Chủ nhật, 18-10-26 23:26:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បន្តផ្តល់អាទិភាពវិនិយោគសម្រាប់ភូមិ និងអនុសង្កាត់ជួបលំបាក

Báo Cà Mau យោងតាមទិសដៅនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) លើភូមិសាស្ត្រខេត្ត Cà Mau តម្រូវផែនការដើមទុនសម្រាប់វិនិយោគតំណាក់កាល ២០២៦-២០៣០ សរុបទាំងអស់មាន ៩៥០.៩២៨ លានរៀល។ ក្នុងនោះ ថវិកាមជ្ឈិមជំនួយឧបត្ថម្ភចំនួន ៨១១.៥១៨ លានដុង (ថវិកាវិនិយោគ ៤៦៧.៨៥២ លានដុង និងថវិកាសម្រាប់បង្កើតអាជីពរួមមាន ៣៤៣.៦៦៦ លានដុង) និងថវិការប្រមូលផ្តុំរបស់ខេត្ត ១៣៩.៤១១ លានដុង (ថវិកាវិនិយោគ ១០២.៨៥០ លានដុង និងថវិកាសម្រាប់បង្កើតអាជីព ៣៦.៥៦០ លានដុង)។

តំណាក់កាល I (២០២១-២០២៥) កម្មវិធីបានវិនិយោគកសាងថ្មីសំណង់គមនាគមជនបទបានចំនួន ១៤១ គ្រឿងផងដែរ។

ក្នុងតំណាក់កាលទី I (២០២១-២០២៥) ការអនុវត្តបណ្តាខ្លឹមសារជំនួយឧបត្ថម្ភរបស់កម្មវិធី ក៏បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យផ្លាស់ប្តូរសម្រស់នៃតំបន់ជនជាតិភាគតិចដែលយោងតាមទិសដៅជាវិជ្ជមាន។ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតាមតំបន់ជនជាតិភាគតិចរបស់ខេត្តក៏ទទួលបានការវិនិយោគកាន់តែច្រើនឡើង និងជាប្រចាំ ធានាល្អតាមលក្ខណៈចាំបាច់សម្រាប់ឱ្យការផលិត និងការរស់នៅក្នុងតំបន់។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ឱ្យដឹង៖ “ដើម្បីសម្រេចតាមគោលដៅនៃការអនុវត្តកម្មវិធីតំណាក់កាល II មន្ទីរក៏បានដាក់ចេញទិសដៅ និងដំណោះស្រាយអនុវត្តគឺការវិយោគដោយផ្តោតលើចំណុចសំខាន់ៗ និងចីរភាព ប្រមូលផ្តុំសម្រាប់បណ្តាឃុំ ភូមិទាំងឡាយដែលជួបលំបាកខ្លាំង។ ដោះស្រាយរាល់បញ្ហាដែលបងប្អូនប្រជាជនមិនទាន់មានការយល់ស្រប។ ផ្តល់អាទិភាពក្នុងការឧបត្ថម្ភគ្រួសារក្រីក្រ និងបងប្អូនជនរួមជាតិខ្មែរដែលជួបលំបាកទាំងឡាយ។ ជំរុញខ្លាំងខ្លាការផ្តល់សិទ្ធិ និងការបែងចែកអំណាចឱ្យភូមិភាគក្នុងការកសាង ចាត់តាំងអនុវត្តកម្មវិធីយ៉ាងសមស្របទៅតាមលក្ខណៈ និងចំណុចនីមួយៗ ព្រមទាំងសក្តានុពល អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់បណ្តាជនជាតិ និងគ្រប់តំបន់ផ្សារភ្ជាប់ជាមួយការពង្រឹងការពារជាតិ និងសន្តិសុខ។ ទន្ទឹមនិងនោះ​ ទទួលបានការសម្របសម្រួលយន្តការ និងនីតិវិធីតែមួយក្នុងគម្រោង និងអនុគម្រោងទាំងឡាយរបស់កម្មវិធី។ ផ្តល់អាទិភាពក្នុងការជម្រើសបណ្តាខ្លឹមសារវិនិយោគដែលមានកម្រិតខ្ពស់ជាង ដើម្បីចាត់តាំងអនុវត្តសម្រាប់ប្របណ្តាមុខសញ្ញាអាស្រ័យផល ធានាតាមការកំណត់ មិនឱ្យមានការតម្រួតគ្នារាល់បណ្តាសកម្មភាព ខ្លឹនិងខ្លឹមសារវិនិយោគនៃគម្រោង និងអនុគម្រោងទាំងឡាយរបស់កម្មវិធីសម្រាប់តំបន់ភូមិសាស្ត្រ និងមុខសញ្ញាអាស្រ័យផល”។

