Chủ nhật, 18-10-26 23:26:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភបង្កើតមុខរបរដោយចីរភាព

Báo Cà Mau ប្តេជ្ញាចិត្តជួយប្រជាជនឱ្យចាកផុតពីភាពក្រីក្រចីរភាពខេត្ត Cà Mau មិនត្រឹមតែយកចិត្តទុកដាក់លើការផ្តល់លំនៅឋានប៉ុណ្ណោះទេ ថែមទាំងបង្កើតមុខរបរដោយចីរភាពសម្រាប់ប្រជាជនផងដែរ។ ខេត្តកំពុងប្រមូលផ្តុំធនធានដើម្បីអនុវត្តគម្រោងឧបត្ថម្ភបង្កើតមុខរបរទ្រង់ទ្រាយធំ ដោយបញ្ជាក់ពីគោលការណ៍ "មិនទុកចោលនរណាម្នាក់នៅខាងក្រោយ"។

ដោយដីបង្កបង្កើនផល ៤ កុង ប្តីប្រពន្ធរបស់លោក Lâm Văn Hãn ព្យាយាមជាមួយទម្រង់ដាំដំណាំរួមផ្សំផ្តល់ប្រភពចំណូលនឹងនរ។

តាមរយៈកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ខេត្តបានជួយឧបត្ថម្ភផ្ទះឱ្យជាង ៩.៦០០គ្រួសារ។ ដើម្បីសម្តែងពីកម្លាំងសាមគ្គីនិងមនុស្សធម៌ ខេត្តបានបន្តអនុវត្តគម្រោងឧបត្ថម្ភបង្កើតមុខរបរសម្រាប់គ្រួសារក្រគ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារក្នុងគោលនយោបាយមានស្ថានភាពលំបាក និងជនជាតិភាគតិច សម្រាប់ដំណាក់កាលឆ្នាំ ២០២៥-២០២៧។ គម្រោងនេះបានបែងចែកជាក្រុមឧបត្ថម្ភជាច្រើន រួមមាន៖ ទុនបង្កបង្កើនផល មធ្យោបាយពលកម្ម ពូជ បច្ចេកទេសចិញ្ចឹមសត្វ ដីបង្កបង្កើនផល បណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារធ្វើ។ល។

យោងតាមលោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា ទូទាំងខេត្តបច្ចុប្បន្នមានជាង ១២.០០០ ករណីទុក្ខលំបាកត្រូវការឧបត្ថម្ភ ហើយតម្រូវការ ទុនជាសរុបដើម្បីអនុវត្តគម្រោងនេះមានចំនួនជាង ៦២៣ ពាន់លានដុង។

គោលដៅរបស់ខេត្តគឺខិតខំដល់ឆ្នាំ ២០២៧ គ្មាននៅគ្រួសារក្នុងគោលនយោបាយ មានស្ថានភាពលំបាកខ្លាំងទៀត។ យ៉ាងហោចណាស់ ៧០% នៃគ្រួសារក្រ និងគ្រួ សារហៀបក្របានឧបត្ថម្ភដើម្បីឆ្លងផុតពីភាពក្រីក្រពហុកត្តា។ ប្រការនេះសម្តែង ពីការប្តេជ្ញាចិត្តក្នុងការ “ផ្តល់មុខរបរ” ដើម្បីប្រជាជនឈានឡើងដោយខ្លួនឯង។

គ្រួសាររបស់បង Thạch Văn Tôi សាកល្បងចិញ្ចឹមត្រីគន្ធរកាលពីឆ្នាំ ២០១៦ ហើយមកដល់ពេលនេះ បានពង្រីកផ្ទៃដីប្រហែល ៩.០០០ ម៉ែត្រការ៉េ។

ទន្ទឹមនឹងគម្រោងថ្មីនេះ ខេត្តក៏បាន និងកំពុងអនុវត្តគម្រោងគម្រោងជាច្រើនទៀតដែលមានប្រសិទ្ធភាព។ មកដល់ពេលនេះ ទូទាំងខេត្តមាន៩៥ទម្រង់បង្កើតមុខរបរ មាន១.៣៣៦គ្រួសារចូលរួម។ ទម្រង់ទាំងនេះបានបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលនិងបំផុសឆន្ទ៖ខ្លួនទីពឹងខ្លួនសម្រាប់ប្រជាជន។ លទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដើម្បីភូមិភាគបន្ថយអត្រាគ្រួសារក្រពហុកត្តាចុះនៅត្រឹមតែ០,៩៤%(ប្រហាក់ប្រហែល ២.៨៩០ គ្រួសារ)។

