Chủ nhật, 18-10-26 23:26:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឃុំ Hưng Hội

រក្សាលំនឹងសន្តិសុខតំបន់ព្រំប្រទល់

Báo Cà Mau ឃុំ Hưng Hội ត្រូវបានបង្កើតតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្តោតលើមូលដ្ឋាននៃការរួមបញ្ចូលរវាង២ឃុំ៖ Hưng Hội និង Hưng Thành ជាភូមិភាគដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ តំបន់នេដែរក៏មានការជាប់ព្រំប្រទល់ជាមួយឃុំ Vĩnh Lợi សង្កាត់ Vĩnh Trạch ព្រមទាំងសង្កាត់ Bạc Liêu និង ទីក្រុង Cần Thơ។ ភូមិសាស្ត្រជាប់ព្រំប្រទល់ បង្កើតភាពងាយស្រួលសម្រាប់ក្នុងការដោះដូរខាងវិស័យសេដ្ឋកិច្ចផង និងពេញដោយគ្រោះថ្នាក់ផងដែរសម្រាប់ខាងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ដោយយល់ច្បាស់ពីប្រការនេះ តាំងពីដំបូងធ្វើសកម្មភាព គណៈកម្មាធិការនក្សគ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ ព្រមទាំងកងកម្លាំងនគរបាលឃុំ Hưng Hội បានផ្សព្វផ្សាយព្រមគ្នាយ៉ាងច្រើនដំណោះស្រាយ ពង្រីកកម្លាំងសមាគ្គីទូទាំងប្រតជាជន ព្រមទាំងប្តេជ្ញាចិត្តរក្សា ការពារភាពសុខសាន្តលើភូមិសាស្ត្រ។

នគរបាលឃុំ Hưng Hội ជូនប័ណ្ណសរសើរដល់ឯកជនដែលមានស្នាដៃឆ្នើមក្នុងប្រពៃណីទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិឆ្នាំ ២០២៥។

បញ្ជាក់សកម្មភាពក្នុងការបង្ការជាសារៈសំខាន់និងចាំបាច់ នគរបាលឃុំ Hưng Hội ក៏បង្កើនការងារផ្សព្វផ្សាយ ចលនាបងប្អូនប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន អនុវត្តល្អតាមច្បាប់ និងក្លានហានក្នុងការថ្កោលទោសជនល្មើស។ នេះជាជំហានដំបូងដ៏សំឋាន់ខ្លាំងណាស់ បង្កើតបានជាបន្ទះដ៏រឹងមាំសម្រាប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ជាប់ព្រំប្រទល់ជាមួយច្រើនភូមិសាស្ត្រសំខាន់ៗ ស្ថានការសន្តិសុខ និងសណ្តាប់ធ្នាប់នៅឃុំ Hưng Hội ​បង្កប់ដោយភាពស្មុគ្រស្មាញ។ ដើម្បីបង្ការមិនទុកឱ្យកើតមានករណី “ចំណុចក្តៅ” នគរបាលឃុំបានសហការយ៉ាងតឹងរឹងជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ចាត់តាំងពិនិត្យអង្កេតជារឿយៗ ដើម្បីមានវិធានការដោះដូរព័ត៌មានជាបន្ទាន់ ប្រយុទ្ធប្រឆាំងរាល់បទល្មើស និងគ្រោះសង្គមផ្សេងៗ។ អាស្រ័យដូច្នេះហើយ ទើបមានយ៉ាងច្រើនការណីស្មុគ្រស្មាញកើតឡើង​និងត្រូវបានធ្វើការវិនិច្ឆ័យតាំងពីនៅមូលដ្ឋាន។

ពង្រីកតួនាទីសហគមន៍ មានយ៉ាងច្រើនទម្រង់ការពារស្វយ័តបានផ្លាស់ប្តូរយ៉ាងច្បាស់សម្រាប់ខាងប្រពៃណីទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ។ ដែលឆ្នើមជាងគេគឺក្លឹប “៣សកម្មក្នុងជនរួមជាតិ Khmer”។

នគរបាលឃុំ Hưng Hội បានសហការជាមួយកម្មាភិបាល និងបងប្អូនប្រជាជនកតាប់ស្ថានការសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

