Chủ nhật, 18-10-26 23:26:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមគ្នាគិតគូរដល់សិស្សក្រីក្រ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការប្រជាជនសង្កាត់ Hiệp Thành តែងសកម្មចលនា និងជូនអំណោយជាច្រើនចំណែក ព្រមទាំងអាហារូបករណ៍សម្រាប់សិស្សក្រីក្រសង្វាតសិក្សារៀនសូត្រលើភូមិសាស្ត្រ ក្នុងនោះមានសិស្ស Khmer ផងដែរ បានរួមចំណែកក្នុងការជំនួយកម្លាំងសម្រាប់ប្អូនៗមានលក្ខណៈបានទៅសាលាគ្រប់ៗគ្នា ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត។

ចលនាអំណោយសម្រាប់ជូនសិស្ស Khmer ក្រីក្រ និងសិស្សជួបលំបាកលើភូមិសាស្រ្តសង្កាត់។

ដោយមានប្រជាជនជាងប្រមាណជាង ៣៨.០០០ នាក់ សង្កាត់ Hiệp Thành ជាសង្កាត់មួយដែលមានជនរួមជាតិ Khmer រស់នៅច្រើន ហើយជីវភាពជួបលំបាកខ្លាំង ដូច្នេះហើយការសិក្សារបស់កូនក្មួយក៏ប្រឈមមុខជាមួយឧបសគ្គ និងកង្វះខាតជាច្រើនណាស់ដែរ។

លោក Lâm Danh Nhẫn ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ បានឱ្យដឹង៖ “បច្ចុប្បន្នសង្កាត់មានសាលារៀនរៀនចំនួន ៨ រួមមានអនុវិទ្យាល័យ១ សាលាបឋមសិក្សាចំនួន ៤ និងសាលាមត្តេយ្យចំនួន ៣ សាលផងដែរ​ ដោយមានសិស្សសរុបចំនួន ៤.៣៦០ នាក់ ក្នុងនោះសិស្សជនជាតិភាគតិចមានចំនួនជាង ៧៥% សិស្ស។ មានករណីជាច្រើនដោយគ្រួសារជួបលំបាក ស្ថិតក្នុងលក្ខណៈជាគ្រួសារក្រ ប្រភពចំណូលតិចតួច ដូច្នេះហើយទើបត្រូវបោះបង់ចោលការសិក្សាទាំងពាក់កណ្តាផ្លូវ។ អាស្រ័យហេតុនេះហើយ​ ទើបជារៀងរាល់ឆ្នាំ សាលាបានសម្របសម្រួលជាមួយអង្គការមហាជន រួមទាំងអនុសង្កាត់ទាំងឡាយដើម្បីទៅដល់គ្រួសារនីមួយៗដែលមានស្ថានភាពជួបលំបាក ដើម្បីជំរុញទឹកចិត្ត ឱ្យកូនក្មួយបានទៅសាលា។ ដើមឆ្នាំសិក្សា ២០២៥-២០២៦ គណៈកម្មាធិការប្រជាជនសង្កាត់ផ្តើមចលនាទឹកប្រាក់បានប្រមាណជាង ១០០​លានដុង រួមមានទាំងអាហារូបករណ៍ សៀវភៅសរសេរ និងសៀវភៅសិក្សា ព្រមទាំងខោអាវ និងកង់ជាដើមសម្រាប់ប្អូនៗសិស្សានុសិស្សទូទាំងសង្កាត់។ សកម្មភាពនេះត្រូវបានរក្សាអស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តអនុវត្តយ៉ាងសកម្មក្នុងរយៈពេលខាង ដើម្បីរួមចំណែកជួយចែក រំលែកភាពលំបាក ជំនួយប្អូនៗទៅសាលា” លោក Lâm Danh Nhẫn បានចែករំលែកបែបនេះ។

យោងតាមការចលនា សមមិត្ត Lê Thị Nhung អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត ជូនកង់ ១២ គ្រឿងដល់សិស្សក្រីក្រ និងសិស្សដែលជួបលំបាកនៅសាលា Hiệp Thành។

