Chủ nhật, 18-10-26 23:26:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភជាក់ស្តែងសម្រាប់គ្រួសារក្រីក្រជាជនជាតិភាគតិច

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រភពនៃការវិនិយោគដែលផ្តើមពីបណ្តាកម្មវិធីគោលដៅជាតិ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បានបង្កលក្ខណៈយ៉ាងសំខាន់ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រឃុំ U Minh។

លោក Kim Khanh (ឆ្វេង) រីករាយពេលដែលទទួលបានការឧបត្ថម្ភសង់ផ្ទះថ្មីដ៏ធំទូលាយស្អាត។

U Minh ជាឃុំមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ លក្ខណៈសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនូវមានការជួបលំបាកខ្លាំង។ ទូទាំងឃុំមាន ៣៧៥ គ្រួ សារជនជាតិភាគតិច ក្នុងនោះនូវមាន ១៩ គ្រួសារក្រីក្រ និង ១៣ គ្រួសារប្រកៀកបន្ទាត់ក្រ។ ជារៀងរាល់ឆ្នាំ ផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំបានជំនួយឧបត្ថម្ភផ្ទះរាប់សិបខ្នង ព្រមទាំងវិនិយោគជាច្រើនសំណង់េហដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញខ្លាំងខ្លាខាងវិស័យសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគឱ្យមានការអភិវឌ្ឍន៍ ពិសេសបង្កើនការរស់នៅកាត់បន្ថយក្រចីរភាព។

លោក Phạm Hồng Ngự អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឱ្យដឹង៖ “ដើម្បីសម្រេចជោគជ័យនូវរាល់បណ្តាទិសដៅ ភូមិភាគក៏បានដាក់ចេញយ៉ាងច្រើនដំណោះស្រាយជាក់ស្តែង ក្នុងនោះប្រមូលផ្តុំការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យការផលិត និងការរស់នៅ។ ពហុបែននៃការរស់នៅ និងពង្រីកទូលំទូលាយទម្រង់កាត់បន្ថយក្រលើភូមិសាស្ត្រ... ឃុំបានប្រគល់ភារកិច្ចជូនបុគ្គលិកជំនាញគ្រប់រូប រួមទាំងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមទទួលបន្ទុកការងារខាងជំនួយឧបត្ថម្ភគ្រប់គ្រងប្រភពវិនិយោគ ទទួលមូលនិធិផ្តល់សិទ្ធរបស់ធនាគារដើម្បីធានាការប្រើប្រាស់ និងការអាស្រ័យផលរាល់បណ្តាប្រភពវិនិយោគយ៉ាងមានប្រសិទ្ថភាព។ តាំងពីឆ្នាំ ២០២៣ រហូតមកទល់ពេលនេះ ឃុំបានវិនិយោគរាប់សិបពាន់លានដុងពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ផ្តើមពីនោះ កសាងច្រើនដងផ្លូវបេតុងភ្ជាប់ពីឃុំភូមិមួយទៅភូមិមួយ ព្រមទាំងជំនួយឧបត្ថម្ភច្រើនទម្រង់នៃគាររស់នៅ បង្រៀនរបរ​ឧបត្ថម្ភផ្ទះស្នាក់នៅជាដើម”។

គ្រួសារលោក ​Thạch Kinh អាយុ ៧១ ឆ្នាំនៅភូមិលេខ៦ មានផ្ទៃដីប៉ុន្មានកុងផងដែរសម្រាប់ចិញ្ចឹមបង្គា តែចំណូលមិនសូវនឹងនរល្អ។ ដើមឆ្នាំ ២០២៣ ​គ្រួសារលោកត្រូវបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភជូ្រកពូជចំនួន ៣ ក្បាល និងចំណី ព្រមទាំងទទួលបានការណែនាំរបៀបចិញ្ចឹមទៀតផង។ “ក្រៅពីចំណីសម្រាប់ជ្រូកដែលបានឧបត្ថម្ភ ខ្ញុំថែមទាំងឆ្លៀតយកបណ្តាចំណីដែលគ្រួសារមានស្រាប់ ទើបហ្វូងជ្រូករបស់ខ្លួនឆាប់ធំធាត់។ ខ្ញុំចាប់ផ្តើមចិញ្ចឹមបន្តពូជ។ មធ្យមហ្វូងជ្រូកលក់បានចំនួន ១០ ក្បាល ដោយតម្លៃចាប់ពី ២-២,៥​លានដុង/ក្បាល។ ក្រៅពីនោះ គ្រួសារថែមទាំងទទួលបានការឧបត្ថម្ភទឹកប្រាក់ ៤៤ លានដុងសម្រាប់សង់ផ្ទះទៀតផង។​ មានផ្ទះស្នាក់នៅនឹងនរ ព្រមទាំងមានចំណូលនឹងនរដែលផ្តើមពីការចិញ្ចឹមជ្រូក គ្រួសារខ្ញុំក៏បានរួចចាកក្រ​កាលពីឆ្នាំ ២០២៣”​ លោក Thạch Kinh បានឱ្យដឹងដូច្នេះ។

