Chủ nhật, 18-10-26 23:26:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ភាពកក់ក្តៅសម្រាប់អ្នកក្រ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមកាកបាទក្រហមខេត្ត បានអនុវត្តកម្មវិធីសាងសង់ ផ្ទះកាកបាទក្រហម ដោយគោលដៅដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជួបលំបាកពិសេស ព្រមទាំងមនុស្សចាស់ទុគ៌ត និងជនពិការ។ល។ ដើម្បីមានលំនៅឋាននឹងនរ។ នេះគឺជាកម្មវិធីដែលប្រកបដោយទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីសាមគ្គីជួយគ្នាក្នុងគ្រាក្រសម្រាប់អ្នកខ្វះសំណាង។

ក្តីរីករាយរបស់ប្តីប្រពន្ធបង Mai Thanh Dễ និងបងស្រី Nguyễn Thị Ngọc Dũng ពេលផ្ទះថ្មីបានសង់សម្រេច។

ដើម្បីអនុវត្តកម្មវិធីនេះ សមាគមបានសកម្មចលនាទឹកចិត្តសប្បុរសជន អាជីវករ អង្គការចាត់តាំងសង្គម និងអង្គភាពទាំងក្នុងនិងក្រៅខេត្ត ប្រមូលផ្តុំធនធាននិងរួមដំណើរជាមួយភូមិភាគតាំងពីការស្ទង់មតិ ជ្រើសរើសមុខសញ្ញា ចលនាថវិកា រហូតដល់ដំណើរការសាងសង់ ត្រួតពិនិត្យ សម្រេចការសាងសង់ផ្ទះ។

បងស្រី Mạc Thị Hằng គណៈឃោសនានិងចលនាប្រភពកម្លាំងឧបត្ថម្ភនៃសមាគមកាកបាទក្រហមខេត្ត បានឱ្យដឹង៖ “សមាគមរួមជាមួយរដ្ឋអំណាចភូមិភាគគ្រប់ជាន់ថ្នាក់ បានចលនាសប្បុរសជនទាំងក្នុងនិងក្រៅខេត្តជំនួយឧបត្ថម្ភផ្ទះចាប់ពី ៥-៧ ខ្នងក្នុងមួយឆ្នាំ ដោយផ្ទះនីមួយៗមានតម្លៃពី ៥០-៧០ លានដុង ហើយចំនួនទឹកប្រាក់ដែលនៅសេសសល់គឺដោយគ្រួសារឬភូមិភាគធ្វើទុល្យភាព។ ផ្តើមពីនោះ ក៏បង្កើតលក្ខណៈសម្រាប់គ្រួសារក្រ ប្រកៀកបន្ទាត់ក្រ និងអ្នកមានជំងឺដម្កាត់មានផ្ទះថ្មីស្នាក់នៅធានាសុវត្ថិភាព”។

បណ្តាផ្ទះដែលទទួលបានពីការឧបត្ថម្ភរបស់សមាគមកាកបាទក្រហម ក៏បានជួយឧបត្ថម្ភដល់ស្ថានភាពគ្រួសារដោយឡែក ប៉ុន្តែសុទ្ធតែមានចំណុចរួមមួយដូចគ្នា គឺពោរពេញដោយក្តីស្រឡាញ់ ចែករំលែក ព្រមទាំងការជួយគាំពាររបស់សហគមន៍។

គ្រួសារបង Lê Văn Hùng និងបងស្រី Huỳnh Thị Chưởng នៅភូមិ Gò Cát ឃុំ Long Điền គឺជាគ្រួសារប្រកៀកបន្ទាត់ក្រ គ្មានដីផលិត រាល់ថ្ងៃប្តីប្រពន្ធបងប្រកបរបរខាងនេសាទតាមក្បែរឆ្នេរសមុទ្រ ប្រាក់ចំណូលថ្ងៃមានថ្ងៃអត់។ ចំណែកផ្ទះក៏ត្រូវទ្រុឌទ្រោម មិនអាចធានាសុវត្ថិភាព ប៉ុន្តែបងទាំងពីរគ្មានប្រាក់ដើម្បីកែជួសជុលឡើយ។ ដោយទទួលបានការឧបត្ថម្ភរបស់សមាគមកាកបាទក្រហមខេត្ត ពេលនេះគ្រួសារបងក៏មានផ្ទះថ្មីសម្រាប់ស្នាក់នៅ ដោយមានកម្រាលឥដ្ឋការ៉ូ និងដំបូលស័ង្កសីដ៏រឹងមាំទៀតផង។