ដោយមានចំនួនសិស្ស Khmer ច្រើនកំពុងសិក្សា ក្នុងនោះភាគច្រើនជាសិស្សកូនមអ្នកក្រ ជួបការលំបាក ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អនុវិទ្យាល័យ Nguyễn Huệ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន អង្គការ និងឯកជនទាំងក្នុង និងក្រៅខេត្ត ជួយសិស្សានុសិស្សជាច្រើននៅទីនេះមានលក្ខណៈបានទៅសាលាកាន់តែច្រើនឡើង។ លោកស្រី Phạm Thị Thu នាយកសាលាបានមានប្រសាសន៍ថា៖ “គ្រប់គណៈផ្នែក និងស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋអំណាចភូមិភាគមិនត្រឹមតែយកចិត្តទុកដាក់លើការជួយឧបត្ថម្ភសាង សង់មូលដ្ឋានសម្ភារៈ និងឧបករសិក្សាសម្រាប់បង្កើនការបង្រៀនលើកមក្ពស់គុណភាពខាងវិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងចលនាអង្គការចាត់តាំងសង្គម និងឯកជនដើម្បីជួយឧបត្ថម្ភសិស្សក្រីក្ររបស់សាលាទៀតផង។ ដោយឡែកក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សិស្សរបស់សាលាក៏ទទួលបានអំណោយចំនួន ២៦ ចំណែក កង់ ២២ គ្រឿង និងកង់អាគិ្គសនី ៤ គ្រឿង រួមទាំងសៀវភៅសិក្សាជាច្រើនក្បាលទៀត”។

បណ្តាអង្គភាពទូទាំងខេត្ត ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ និងសិស្សជួបលំបាករបស់សាលា។

ទន្ទឹមនិងជាមួយការជំនួយឧបត្ថម្ភនេះ គណៈនាយកសាលា ព្រមទាំងគ្រូបង្រៀនទាំងឡាយតែងសកម្មចលនា និងរួមចំណែកដើមកបីជំនួយឧបត្ថម្ភសិស្សក្រីក្រទិញសម្ភារៈ ប័ណ្ណធានារ៉ាប់រងសុខភាពជាដើម។ តួយ៉ាងដូចជាលោកគ្រូ Danh Hồng Tâm ជាគ្រូបង្រៀនទទួលបន្ទុកវិញ្ញាសាបច្ចេកវិទ្យាធម្មជាតិ ដើមឆ្នាំសិក្សា ២០២៥-២០២៦ លោកគ្រូបានចំណាយប្រាក់ខែរបស់ខ្លួនផ្ទាល់ដើម្បីជំនួយឧបត្ថម្ភជាអំណោយជាប័ណ្ណធានារ៉ាប់រងសុខភាពចំនួន ៥០ ចំណែក (ស្មើនឹង ៣១ លានដុង) សម្រាប់ប្អូនៗសិស្សសាលាជួបលំបាក។

លោក Danh Hồng Tâm បានចែករំលែកថា៖ “ជាមួយនឹងអំណោយនេះ ខ្ញុំសង្ឃឹមថានឹងចែករំលែកក្តីលំបាកដល់គ្រួសារសិស្ស ហើយទន្ទឹមនឹងនោះក៏សង្ឃឹមដែរថា ប្អូនៗសិស្សានុសិស្សនឹងខិតខំពុះពារជំនះការលំបាក ខិតខំសិក្សារៀនសូត្រ និងសម្រេចបានលទ្ធផលខ្ពស់បំផុត ដើម្បីឆ្ពោះទៅអនាគតល្អប្រសើរថែមទៀតដែលផ្តោតលើរយៈការអប់រំ”។

លោកគ្រូ Danh Hồng Tâm ជូនអំណោយជាប័ណ្ណថានារ៉ាប់រងសុខភាពចំនួន ៥០ ចំណែកដល់សិស្សក្រីក្រ។

អាចនិយាយបានថា ការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគ ព្រមទាំងអាណាព្យាបលាសាលាចំពោះសិស្សក្រីក្រ ជាពិសេសសិស្សសាលាជាកូន Khmer  មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវក្នុងបុព្វហេតុនៃការអប់រំប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយទឹកចិត្តនៃការចែករំលែក ដោយសង្ឃឹមថានឹងបន្តដំណើរការសម្រេចនូវក្តីសង្ឃឹមដែលពឹងលើអក្សរសាស្ត្ររបស់ប្អូនៗគ្រប់រូប៕

Chúc Chi

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។