ស្រដៀងគ្នាផងដែរ គ្រួសារលោក Kim Khanh អាយុ ៦៥ ឆ្នាំ រស់នៅភូមិលេខ៦ ជាគ្រួសារក្រ ជីវភាពជួបលំបាកដោយខ្វះដីផលិត។ ឆ្នាំ២០២៣ គ្រួសារលោកទទួលបានការឧបត្ថម្ភជូកពូជចំនួន​ ៥ ​ក្បាលដើម្បីពង្រីកសេដ្ឋកិច្ច រួមទាំងទឹកប្រាក់​ ៨០​ លានដុងសម្រាប់សង់ផ្ទះទៀតផង។ ដោយសារខិតខំព្យាយាមរៀនសូត្របទពិសោធខាងបច្ចេកទេសចិញ្ចឹម ថែទាំ ជារៀងរាល់ឆ្នាំគ្រួសារលោកលក់ជ្រូកកូនបានជា ២ លើក មានប្រភពចំណូលសមគួរ។ សង្ឃឹមថាចុងឆ្នាំនេះ គ្រួសារលោកនឹងមានលក្ខណៈបានរួចចាកក្រ។

អាស្រ័យការឧត្ថម្ភរបស់រដ្ឋ គ្រួសារលោក Thạch Kinh មានប្រភពចំណូលនឹងនរល្អដែលផ្តើមពីរបរចិញ្ចឹមជ្រូក។

“បណ្តាកម្មវិធីគោលដៅជាតិ ពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក៏បានជំនួយឧបត្ថម្ភជាក់ស្តែងសម្រាប់គ្រួសារក្រីក្រ ជាពិសេសគ្រួសារជនជាតិភាគតិចដែលជួបលំបាក។ ពិសេសបណ្តាគម្រោងការឧបត្ថម្ភចិញ្ចឹមសត្វមានការសមស្របជាមួយលក្ខណៈជាក់ស្តែង ប្រពៃណីពលកម្មផលិតរបស់មាមីងបងប្អូន ជួយមាមីងបងប្អូនបង្កើនប្រភពប្រាក់ចំណូល មានការផ្លាស់ប្តូរយ៉ាងសកម្មខាងចំណេះដឹង ដកពិសោធបានច្រើន។ អាស្រ័យហេតុនេះហើយ  បណ្តាទម្រង់ទាំងនេះមិនត្រឹមបញ្ឈប់ត្រឹមការជំនួយឧបត្ថម្ភលើកដំបូងនោះទេ គឺថែមទាំងអភិវឌ្ឍន៍ចីរភាព និងមានប្រសិទ្ធភាពដ៏យូរអង្វែងទៀតផង ជំនួយគ្រួសារមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព​លំនឹងការរស់នៅ”​ លោក Phạm Hồng Ngự បានអះអាងបែបនេះ។

ជាមួយការចង្អុលណែនាំយ៉ាងល្អិតល្អន់ ដាច់ខាត ម្ចាស់ការ យ៉ាងយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមជាមួយការសាមគ្គី ស្របមតិគ្នាខាងប្រព័ន្ធនយោបាយ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ឃុំ U Minh ក៏សម្រេចបណ្តាទិស ដៅសំខាន់ៗក្នុងការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ញាុំងឱ្យសម្រាស់ជនបទនៃតំបន់ជនរួមជាតិភាគតិចមួយថ្ងៃកាន់តែផ្លាស់ប្តូរគ្រប់វិស័យ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer មួយថ្ងៃកាន់មានការលើកកម្ពស៕

 

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។