទុននៃកម្មវិធី ខេត្តបានអនុវត្តរាល់បណ្តាគម្រោង និងអនុគម្រោង ព្រមទាំងខ្លឹមសារ និងសមាសភាព ដូចជា៖ ដោះស្រាយករណីខ្វះដីធារសម្រាប់សាងសង់ផ្ទះ ផ្ទះស្នាក់នៅ និងដីផលិតកម្ម ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ គម្រោងរៀបចំចាត់ ចែង លំនឹងទីលំនៅឋានចាំបាច់។ ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតតា​មខ្សែសង្វាក់តម្លៃ តំបន់ដាំឱសថរុក្ខជាតិ ជំរុញការផ្តើមអាជីព និងទាក់ទាញម្ចាស់ វិនិយោគតំបន់ជនរួមជាតិភាគតិច។ អភិវឌ្ឍន៍វិស័យសិក្សាអប់រំនិងបណ្តុះបណ្តាល និងលើកកម្ពស់គុណភាពខាងប្រភពធនធានមនុស្ស... យោងតាមនោះ នឹងដៅះស្រាយរាល់ការលំបាកបានទាន់ពេល ឆ្លើយតបតម្រូវការចាំបាច់ស្តីពីលក្ខណៈនៃការរស់នៅ របស់គ្រួសារក្រីក្រតំបន់ជនរួមជាតិភាគតិច ជួយគ្រួសារជាច្រើនឱ្យមានលក្ខណៈឈានឡើងលំនឹងជីវភាព ព្រមទាំងរួចចាកផុតពីភាពក្រីក្រទៀតផង”។

“ជាពិសេសគឺគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើការផលិត និងជីវភាពរស់នៅ តាមតំបន់ជនជាតិភាគតិច ក៏បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជនបទនៅតាមតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរគ្រប់វិស័យ រួមចំណែកបង្កើនសក្តានុពលខាងវិស័យពាណិជ្ជកម្ម ដឹកជញ្ជូនមុខទំនិញ ព្រមទាំងឆ្លើយតបការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជនទៀតផង។ តាមរយៈនោះ ក៏បានកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងជនបទ បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ភុមិភាគ និងលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច” លោក Niệm បានចែករំលែកដូច្នេះ។

បច្ចុប្បន្ន ខេត្តនូវមាន ១.៥៨០ គ្រួសារជនជាតិភាគតិចក្រីក្រ ស្រូបអត្រា ៤,៨៦% សរុបគ្រួសារជនជាតិភាគតិច ព្រមតាំងស្រូបអត្រា ១២,៥៧% សរុបគ្រួសារក្រីក្រទាំងឡាយលើភូមិសាស្ត្រខេត្ត។ ដើម្បីសម្រេចគោលដៅ “កាត់បន្ថយអត្រាគ្រួសារក្រក្នុងតំបន់ជនជាតិភាគតិចប្រចាំឆ្នាំលើសពី២%ឡើងទៅ។ ខិតខំបង្កើនប្រភពប្រាក់ចំណូលមធ្យមសម្រាប់បងប្អូនជនរួមជាតិភាគតិចកើនលើសជា២ដង ប្រៀបនឹងឆ្នាំ២០២០ ដល់ឆ្នាំ២០២៥មានតិចបំផុត៤០%ចំនួនឃុំ (ស្មើនឹង២ឃុំ) ព្រមទាំង៥១,២%ចំនួនភូមិ និងអនុសង្កាត់ (ស្មើនឹង២២ភូមិ និងអនុសង្កាត់) ចេញផុតពីភូមិសាស្ត្រដែលជួបលំបាកពីសេស”។  

បណ្តាគោលនយោបាយជនជាតិដែលបានអនុវត្តលើភូមិសាស្ត្រនៃបណ្តាឃុំ ភូមិ និងអនុសង្កាត់ដែលជួបលំបាកពិសេសទាំងឡាយក៏បង្កលក្ខណៈងាយស្រួលសម្រាប់គ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចមានលក្ខណៈឈានឡើងក្នុងការរស់នៅ ព្រមទាំងឈានឡើងរួចចាកផុតពីភាពក្រីក្រទៀតផង។

ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ខេត្តនឹងប្រមូលកម្លាំងវិនិយោគសម្រាប់តំបន់ជនជាតិភាគតិច ដោយផ្តល់អាទិភាពលើការវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតឲ្យមានស្ថេរភាព។ ម្ចាស់ការក្នុងការចែកចាយប្រភពថវិការបស់ខេត្ត ព្រមទាំងរួមបញ្ចូលបណ្តាកម្មវិធីផ្សេងៗដទៃទៀតដើម្បីប្រមូលផ្តុំវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមគ្រប់បណ្តាឃុំ​និងភូមិជួបលំបាកពិសេស។ ផ្តើមពីនោះ ពង្រីកប្រភពកម្លាំង និងរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពចំពោះបណ្តាករណីនៃការជំនួយឧត្ថម្ភលើការវិនិយោគរបស់កម្មវិធីជាមួយខ្លឹមសារពាក់ព័ទ្ធជាមួយគម្រោងដទៃទៀត ដើម្បីកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមបានលំនឹងល្អនៅតាមតំបន់ជនរួមជាតិភាគតិច។  

ជាមួយនោះដែរ មន្ទីរជនជាតិ និងសាសនាក៏បានធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តចង្អុលការណែនាំដល់គ្រប់បណ្តាស្ថាប័ន គណៈផ្នែកដែលពាក់ព័ទ្ធ ព្រមទាំងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំតែងរំលឹកដាស់តឿន និងជំរុញយ៉ាងខ្លាំងខ្លាចំពោះល្បឿននៃការអនុវត្តបណ្តាកម្មវិធី និងគោលនយោបាយជនជាតិលើភូមិសាស្ត្រខេត្ត។ ចាត់តាំងពិនិត្យអង្កេតចំពោះសកម្មភាពនៃការផ្សព្វផ្សាយ អនុវត្តយ៉ាងមានប្រសិទ្ធភាពរសប់បណ្តាអង្គភាព និងភូមិភាគដើម្បីមានដំដោះស្រាយទាន់ពេលសម្រាប់រាល់បញ្ហាប្រឈមមុខ៕

 

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។