Chủ nhật, 18-10-26 23:26:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មូលនិធិជំរុញការសិក្សា Võ Văn Kiệt

ជំនួយប្អូនៗទៅសាលា

Báo Cà Mau ដោយទទួលបានការឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត រួមទាំងការសហការពីស្ថាប័ន អង្គការ និងធនធានសង្គមផ្សេងៗទៀត ជាច្រើនឆ្នាំកន្លងមកនេះ មូលនិធិជំរុញការសិក្សា Võ Văn Kiệt បានជំនួយឧបត្ថម្ភប្អូនសិស្សសាលាដែលមានជីវភាពក្រីក្រជាច្រើនមានលក្ខណៈបានទៅសាលាគ្រប់ៗគ្នា ព្រមទាំងគិតគូរអំពីការសិក្សារៀនសូត្រសម្រាប់សិស្សនិស្សិតជួបលំបាក អនុវត្តគោលលំនាំ “មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលពីក្រោយ”។

លោក Trần Hoàng Duyên ប្រធានមូលនិធិជំរុញការសិក្សា Võ Văn Kiệt ថ្លែងយោបល់ក្នុងពីធីជូនកង់ និងសៀវភៅសិក្សាសម្រាប់ប្អូនៗសិស្សសាលា។

ក្រោយពី១០ ឆ្នាំបានបង្កបង្កើត មូលនិធិជំរុញការសិក្សា Võ Văn Kiệt ក៏បានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការឃំរុញទឹកចិត្តការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលទេពកោសល្យ ដើម្បីចូលរួមកសាងសង្គមរៀនសូត្រ។ ជួយឱ្យប្អូនៗសិស្សសាលាដែលជួបលំបាកទាំងឡាយ ព្រមទាំងកូនក្មួយជនរួមជាតិភាគតិចសម្រេចនូវក្តីសង្ឃឹមរបស់ខ្លួនទៀតផង។ មានរាប់សិបអាហារូបករណ៍ តម្លៃរាប់សិបពាន់លានដុងដែលត្រូវបានផ្តល់ជូន។ ក្នុងនោះ ចលនាជាទឹកប្រាក់បានប្រមាណជាង ៤៦ ពាន់លានដុង ផ្តល់អាហារូបករណ៍ជាង ១០.០០០ ចំណែក និងកង់ជាង ៨.០០០ គ្រឿង។ មានសៀវភៅសិក្សា និងសៀវភៅសរសេររាប់រយពាន់ក្បាល រួមទាំងឧបករសម្រាប់ក្នុងការសិក្សាផងដែរ ដោយសរុបទឹកប្រាក់ ៣០ ពាន់លានដុង សម្រាប់សិស្ស និស្សិតក្រីក្រ ព្រមទាំងប្អូៗសិស្សានុសិស្សដែលប៉ះពាល់ដោយជំងឺអាសន្នរោគកូវិដ-១៩។

មានកង់រាប់រយគ្រឿងដែលត្រូវបានផ្តល់ជូននាឱកាសដើមឆ្នាំសិក្សា ដើម្បីប្អូនៗមានលក្ខណៈបានទៅសាលាប្រកបដោយភាពងាយស្រួល។

ភាពសប្បាយរីករាយរបស់ប្អូនៗសិស្សសាលាខណៈពេលដែលបានទទួលកង់។

នេះជាវិធីសាស្ត្រមួយក្នុងការជំរុញទឹកចិត្តសង្គមរៀនសូត្រ និងបង្កើនប្រសិទ្ធភាពក្នុងការចលនាសិក្សារៀនសូត្រ និងជំរុញបញ្ញា។

លោក Trần Hoàng Duyên ប្រធានមូលនិធិជំរុញការសិក្សា Võ Văn Kiệt បានឱ្យដឹង៖ “ឆ្នាំសិក្សា ២០២៥-២០២៦ មូលនិធិជំរុញការសិក្សា Võ Văn Kiệt របស់ខត្តបានចលនា និងផ្តល់អាហារូបករណ៍ ព្រមទាំងអំណោយជាច្រើនដទៃទៀតសម្រាប់ជំនួយប្អូនៗមានលក្ខណៈបានទៅសាលាសរុបទាំងអស់ចំនួនពីរលើក។ លើកទីមួយនៅចុងខែ សីហា ឆ្នាំ២០២៥ ដោយកង់សរុបទាំងអស់ ៥០០ គ្រឿង និងសៀវភៅ ៥០ ក្បាល។ ចមណែកលើកទីពីរ ត្រូវបានផ្តល់ក្នុងឱកាសដើមឆ្នាំសិក្សាថ្មី ដោយមានចំនួនអាហារូបករណ៍ ៩០៦ ចំណែក មួយចំណែកសរុបតម្លៃជាទឹកប្រាក់ ១ លានដុង សម្រាប់ជូនសិស្សក្រីក្រ”។

អ្នកស្រី Võ Thị Ngọc Hân អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត និងលោក Trần Hoàng Duyên តំណាងឱ្យមូលនិធិជំរុញការសិក្សា Võ Văn Kiệt ជូនបាច់ផ្កា និងរូប សញ្ញាដល់ម្ចាស់ឧបត្ថម្ភទាំងឡាយ។

មូលនិធិជំរុញការសិក្សា Võ Văn Kiệt ត្រូវបានបង្កើតឡើងដោយសមាគមជំរុញការសិក្សាខេត្ត Bạc Liêu (ចាស់)។ នេះជាគំនិតច្នៃប្រឌិតដែលមានន័យសំខាន់សម្រាប់សិស្ស និស្សិតទាំងឡាយ ជាពិសេសប្អូនៗដែលមានជីវភាពជួបលំបាក។ បច្ចុប្បន្ន មូលនិធិនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត Cà Mau៕

Kim Phượng

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។