លោក Sơn Bi នៅភូមិ Cái Giá ឱ្យដឹង៖ ពីមុននេះ ស្ថានភាពសន្តិសុខ និងណ្តាប់ធ្នាប់នៅភូមិភាគមួយចំនួនមានការស្មុគ្រស្មាញខ្លាំងណាស់។ តែចាប់តាំងពីមានក្លឹប “៣សកម្ម”​ រាល់សមាជិកទាំងឡាយគ្រប់រូបដែលសុទ្ធសឹងជាជនរួមជាតិ Khmer ទើបការផ្សព្វផ្សាយ ចលនាមានប្រសិទ្ថភាព ករណីបង្កអុកឡុក និងប្រព្រឹត្តល្មើសក៏ត្រូវបានបន្ថយចុះ។

ត្រូវបានបង្កើតតាំងពីឆ្នាំ ២០១៤ ក្លឹបនាពេលបច្ចុប្បន្ននេះមានសមាជិកប្រមាណជិត ៥០ រូប។ ជាមួយគោលលំនាំ “សកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សកម្មកសាងជីវភាពវប្បធម៌ សកម្មរក្សាលំនឹងសន្តិសុខ និងសណញតាប់ធ្នាប់” ទម្រង់ទាំងនេះបានក្លាយជាចំណុចដ៏ភ្លឺស្វាងសម្រាប់ក្នុងការចលនាមាមីងបងប្អូនដើម្បីរួមដំណើរការជាមួយកងកម្លាំងសមត្ថកិច្ច រួមចំណែកកសាងជីវភាពសុខក្សេមក្សាន្ត។

នគរបាលឃុំ Hưng Hội រួមជាមួយសមាជិកនៃទម្រង់ការពារស្វយ័ត ដោះដូរសន្តិសុខ និងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ។

លោក Thạch Son ប្រធានក្លឹប បានចែករំលេក៖ “គ្រោះសង្គមត្រូវបានបន្ថយចុះ ពោលគឺគ្មានកើតមានករណីណាទៀតឡើយ។ មាមីងបងប្អូនសុខសាន្តចិត្តពីព្រោះគ្មានកើតមានករណីលួចប្លន់ណាមួយ”។

ជាមួួយការចូលរួមរបស់ប្រព័ន្ធនយោបាយ និងប្រជាជន ប្រពៃណីទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិនៅឃុំ Hưng Hội ហូយមួយថ្ងៃកាន់តែបានពង្រឹងល្អ។ នេះជាមូលដ្ឋានសម្រាប់ភូមិភាគបន្តរក្សាកិត្តិនាម “ឃុំសុវត្ថិភាពខាងស្ន្តិសុខ និងសណ្តាប់ធ្នាប់” កសាងលំនឹងជីវភាពរស់នៅ ព្រមទាំងផ្តល់ក្តីសុខជូនបងប្អូនប្រជាជន។

នគរបាលឃុំ Hưng Hội រួមជាមួយក្លឹប “៣សកម្មក្នុងជនរួមជាតិ Khmer” ពិគ្រោះកិច្ចការខាងការពារសន្តិសុខ និងសណ្តាប់ធ្នាប់។

វិរសេនីយ៍ឯកបម្រុង Nguyễn Hoàng Sỹ ប្រធាននគរបាលឃុំ Hưng Hội បានឱ្យដឹង៖ “នគរបាលឃុំបានផ្សព្វផ្សាយយ៉ាងព្រមគ្នានូវរាល់បណ្តាវិធានការផ្នែកខាងជំនាញ បង្កើនការយាមត្បាត សហការជាមួយកងកម្លាំងសមត្ថកិច្ចដើម្បីធ្វើការពិនិត្យអង្កេតជាប្រចាំរាល់ពេលរាត្រី ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់។ ផ្តើមពីនោះ ឃុំក៏បានពង្រីកប្រសិទ្ធភាពទម្រង់កាមេរ៉ាសន្តិសុខ បង្ការបទល្មើស រួមចំណែកលំនឹងស្ថានការសន្តិសុខនៅមូលដ្ឋាន”។

ផ្តើមពីម្ចាស់ការក្នុងការបង្ការ និងផ្សារភ្ជាប់រវាងកម្លាំងសហគមន៍រហូតដល់ការបង្កើនកិច្ចសហការតំបន់ជាប់ព្រំប្រទល់ ឃុំ Hưng Hội កំពុងបញ្ជាក់ពីសេចក្តីប្តេជ្ញាចិត្តដ៏រឹងមាំដើម្បីបន្តអភិវឌ្ឍន៍នឹងនរ និងស្ថិរភាព៕

Thuỳ Dung

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។