Chủ nhật, 18-10-26 23:26:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពជនរួមជាតិបានលើកកម្ពស់អាស្រ័យគោលនយោបាយឧបត្ថម្ភ

Báo Cà Mau កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០២៥ (កម្មវិធី) ក៏ត្រូវបានឃុំ Khánh Lâm ឡឹមផ្សព្វផ្សាយអនុវត្តយ៉ាងមានប្រសិទ្ធភាព និងនាំមកនូវលទ្ធផលជាវិជ្ជមាន លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនបងប្អូនប្រជាជនជាលំដាប់។

បងស្រី Nguyễn Tuyết Mai នៅភូមិលេ៦ ឃុំ Khánh Lâm បានទទួលកម្មាភិបាលភូមិយ៉ាងរាក់ទាក់នៅក្នុគេហដ្ឋានថ្មីរបស់ខ្លួនដែលត្រូវបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន ៦៥ លានដុង។ បងស្រី Mai ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារ Khmer ស្ថិតក្នុងបទដ្ឋាននៃគ្រួសារក្រដែលត្រូវបានរដ្ឋឧបត្ថម្ភផ្ទះយោងតាមកម្មវិធីផងដែរ។

ជាឃុំមួយដែលជួបលំបាកខ្លាំង មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីមជ្ឈមណ្ឌមខេត្ត Khánh Lâm មានភូមិសាស្ត្រធំទូលាយ និងមានជនរួមជាតិភាគតិចរស់នៅច្រើនដោយមាន ៧១៨ គ្រួសារ និងចំនួនប្រជាជន ៣.៥១៥ នាក់។ ប៉ុន្មានឆ្នាំកន្លងមក ប្រភពទុនវិនិយោគអភិវឌ្ឍន៍ និងដើមទុនបុព្វហេតុដែលស្ថិតក្នុងកម្មវិធីក៏ត្រូវបានផ្សព្វផ្សាយវិនិយោគយ៉ាងមានប្រសិទ្ធភាពលើភូមិភាគ ដែលលេចធ្លោជាងគេគឺ គម្រោងទី១ ទី៣ និងទី៤ នាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ព្រមទាំងធ្វើឱ្យមានការផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទ។

លោក Nguyễn Minh Cảnh ការិយាល័យសេដ្ឋកិច្ច បានឱ្យដឹងថា៖ “ឃុំបានចែកផែនការទុនវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាលឆ្នាំ ២០២១-២០២៥ និងផែនការទុនវិនិយោគសាធារណៈសម្រាប់ឆ្នាំ ២០២៥ ដែលផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិមានជាង ៧ ពាន់លានដុង។ ឆ្លងតាមនោះ ឃុំក៏បានឧបត្ថម្ភសាងសង់ផ្ទះចំនួន ១០៩ ខ្នង ព្រមទាំងឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់ជូន ៤០ គ្រួសារ និងឧបត្ថម្ភការផ្លាស់ប្តូរមុខរបរជូន ៣៦ គ្រួសារ។ ហើយបើកថវិកាសម្រេច ១០០% នៃទុនដែលបានបែងចែក”។

ភូមិលេ៦ ជាភូមិមានជនរួមជាតិភាគតិចរស់នៅច្រើនរបស់ឃុំ ដោយមាន ២០៥ គ្រួសារ និងចំនួនប្រជាជន ១.៩០៥ នាក់។ តាមដំណើររបស់កម្មាភិបាលឃុំ យើងខ្ញុំបានចុះសួរសុខទុក្ខអំពីស្ថានភាពរស់នៅរបស់ប្រជាជនក្នុងភូមិ បានស្តាប់កម្មាភិបាលភូមិ និងបងប្អូនចែករំលែកដោយរីករាយអំពីប្រសិទ្ធភាពដែលកម្មវិធីនេះបាននាំមក។ អ្វីដែលគួរឱ្យរីករាយថែមទៀតនោះគឺ កម្មវិធីនេះបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឡែកតែក្នុងឆ្នាំ ២០២៤ ភូមិបានកាត់បន្ថយគ្រួសារបានចំនួន ៣២ គ្រួសារ។

លោក Trần Thanh Sỹ លេខាសាខាបក្ស និងជាប្រធានភូមិលេ៦ ឱ្យដឹងថា៖ “អាស្រ័យគោលនយោបាយ និងគោលការណ៍ ឧបត្ថម្ភនានាយ៉ាងជាក់ស្តែងដល់ជនរួមជាតិដូចជា៖ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ការឧបត្ថម្ភប៉ោតស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ រួមជាមួយទម្រង់ ចិញ្ចឹមសត្វ ជ្រូក មាន់ ទា កន្លងមកក៏បានជួយឱ្យជីវភាពរបស់បងប្អូនមានភាពរីកចម្រើន”។

