Chủ nhật, 18-10-26 23:26:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmerខេត្ត Cà Mau

ឈានឡើងផ្តើមពីគោលនយោបាយជនជាតិ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានការយកចិត្តទុកដាក់យ៉ាងពិសេសរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ តាមរយៈកម្មវិធីគោលដៅជាតិ និងគោលនយោបាយជនជាតិ ទិដ្ឋភាពភូមិភាគនៃតំបន់ដែលមានជនរួមជាតិរស់នៅច្រើនកុះករក្នុងខេត្តកាន់តែមានភាពរីកចម្រើនគម្រប់វិស័យ។ សេដ្ឋកិច្ចអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏មានការលើកកម្ពស់ វិស័យវប្បធម៌ប្រពៃណីត្រូវបានអភិរក្ស និងពង្រីកផ្សព្វផ្សាយ។

ប្រពៃណីបុណ្យកឋិនទាននៅ Cà Mau និងបណ្តាពិធីបុណ្យផ្សេងៗខាងជំនឿសាសនា Khmer ក៏ត្រូវបានបងប្អូនជនរួមជាតិអភិរក្សយ៉ាងល្អផងដែរ។

ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​គោលដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម​តំបន់​ជនជាតិ​ភាគតិច និង​តំបន់​ភ្នំ​សម្រាប់​ដំណាក់​កាល​ ២០២១-២០៣០ និង​គោល​នយោបាយ​ជនជាតិបាន​ក្លាយ​ជា​ប្រភពកម្លាំង​ដ៏​សំខាន់ ជួយ​លើក​កម្ពស់​ជីវភាព​ ​សម្ភារៈ និង​ស្មារតីជូន​ប្រជា ជន​។

គោល​នយោបាយ​ជាក់ស្តែង ពី​ការឧបត្ថម្ភ​ដីលំនៅឋាន ការ​ប្រែបន្លាស់​មុខរបរ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​អនុវត្តធំ​ទូលំទូលាយ ជួយឱ្យ​រាប់​រយ​គ្រួសារ​មាន​ជីវភាពនឹងនរ និងឆ្លង​ផុត​ពី​ភាព​ក្រីក្រ​ទៀតផង។

ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​មាន​ជន​រួម​ជាតិ​ Khmer ​រស់​នៅ​​ច្រើនកុះករ​ក៏ទទួលបានការ​វិនិយោគ​យ៉ាង​ខ្លាំងខ្លាផងដែរ​។ ផ្លូវគមនាគមន៍​ជនបទ​ជា​ច្រើន​ខ្សែ​បាន​ចាក់​បេតុង ស្ពាន​ថ្មី​​បាន​សាងសង់ បង្កើត​លក្ខណៈ​អំណោយ​ផល​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​ដោះដូរ​មុខទំនិញ​។ ប្រព័ន្ធ​សាលារៀន​​បាន​សាងសង់​រឹងមាំ ធានា​នូវ​តម្រូវការ​សិក្សា​របស់​សិស្សានុសិស្ស​។ ជាពិសេស ខេត្ត​បាន​បង្កើត​សាលាសកល​ជនជាតិអន្តេវាសិក បង្ក​លក្ខណៈ​សិក្សា​ល្អ​បំផុត​សម្រាប់​កូនក្មួយ​ជន​រួម​ជាតិ​។

ការថែទាំ​សុខភាព​ជូនបងប្អូនប្រជាជន​ក៏​ទទួលបាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ មាន ១០០% ជនរួមជាតិ​ភាគតិច​បាន​ផ្តល់​ប័ណ្ណ​ធានារ៉ាប់រង​សុខាភិបាល​ដោយ​មិនគិតប្រាក់​។ បណ្តាញ​សុខាភិបាល​មូលដ្ឋាន​បាន​ពង្រឹង ធានា​​ប្រជាជន​អាច​ទទួល​បាន​សេវា​សុខាភិបាល​មាន​គុណភាព​នៅ​នឹង​កន្លែង​។