កត់សម្គាល់នៅឃុំ Khánh Bình សឱ្យឃើញថា ប៉ុន្មានឆ្នាំកន្លងមក ការងារបន្ថយក្រទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ជាក់ស្តែង នៅភូមិទី ៧ មាន២៨គ្រួសារ Khmer ហើយមកដល់ពេលនេះ គ្មានគ្រួសារក្រទៀតទេ។ តាំងពីឆ្នាំ ២០១៦ មក រដ្ឋអំណាចភូមិភាគពង្រីកទម្រងចិញ្ចឹមត្រីគន្ធរសាច់។ គ្រួសារបង Thạch Văn Tôi ជាគ្រួសារឈានមុខក្នុងការសាកល្បងទម្រង់ថ្មីនេះ។ ដោយការខិតខំរៀនសូត្របច្ចេកទេស និងស្វែងរកទីផ្សារ ។ល។ ទើបបង Tôi បានទទួលជោគជ័យ។ មកដល់ពេលនេះ គ្រួសាររបស់គាត់បានពង្រីកផ្ទៃដីចិញ្ចឹមឡើងប្រហែល ៩.០០០ ម៉ែត្រការ៉េ។ ជាពិសេស គាត់អាចផលិតកូនត្រីដោយខ្លួនឯងបាន ដែលធានាថាមានសុខភាពល្អ។ ជារៀងរាល់ឆ្នាំ គ្រួសាររបស់គាត់លក់ត្រីបានប្រហែល ២៧ តោន។ បច្ចុប្បន្នទម្រង់នេះបានពង្រីកដល់ ១២ គ្រួសារផ្សេងទៀតក្នុងភូមិ។

ដោយការប្តេជ្ញាចិត្តក្នុងការបង្កើតមុខរបរដោយចីរភាពសម្រាប់ប្រជាជន មុខមាត់តំបន់ជនជាតិភាគតិចរបស់ខេត្តកាន់តែមានសម្រស់។

ចំណែកឯគ្រួសារលោក Lâm Văn Hãn នៅភូមិទី ៩ បានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ស្ថិរភាពតាមទម្រង់ ដាំដំណាំរួមផ្សំ និងចិញ្ចឹមត្រីមានប្រសិទ្ធភាព។ គាត់មានដីបង្កបង្កើនផល ៤ កុង ហើយប្តីប្រពន្ធរបស់គាត់ ឧស្សាហ៍ព្យាយាមធ្វើការរកស៊ីទុំឆ្នាំ។ អាស្រ័យទម្រង់នេះ គ្រួសាររបស់គាត់រកចំណូលបានពី ៥០០.០០០ ទៅ ៧០០.០០០ ដុងក្នុងមួយថ្ងៃ ប្រិតសំចៃឱ្យកូន២​រូបស៊ីរៀន    ។

ថ្លែងអំពីការឧបត្ថម្ភកាត់បន្ថយភាពក្រីក្រជូនប្រជាជន លេខាគណៈកម្មាធិការបក្សខេត្ត Nguyễn Hồ Hải បានសង្កត់ធ្ងន់ថា៖ “ត្រូវកំណត់ថា កាជំនួយឧបត្ថម្ភបង្កើតមុខរបរមិនមែនជាការឱ្យត្រីតែម្យ៉ាងនោះទេ ថែមទាំងជាការឱ្យនូវដងសន្ទូច ដើម្បីឱ្យប្រជាជនម្នាក់ៗក្លាយជាម្ចាស់ការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្លាស់ប្តូរជីវិតរបស់ខ្លួនដោយខ្លួនឯង។ តាមរយៈនោះ នឹងបំផុសឆន្ទៈទីពឹងលើកម្លាំងខ្លួនឯង ព្រមទាំងជៀសវាងផ្នត់គំនិតរង់ចាំ និងពឹងផ្អែកលើអ្នកដទៃ”។

Mộng Thường

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។