Chủ nhật, 18-10-26 23:26:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អស់ពីចិត្តក្នុងការជំនួយបែបបទដើម្បីទទួលប្រាក់សោធននិវត្តន៍សង្គម

Báo Cà Mau ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អនុក្រិត្យលេខ ១៧៦/២០២៥/NĐ-CP របស់រដ្ឋាភិបាល មានសុពលភាពអនុវត្តស្តីពីរបបសោធននិវត្តន៍សង្គម។ ដើម្បីឱ្យសំណុំបែបបទត្រូវបានអនុវត្តឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ សង្កាត់ Bạc Liêu បានប្រកាសជូនដំណឹងយ៉ាងលម្អិតនូវបញ្ជីមកកាន់អនុសង្កាត់ ព្រមទាំងផ្សព្វផ្សាយជាធរមានដល់តាមតំបន់ប្រជុំជនទៀតផង។ ទន្ទឹមនិងនោះ រៀបចំបន្ថែមប្រភពកម្លាំងជំនួយឧបត្ថម្ភបងប្អូនប្រជាជននៅតាមបណ្តាទីកន្លែងដែលទទួលសំណុំបែបបទ ចាត់តាំងក្រុមការងារចុះទៅដល់គ្រួសារដែលជួបលំបាកទាំងឡាយ ដើម្បីជំនួយឧបត្ថម្ភអ្នកមានវ័យចាស់ជរាឱ្យឆាប់សម្រេចសំណុំបែបបទ និងអាស្រ័យផលគោលនយោបាយរបស់រដ្ឋ។

លោកស្រី Lê Thị Nhung សមាជិកអចិន្រ្តៃយ៍ អនុប្រធានប្រចាំការនៃក្រុមប្រឹក្សា​ប្រជាជនខេត្ត ប្រធានក្រុមត្រួតពិនិត្យ បានវាយតម្លៃខ្ពស់ពីសកម្មភាពនៃការ​ស្ម័គ្រចិត្តរបស់សមាជិក​សម្ព័ន្ធ​ យុវជនសង្កាត់ក្នុងការឧបត្ថម្ភប្រជាជននៅមជ្ឈមណ្ឌលរដ្ឋបាលសង្កាត់ Bạc Liêu។

តាមរយៈនោះ មុខសញ្ញាដែលអាស្រ័យផលគឺអ្នកមានអាយុគម្រប់ពី ៧៥ ឆ្នាំឡើងទៅដែលមិនបានទទួលប្រាក់ខែចូលនិវត្តន៍ ឬក៏ទទួលបានការធានារ៉ាប់រងសង្គមប្រចាំខែ អ្នកដែលមានអាយុគ្រប់ ​៧០ ឆ្នាំដល់ ៧៥ ឆ្នាំដែលជាគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រមិនបានទទួលប្រាក់ខែចូល​និវត្តន៍​ ជំនួយខាងការធានារ៉ាប់រងសង្គមជារៀងរាល់ខែ។

ថ្មីៗនេះដែរ លោក Triệu Đơn មានអាយុ៧ ៦ ឆ្នាំ ស្នាក់នៅអនុសង្កាត់​ Trà Kha ស្រាប់តែទទួល​ភ្ញៀវពិសេស។ នោះគឺកម្មាភិបាល សមាជិកសម្ព័ន្ធនិងយុវជនរបស់សង្កាត់ ដែលបានចុះទៅដល់ផ្ទះ ដើម្បីជំនួយឧបត្ថម្ភលោកក្នុងការធ្វើសំណុំបែបបទទទួលប្រាក់សោធននិវត្តន៍សង្គម។ លោកដើង កើត​ជំងឺស្ពឹកស្រពន់ រីឯប្រពន្ធគាត់ក៏ចាស់ជរា ចំណែកកូនប្រុស និងកូនប្រសារខិតខំប្រកបរបរស៊ីឈ្នួល​ ហើយថែម​ទាំមិនប្រសព្វខាងបច្ចេកវិជ្ជាផង បានជាធ្វើសំណុំបែបទមិនទាន់រួចស្រេច។

សម្ព័ន្ធយុវជនសង្កាត់ Bạc Liêu ជំនួយក្នុងការសំណុំបែបបទលើបណ្តាញនៅគ្រួសាររបស់បងប្អូនប្រជាជនអនុសង្កាត់លេខ១១។

បងស្រី Thạch Thị Vui កូនប្រសាររបស់លោក Đơn បានចែករំលែក៖ “ឪពុកក្មេកខ្ញុំកើតជំងឺស្ពឹក​ស្រពន់ ដេកនៅលើគ្រែអស់រយៈពេលជិត ៥ ឆ្នាំមកហើយ ចំណែកម្តាយក្មេកក៏មានវ័យចាស់ជរា ប្តីខ្ញុំធ្វើស្រែផង និងធ្វើការស៊ីឈ្នួល​គេផង ខ្លួនខ្ញុំត្រូវទទួលមុខងារជាមេផ្ទះ ទើបការងាររវាល់ច្រើនមិនសូវប្រសព្វក្នុងការធ្វើបែបបទនោះទេ ពិសេសខាងបច្ចេកវិជ្ជាកាន់តែអន់ខ្សោយ។ ដូច្នេះហើយ បានកម្មាភិបាលសង្កាត់អញ្ជើញមកដល់ផ្ទះជំនួយឧបត្ថម្ភ យើងខ្ញុំសប្បាយចិត្តណាស់ ព្រមទាំងសូមអរគុណដល់​រដ្ឋអំណាចភូមិភាគជាខ្លាំង។​ ចំនួនទឹកប្រាក់ឧបត្ថម្ភប្រចាំខែ អាចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងការទិញឱសថព្យាបាល និងជាប្រភពនៃការលើកទឹកចិត្តដ៏ធំ សម្រាប់ឪពុកក្មេកខ្ញុំឆ្លងផុតពីជំងឺគ្រោះថ្នាក់”។

ដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពគោលនយោបាយ ​មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈបានសហការជាមួយសម្ព័ន្ធយុវជនសង្កាត់ជំនួយប្រជាជនសរសេរលិខិតស្នាម ប្រគល់សំណុំ​បែបបទតាមបណ្តាញ ទន្ទឹមនិងនោះចាត់តាំងចុះទៅដល់គេហដ្ឋាន​ ដើម្បីធ្វើការណែនាំបងប្អូនប្រជាជន​ មិនចាំបាច់ទៅដល់មណ្ឌលដោយផ្ទាល់។

កម្មាភិបាលសង្កាត់បានអញ្ជើញមកដល់ផ្ទះលោក Triệu Đơn ជំនួយលោកពូអំពីសំណុំបែបបទដើម្បីទទួលរបបប្រាក់សោធននិវត្តន៍សង្គម។

បងស្រី Bùi Ngô Trúc Nhi សមាជិកអចិន្រ្តៃយ៍ សម្ព័ន្ធសង្កាត់ Bạc Liêu បានឱ្យដឹងៈ “ក្នុងអំឡុង ២សបា្តហ៍កន្លងហើយ សម្ព័ន្ធយុវជនសង្កាត់បានចាត់តាំងចំនួន ២២ លើកអញ្ជើញចុះទៅតាមគេហដ្ឋានរបស់លោកពូ អ្នកមីងដែលជួបលំបាកពិសេស ដើម្បីសម្រេចសំណុំបែបបទបានឆាប់រហ័សបំផុត។ ដែលភាគច្រើនលោកពូ អ្នកមីងទាំងអស់សុទ្ធតែសប្បាយរីករាយ​ជាពិសេសសម្តែងនូវក្តីសង្ឃឹមស្តីពីទម្រង់នៃរដ្ឋអំណាច ២ ថ្នាក់មួយថ្ងៃកាន់តែមានប្រសិទ្ធភាពថែមទៀត”។

សម្ព័ន្ធយុវជន ផ្សព្វផ្សាយពីគោលនយោបាយដែលយោងតាមអនុក្រិត្យលេខ ១៧៦ ​របស់​រដ្ឋាភិបាលលើភូមិសាស្ត្រសង្កាត់ Bạc Liêu។

ក្នុងលើកពិនិត្យថ្មីៗនេះនៅមជ្ឈមណ្ឌលរដ្ឋបាលសង្កាត់​ ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សា​ប្រ​ជា​ជនខេត្ត បានវាយតម្លៃខ្ពស់ពីសកម្មភាពរបស់មជ្ឈមណ្ឌលក្នុងការដោះស្រាយ​សំណុំបែប​បទរដ្ឋបាលបានឆាប់រហ័ស​ និងប្រសិទ្ធភាពជូនបងប្អូនប្រជាជន។ សកម្មភាពទទួលសំណុំបែបបទនៅមជ្ឈម​ណ្ឌលរដ្ឋបាលសង្កាត់ Bạc Liêu តែងប្រពឹ្រត្តទៅដោយស្មារតីប្រញ៉ាប់ប្រញ៉ាល និងហ្មត់ចត់ជាទីបំផុត។

ក្រុមការងារនៃក្រុមប្រឹក្សាប្រជាជនខេត្ត ពិនិត្យនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់មជ្ឈ​មណ្ឌលរដ្ឋបាលសង្កាត់ Bạc Liêu។

យោងតាមស្ថិតិ លើភូមិសាស្រ្តសង្កាត់មានប្រមាណចំនួន ៩០០ មុខសញ្ញាដែលបាន​ទទួលឧបត្ថម្ភប្រាក់សោធននិវត្តន៍សង្គម បច្ចុប្បន្ន ភូមិភាគបានទទួល យក និងអាទិភាពសំណុំ​បែបបទរួចរាល់ជូនប្រមាណជាង ៩៧៥ សំណុំបែបបទដែរហើយ។ ឆ្លងតាមរយៈនៃសកម្មភាពជំនួយឧបត្ថម្ភរបស់មជ្ឈ​មណ្ឌល​​​​រដ្ឋបាល សម្ព័ន្ធយុវជនសង្កាត់កាន់តែបញ្ជាក់ភាពជិតស្និទ្ធនិងការទទួលខុសត្រូវរបស់​រដ្ឋអំណាចភូមិភាគ។ ទន្ទឹមនិងនោះបង្កើតនូវទំនុកចិត្តថែមទៀតចំពោះបងប្អូនប្រជាជនលើភូមិសាស្ត្រសម្រាប់គោលនយោបាយសុខមាលភាពសង្គម និងជឿជាក់ថែមទៀតចំពោះប្រជាជន​នៅភូមិដ្ឋានទៅក្នុង គោលនយោបាយសុខមាលភាពសង្គម៕

Hoàng Uyên - Anh Tuấn

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។