ទម្រង់បង្កបង្កើនផល​មាន​ប្រសិទ្ធភាព​ដូច​ជា​ការ​ផលិតស្រូវ​​គុណភាព​ខ្ពស់ ​ចិញ្ចឹមត្រីស្រែ និង​របរសិប្បកម្ម​ប្រពៃណី​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អភិវឌ្ឍន៍ ជួយ​ប្រជាជន​បង្កើន​ប្រាក់​ចំណូល​។ រដ្ឋអំណាចភូមិភាគ​ក៏​តែងបើកថ្នាក់បណ្តុះបណ្តាល​ផ្ទេរ​វិទ្យាសាស្ត្រ-      ​បច្ចេកវិទ្យា ឧបត្ថម្ភបុលដើមទុនអាទិភាព​ ​ដើម្បីបងប្អូន​មាន​លក្ខណៈពង្រីក​សេដ្ឋកិច្ច​គ្រួសារ​។ អាស្រ័យហេតុនោះ អត្រា​​គ្រួសារក្រ​ក្នុង​ជន​រួម​ជាតិ Khmer ​បាន​ថយ​ចុះសមគួរ ឃុំ​ជា​ច្រើនកាល​ពី​មុន​ស្ថិត​ក្នុងបទដ្ឋានទុក្ខ​លំបាកខ្លាំង ឥឡូវ​នេះ​បាន​ឈានឡើងសម្រេចស្តង់ដារ​ជនបទ​ថ្មីផងដែរ​។

ទន្ទឹម​នឹង​នោះ ការ​អភិរក្ស និង​ពង្រីកផ្សាយ​អត្តសញ្ញាណ​វប្បធម៌​របស់​ជនរួមជាតិ Khmer ​តែង​បាន​ខេត្ត Cà Mau ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​។ ប្រព័ន្ធ​វត្ត​អារាម​ព្រះពុទ្ធសាសនា​ទក្ខិណានិកាយ Khmer និង​សាលាទាន មិន​ត្រឹម​តែ​ជា​មជ្ឈមណ្ឌល​នៃ​ជំនឿ ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​សម្រាប់​រក្សា និង​ផ្សព្វផ្សាយ​តម្លៃ​វប្បធម៌​ប្រពៃណី​ទៀតផង​។ រដ្ឋ​បាន​វិនិយោគ​ថវិកា​ដើម្បី​ជួសជុល ​កែលម្អ​វត្ត​អារាម​ជា​ច្រើន និង​សាងសង់​សាលាទាន​ថ្មីៗ បង្កើតបរិយាកាសប្រជុំជីវភាព​វប្បធម៌ ប្រាព្ធ​ពិធីបុណ្យ​ប្រពៃណី​ដ៏​សមរម្យជូនបងប្អូន​ប្រជាជន​។ ពិធី​បុណ្យ​ធំៗ​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​ភ្ជុំបិណ្ឌ សែន​ដូនតា និង​បុណ្យ​អក​អំបុក ​សំពះ​ព្រះ​ខែ ​ត្រូវបាន​ប្រារព្ធឡើងយ៉ាង​អធិកអធម ​រីករាយ ទាក់ទាញ​ប្រជាជន ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ រួម​ចំណែក​ពង្រឹង​ចំណង​សាមគ្គីភាព​ក្នុង​ភូមិ​ស្រុក​។

សកម្មភាពនៃការអភិរក្សភាសា និងអក្សរសាស្ត្រ Khmer នៅ Cà Mau ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសផងដែរ។

ក្រៅពីនោះ ការ​បង្រៀន និង​រៀន​អក្សរ​ Khmer​​បាន​រក្សា​ជា​ប្រចាំ​នៅ​រដូវវិស្សមកាល​នៅ​តាម​វត្ត​អារាម និង​សាលាទាន​។ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិរក្ស​ភាសា និង​អក្សរ​របស់​ជនជាតិ ជួយក្មេងៗ​ជំនាន់​ក្រោយ​មិន​ឱ្យ​ភ្លេច​ឫសគល់​វប្បធម៌​របស់​ខ្លួន​។ ទម្រង់​សិល្បៈ​ប្រពៃណី​ដូច​ជា៖ របាំ នាដសាស្រ្តយូរកេរ និង​ភ្លេង​ពិណពាទ្យ ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អភិរក្ស និង​អភិវឌ្ឍ​ន៍ផង​ដែរ​។

និយាយរួម ដោយការ​យក​ចិត្ត​ទុក​ដាក់របស់​បក្ស និង​រដ្ឋ រួម​ជាមួយ​ស្មារតី​សាមគ្គី ការ​ឧស្សាហ៍​ព្យាយាម និង​ ​ច្នៃប្រឌិត​របស់​ខ្លួន ជន​រួម​ជាតិ​  Khmer ​​ខេត្ត​ Cà Mau ​កំពុង​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រឹងមាំ​​លើ​មាគ៌ា​កសាង​ជីវិត ​សុខដុំរមនា ​សុភមង្គល រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​រួម​របស់​​ប្រទេស​ជាតិមាតុភូមិ៕

 Thạch Đờ Ni

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។