ចំពោះដំណោះស្រាយនៃការប្រមូលផ្តុំ​ក្រៅពីថវិការដ្ឋ ប្រភពដើមទុនរបស់ភូមិភាគ និងភារកិច្ចក្នុងការចូលរួមរបស់បងប្អូនប្រជាជន រួមទាំងបណ្តាមុខសញ្ញាអាស្រ័យផល មន្ទីរជនជាតិ ក៏បង្កើនប្រភពទុនសម្រាប់រួមវិភាគទានស្របច្បាប់របស់អង្គការចាត់តាំង អាជីវកម្ម និងឯកជនទាំងក្នុងនិងក្រៅខេត្តទៀតផង។

ផ្តើមពីកម្មវិធីក៏បានជំនួយឧបត្ថម្ភរាប់ពាន់គ្រួសារនៅតាមតំបន់ជនរួមជាតិភាគតិចដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច មានប្រភពជំណូល និងសន្សឹមៗឈានឡើងលំនឹងជីវភាព។

លោក Nguyễn Thành Niệm បានបន្តទៀតថា៖ “ក្រៅពីការអនុវត្តរាល់បណ្តាវិធានការព្រមៗគ្នា មន្ទីរក៏បានធ្វើការស្នើដល់ផ្នែកសមត្ថកិច្ច កែតម្រូវ និងពង្រីកទូលាយថែមទៀតសម្រាប់បណ្តាមុខសញ្ញាអាស្រ័យផលដែលមានជីវភាពក្រីក្រ និងសក្រួសារដែលទើបបានរួចចាកក្រថ្មីលើភូមិសាស្ត្រគ្រប់បណ្តាឃុំ និងភូមិជួបលំបាកពិសេសនៃតំបន់ជនរួមជាតិភាគតិច។ ពិចារណាស្នើសុំឱ្យមានយន្តការអាទិភាពស្តីពីកម្រិតជំនួយឧបត្ថម្ភថវិការបស់មជ្ឈិមខ្ពស់ជាងប្រមាណ១,៥-២ ដង ប្រៀបនឹងកម្រិតទូទៅនៃកម្មវិធី ដើម្បីអនុវត្តបណ្តាខ្លឹមសារគោលនយោបាយឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ និងដីផលិត ផ្លាស់ប្តូរមុខរបរការងារធ្វើ ទឹកស្អាតសម្រាប់ប្រើប្រាស់ ជាពិសេសកម្រិតនៃការឧបត្ថម្ភវិនិយោគមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធសម្រាប់ភូមិភាគតំបន់ជនជាតិភាគតិចរបស់គ្រប់បណ្តាខេត្តទូទាំងតំបន់ ដើម្បីឱ្យមានការសម្រសបជាងជាមួយកម្រិតនៃការវិនិយោគជាក់ស្តែងរបស់តំបន់។ មន្ទីរក៏បានស្នើដល់ថ្នាក់លើធ្វើការពិនិត្យ និងចេញយន្តការបែងចែកថវិកាដោយមានភាពបត់បែន អនុញ្ញាតឱ្យខេត្តជាអ្នករៀបចាំទុនរវាងបណ្តាគម្រោង និងអនុគម្រោងការក្នុងកម្មវិធី ដើម្បីឱ្យមានការសមស្របជាមួយល្បឿន និងអនុវត្តជាក់ស្តែង ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ភូមិភាគនីមួយៗផងដែរ”។

ផ្តើមពីគោលដៅរួម និងវិធានការដោះស្រាយបានសមស្រប និងបត់បែននេះ ជឿជាក់ថា ក្នុងតំណាក់កាលទី II កម្មវិធីនឹងបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស និងចីរភាព លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិផាគតិច និងប្រជាជនដែលរស់នៅតាមតំបន់ជនជាតិភាគតិចរបស់ខេត្ត៕

 

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។