អាស្រ័យការឧបត្ថម្ភផ្ទះរបស់សមាគមកាកបាទក្រហមក៏បានជួយបងស្រី Huỳnh Thị Chưởng ភូមិ Gò Cát ឃុំ Long Điền មានផ្ទះថ្មីដ៏រឹងមាំសម្រាប់ស្នាក់នៅ។

បងស្រី Huỳnh Thị Chưởng រំភើបចិត្តនិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានសមាគមកាកបាទក្រហមយកចិត្តទុកដាក់ជំនួយឧបត្ថម្ភសង់ផ្ទះថ្មី។ ផ្ទះនេះមិនត្រឹមជាកន្លែងជ្រកក្តៅ ជ្រកភ្លៀងប៉ុណ្ណោះទេ ថែមទាំងជាប្រភពកម្លាំងចិត្តដ៏ធំធេង ជួយគ្រួសារខ្ញុំកាន់តែមានកម្លាំងចិត្តថែមទៀត ដើម្បីឆ្លងកាត់ទុក្ខលំបាក ឈានឡើងលំនឹងជីវភាព”។

ជាអ្នករស់នៅភូមិ Gò Cát ដូចគ្នា គ្រួសារបងស្រី Nguyễn Thị Thu Nở ជាគ្រួសារក្រ មានសមាជិក ៥ នាក់រស់នៅក្នុងផ្ទះទ្រុឌទ្រោម ដំបូលប្រក់ស្លឹកដាច់ដាច ហើយគ្មានលទ្ធភាពដើម្បីសាងសង់ថ្មី។ បន្ទាប់ពីពេលបានសមាគមកាកបាទក្រហមខេត្តឧបត្ថម្ភផ្ទះ គ្រួសារគាត់មានផ្ទះថ្មីស្នាក់នៅប្រកបដោយភាពកក់ក្តៅផងដែរ។ បងស្រី Nở មានប្រសាសន៍៖ "គ្រួសារខ្ញុំតែងប្រាថ្នាចង់បានផ្ទះថ្មីមួយនឹងគេ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ចលំបាកពេក ទើបគ្មានប្រាក់សាងសង់បាន។ ពេលនេះបានសមាគមកាកបាទក្រហមខេត្តជំនួយឧបត្ថម្ភ ប្តីប្រព​ន្ធខ្ញុំត្រេកអរណាស់ ពីពេលនេះទៅ មានផ្ទះនៅប្រកបដោយសុវត្ថិភាព មិនចាំបាច់ព្រួយបារម្ភរឿងភ្លៀងលេច ខ្យល់បក់ទៀតទេ។ គ្រួសារខ្ញុំសូមថ្លែងអំណរគុណសម្រាប់អ្នកដែលបានជំនួយឧបត្ថម្ភទាំងឡាយគ្រប់រូប"។

គ្រួសារបងស្រី Nguyễn Thị Thu Nở មានផ្ទះថ្មីជំនួសឱ្យផ្ទះប្រក់ស្លឹកទ្រុឌទ្រោមកាលពីមុន។

ក្តីសោមនស្សរីករាយក៏បានមកដល់ប្តីប្រពន្ធបង Mai Thanh Dễ និងបងស្រី Nguyễn Thị Ngọc Dũng នៅអនុសង្កាត់លេខ៧ សង្កាត់ Láng Trà។ ជាគ្រួសារគ្មានដីបង្កបង្កើនផល ពឹងផ្អែកលើតែការឈ្នួលធ្វើទ្វារញ៉ូមរបស់ប្តី រីឯគាត់គ្មានមុខរបរអ្វីពិតប្រាកដនោះទេ នៅផ្ទះមើលថែកូនតូចៗ ជីវភាពជួបលំបាក។ "ទទួលបានការឧបត្ថម្ភផ្ទះ ប្តីប្រពន្ធខ្ញុំសប្បាយចិត្តណាស់ ពីព្រោះបើពឹងផ្អែកលើតែការសន្សំសំចៃ មិនដឹងជាដល់ពេលណាទើបមានប្រាក់គ្រប់គ្រាន់សម្រាប់សង់ផ្ទះនោះទេ" បង Dễ រៀបរាប់។

ផ្ទះកាកបាទក្រហម​ទាំងនេះបាននិងកំពុងរីកសាយមនោសញ្ចេតនាមនុស្សជាតិជួយឧបត្ថម្ភសម្ភារៈលើកទឹកចិត្តស្មារតី ជួយគ្រួសារលំបាកមានលក្ខណៈរស់នៅល្អជាង ឈានឡើងក្នុងជីវភាព រួមចំណែកកាត់បន្ថយភាពក្រីក្រ និងធានាសុខុមាលភាពសង្គមប្រចាំភូមិភាគ៕

Quỳnh Anh-  Ngọc  Quyên

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។