Chủ nhật, 18-10-26 23:26:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភប្រជាជនក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់

Báo Cà Mau ការផ្សព្វផ្សាយច្បាប់ដើម្បីផ្លាស់ប្តូរចំណេះដឹងរបស់ជនរួមជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់មួយដែលខេត្តបាននិងកំពុងអនុវត្ត។ ជាពិសេស នៅតាមបណ្តាឃុំ សង្កាត់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ការពង្រឹងដំណោះស្រាយនានាដើម្បីជំនួយឧបត្ថម្ភប្រជាជនក្នុងការលើកកំពស់ចំណេះដឹងអំពីច្បាប់តែងបានយកចិត្តទុកដាក់ ដូចជា៖ ការស្ទង់មតិ វាយតម្លៃអំពីតម្រូវការ និងស្ថានភាពជាក់ស្តែងនៃការអនុវត្ត និងការប្រើប្រាស់ច្បាប់របស់បងប្អូនប្រជាជន ការសិក្សាស្រាវជ្រាវ កសាង និងអនុវត្តគំរូ និងទម្រង់ផ្សេងៗនៃការទទួលបានព័ត៌មានផ្នែកច្បាប់ឱ្យសមស្របទៅតាមក្រុមគោលដៅ និងតំបន់នីមួយៗដែលស្ថិតក្រោមការគ្រប់គ្រង។

លោក Châu Phát  អ្នកមានកិត្យានុភាពក្នុងសហគមន៍ Khmer នៅភូមិ Cái Giá A ឃុំ Long Điền បានឱ្យដឹង៖ តាំងពីចូលនិវត្តន៍មក គាត់បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីគោលការណ៍ណែនាំ និងគោលនយោបាយច្បាប់របស់បក្ស និងរដ្ឋដល់បងប្អូននៅក្នុងតំបន់ជនជាតិភាគតិច ព្រមទាំងចូលរួមក្នុងការផ្សះផ្សាទំនាស់នៅមូលដ្ឋាន ដែលបងប្អូនតែងឯកភាព និងព្រមព្រៀងគ្នាដោយរីករាយ ជួយពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍។

លោក Châu Phát អ្នកមានកិត្យានុភាពក្នុងសហគមន៍ Khmer កំពុងថ្លែងមតិក្នុងកិច្ចប្រជុំនៅភូមិ Cái Giá A ឃុំ Long Điền។

ដើម្បីបង្កើន​សមត្ថភាពប្រជាជនក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់ ជាពិសេសនៅតំបន់ជនរួមជាតិភាគតិច ឃុំ Hưng Hội បានពង្រឹងក្រុមការងារ (ជាទូទៅរួមមាន៖ អ្នកផ្សះផ្សានៅមូលដ្ឋាន អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច លេខាសាខាបក្ខភាគ ប្រធានភូមិ។ល។) ដែលមានចំណេះដឹងផ្នែកច្បាប់ ហ្វឹកហាត់លើកកំពស់វិជ្ជាជំនាញក្នុងការឧបត្ថម្ភព័ត៌មានផ្នែកច្បាប់ការផ្សព្វផ្សាយ អប់រំច្បាប់ ការប្រឹក្សាច្បាប់ជូនប្រជាជន និងការចូលរួមផ្សះផ្សានៅមូលដ្ឋាន ព្រមទាំងកសាង និងពង្រីកទម្រង់ការផ្សះផ្សាដ៏ល្អនៅមូលដ្ឋាន។ ជាពិសេស ជំរុញការឧបត្ថម្ភព័ត៌មានផ្នែកច្បាប់ និងការប្រឹក្សាច្បាប់ជូនប្រជាជនតាមរយៈអង្គការសង្គម បណ្តាញព័ត៌មាន និងសារគមនាគមន៍របស់អង្គការសង្គមដោយមានកិច្ចសហការជាមួយមន្ទីរយុត្តិធម៌ និងស្ថាប័នសារព័ត៌មាននានា។ ក្រៅពីនេះ ខេត្តក៏បានយកចិត្តទុកដាក់ក្នុងការពង្រីកតួនាទីរបស់អង្គការនយោបាយ-សង្គម-វិជ្ជាជីវៈ និងអង្គការប្រកបអាជីពក្នុងវិស័យយុត្តិធម៌ (សមាគមអ្នកច្បាប់ គណៈមេធាវី។ល។) ដើម្បីឆ្លើយតប​ការប្រឹក្សា និងឧបត្ថម្ភបញ្ហាពាក់ព័ន្ធនឹងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។

ដើម្បីធានា និងឧបត្ថម្ភប្រជាជនក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់ រួមចំណែក លើកកំពស់ ការយល់ដឹង មនសិការក្នុងការគោរព និងប្រើប្រាស់ច្បាប់របស់ប្រជាជន ជាពិសេសក្រុមមុខសញ្ញាជាក់ស្តែងដូចជា កុមារ គ្រួសារក្រ គ្រួសារហៀបក្រ និងជនរួមជាតិភាគតិច ថ្មីៗនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយគម្រោង “បង្កើនសមត្ថភាពទទួលបានព័ត៌មានផ្នែកច្បាប់របស់ប្រជាជន”។ តាមរយៈគម្រោងនេះ គណៈកម្មាធិការប្រជាជនខេត្តបានស្នើឱ្យគ្រប់មន្ទីរ គណៈកម្មការ ស្ថាប័ន និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់អនុវត្តឱ្យមានប្រសិទ្ធភាពនូវមុខងារ និងភារកិច្ចដែលបានប្រគល់ជូន ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់។ គម្រោងនេះក៏មានគោលបំណងលើកកំបស់ការយល់ដឹង ភារកិច្ចនិងទម្លាប់ក្នុងការស្វែងយល់ ប្រើប្រាស់ និងគោរពច្បាប់របស់ប្រជាជន ព្រមទាំង លើកំបស់ សមត្ថភាពឃ្លាំមើល រិះគន់សង្គមរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងការឧបត្ថម្ភប្រជាជនពង្រឹងលទ្ធភាពទទួលបានព័ត៌មានផ្នែកច្បាប់។

Kim Phượng

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។