បន្ទាប់ពីមានផ្ទះថ្មីរឹងមាំ បងស្រី Nguyễn Thị Cầm ក៏បានបើកហាងលក់ដូរកំប៊ិចកំប៉ុកនៅផ្ទះដើម្បីរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ។

បងស្រី Nguyễn Thị Cầm ភូមិលេខ៦ រីករាយថា៖ “ខ្ញុំជាជនពិការ ថែមទាំងមានជំងឺបេះដូងពីកំណើតទៀត។ គ្មានដីបង្កបង្កើនផល គ្រួសារខ្ញុំមានគ្នា ៣ នាក់ រស់នៅពឹងផ្អែកតែលើប្រាក់ឈ្នួលរបស់ប្តីខ្ញុំប៉ុណ្ណោះ ជីវភាពខ្វះមុខខ្វះក្រោយ ទើបការសង់ផ្ទះថ្មីគ្រាន់តែជាក្តីសុបិន្តប៉ុណ្ណោះ។ យល់បានស្ថានភាព រដ្ឋអំណាចភូមិភាគបានឧបត្ថម្ភដល់គ្រួសារ ៦៥ លានដុងសង់ផ្ទះ ឧបត្ថម្ភកូនជ្រូក ៤ ក្បាលបន្ថែមទៀតសម្រាប់ការចិញ្ចឹម។ ប្តីប្រពន្ធខ្ញុំ រីករាយខ្លាំងណាស់ សន្យានឹងខិតខំពលកម្មឈានឡើង”។

ក្រៅពីនោះ តាមរយៈប្រភពទុនកម្មវិធី ឃុំ Khánh Lâm បាននិងកំពុងបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវរាល់ទម្រង់របរចិញ្ចឹមជីវិត ព្រមទាំងឧបត្ថម្ភជ្រូកពូជ និងចមណីសម្រាប់សត្វចិញ្ចឹមសជូនគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជួយឱ្យបងប្អូនមានប្រភពប្រាក់ចំណូលបន្ថែម លំនឹងជីវភាពរស់នៅ។​

មិនត្រឹមតែយកចិត្តទុកដាក់លំនៅឋាន និងឧបត្ថម្ភការបង្កើតមុខរបរប៉ុណ្ណោះទេ ឃុំ Khánh Lâm ថែមទាំងបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនសម្រាប់បម្រើសម្រាប់ការផលិត និងជីវភាពរបស់ជនរួមជាតិភាគតិចទៀតផង។ ដំណាក់កាលឆ្នាំ ២០២១-២០២៥ និងផែនការវិនិយោគសាធារណៈឆ្នាំ ២០២៥ ទឹកប្រាក់សរុបដែលបានបែងចែកគឺមានចំនួនជាង ៦ ពាន់លានដុង ដោយឃុំបានដាក់ចេញនូវការសាងសង់ ជួសជុល បង្កើនភាព នូវសំណង់ និងគម្រោងចំនួន ១៥ របស់ឃុំ។

ឃុំ Khánh Lâm ថែមទាំងបានសហការជាមួយសាលាបង្រៀនវិជ្ជាជីវៈនានា និងរៀបចំថ្នាក់បង្រៀនកាត់ដេរជូបបងប្អូននារីឋិដែលមានេះជីវភាពក្រីក្រ និងប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារជួបលំបាកពិសេសទៀតផង។

លោក Nguyễn Minh Cảnh បានវាយតម្លៃថា៖ “យោងតាមការអនុវត្តគម្រោងផ្សេងៗរបស់កម្មវិធីនេះក៏បាននាំមកនូវប្រសិទ្ធភាព។ ហេដ្ឋារចនាសម្ព័ន្ធកាន់តែការអភិវឌ្ឍ អត្រាគ្រួសារក្រ និងហៀបគ្រួសារបានថយចុះជារៀងរាល់ បង្កើតការងារនៅនឹងកន្លែងសម្រាប់ពលករនៅជនបទ។ មុខមាត់ជនបទរីកសម្រស់ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនលើកកម្ពស់”។

ច្បាមជាប់គោលការណ៍ ពង្រីកស្មារតីទទួលខុសត្រូវខ្ពស់ ឃុំ Khánh Lâm បានរៀបចំ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ស្របតាមវត្ថុបំណងរបស់ប្រជាជន ជួយររាប់រយគ្រួសារបង្កើនប្រាក់ចំណូល ប្រើប្រាស់ដើមទុនចំគោលដៅ និងមានប្រសិទ្ធភាព ឈានឡើងជាលំដាប់ កសាងជីវភាពសុខក្សេមក្សាន្ត និងសុភមង្គល៕

Quỳnh Anh - Chí Linh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។