Chủ nhật, 18-10-26 23:26:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភូមិស្រុកអឹកធឹកអំណរមហាសន្និបាត

Báo Cà Mau ក្នុងបរិយាកាសទូទាំងបក្ខភាគ និងប្រជាជនក្នុងខេត្ត កំពុងប្រឡងប្រណាំងយ៉ាងសកម្មដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥-២០៣០។ ជាព្រឹត្តិការណ៍វប្បធម៌ - សាសនាដែលមានអត្ថន័យដ៏ពិសេសមួយបានប្រារព្ធនៅវត្តជ្រុខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ បានសម្តែងយ៉ាងច្បាស់នូវស្មារតីសាមគ្គី ស្រុះស្រួល និងទឹកចិត្តរបស់ជនរួមជាតិខ្មែរឆ្ពោះទៅកាន់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ខេត្ត។

ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយមុនពេលមហាសន្និបាត វត្តជ្រុងខ្មែរ (Rạch Giồng) រៀបចំដោយជោគជ័យនូវការប្រណាំងទូក.ងខ្នាតតូចចំនួន ២ លើក រួមចំណែករឹតបន្តឹងចំណងសាមគ្គីរវាងបណ្តាជនជាតិជាបងប្អូន។

ជារៀងរាល់ឆ្នាំ បុណ្យកឋិនទានគឺជាបុណ្យដ៏ធំ និងសំខាន់មួយក្នុងចំណោមពិធីបុណ្យសំខាន់ៗបំផុតរបស់ជនរួមជាតិ Khmer។ មានអត្ថន័យសម្រាប់បួងសួងសូមឱ្យប្រទេសជាតិបានសុខសន្តិភាព ភូមិស្រុកសុខសាន្ត គ្រួសារសម្បូណ៌សប្បយាសុភមង្គល។ ជាពិសេស កឋិនកាលឆ្នាំ ២០២៥ នេះ ប្រព្រឹត្តទៅចំពេលដែលខេត្តកាម៉ាវកំពុងឆ្ពោះទៅកាន់មហាសន្និបាតតំណាងបក្ខភាគខេត្ត ដែលជាព្រឹត្តិការណ៍មួយមានអត្ថន័យសម្រេចចំពោះការអភិវឌ្ឍរបស់ភូមិភាគក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ចូលរួមអំណរបរិយាកាសប្រឡងប្រណាំងដ៏ពុះពោរ ដោយស្មារតី "ជីវិតថ្លៃថ្លាសាសនាផូរផង់" ព្រះចៅអធិការ និងគណៈកម្មការវត្តជ្រុងខ្មែរ (Rạch Giồng) បានសម្រេចចិត្តប្រារព្ធបុណ្យកឋិនទាន និងផ្កាប្រាក់ ឆ្នាំម្សាញ់ ២០២៥ ក្នុងទ្រង់ទ្រាយធំ ព្រមទាំងមានសកម្មភាពសង្គមជាច្រើនដែលមិនធ្លាប់មានពីមុនមករបស់វត្ត។

ជាក់ស្តែង នាព្រឹកថ្ងៃទី ១១ ខែតុលា វត្តបានរៀបចំជូនអំណោយសប្បុរសធម៌ចំនួន ១៥០ ចំណែកជូនដល់គ្រួសារជនរួមជាតិ Khmer ដែលមានជីវភាពខ្វះខាតក្នុងភូមិភាគ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ បង្ហាញពីការយកចិត្តទុកដាក់ ចែករំលែករបស់វត្តចំពោះសហគមន៍ រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគក្នុងការថែទាំជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន មិនទុកឱ្យនរណាម្នាក់ចោលនៅខាងក្រោយឡើយ។

ជនរួមជាតិគ្រប់ជនជាតិ សាសនាក្នុងខេត្តមានជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់បក្ស និងអនាគតអភិវឌ្ឍន៍របស់មាតុភូមិ Cà Mau ។

ចំណុចលេចធ្លោពិសេស និងបង្កើតបរិយាកាសសប្បាយរីករាយ និងរំភើបមុនពេលមហាសន្និបាតប្រព្រឹត្តឡើង គឺវត្តជ្រុងខ្មែរ (Rạch Giồng) បានរៀបចំពិធីប្រណាំងទូក.ងខ្នាតតូចសម្រាប់បបងប្អូនប្រជាជនចូលរួមសប្បាយ។ ការប្រកួតនេះមិនត្រឹមជាសកម្មភាពកីឡាបែបប្រពៃណី អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Khmerប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់ភ្ជាប់ការទំនាក់ទំនងរវាងសហគមន៍  បង្កើតស្មារតីសាមគ្គី និងក្តីរំភើបរីករាយដែលរីកសាយភាយគ្រប់ភូមិស្រុក។ សម្លេងស្គរជ័យ និងសម្លេងស្រែកហោកញ្រ្ជៀវពិតជាបាននាំមកនូវថ្ងៃសមោសរដ៏ធំមួយ រឹតចំណងមិត្តភាពអ្នកជិតខាង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺបង្ហាញពីជំនឿ និងក្តីសង្ឃឹមរបស់ប្រជាជនចំពោះភាពជោគជ័យនៃមហាសន្និបាតបក្ខភាគខេត្តផងដែរ។

លោក Hữu Thành Dự  អ្នកមានកិត្យានុភាពក្នុងជនរួមជាតិ Khmer ភូមិ Đường Đào ឃុំ Hồ Thị Kỷ បានឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់មាមីងបងប្អូន វិស័យសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ វិស័យហេដ្ឋារចនាសម្ព័ន្ធមួយថ្ងៃកាន់តែទទួលបានការវិនិយោគព្រមគ្នា ជីវភាពស្មារតីនិងសម្ភារៈរបស់បងប្អូនជនរួមជាតិក៏មានការរីកចម្រើន។ យើងខ្ញុំសង្ឃឹមថា ជាមួយការរួបរួមសាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុង និងការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភរបស់បក្ស​និងរដ្ឋ ជីវភាពបងប្អូនជនរួមជាតិនឹងបន្តពង្រីកចីរភាព បណ្តាតមម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ក៏ត្រូវបានអភិរក្ស រួមចំណែកធ្វើឱ្យសម្បូរបែបថែមទៀតខាងលក្ខណៈវប្បធម៌ Việt Nam ”។

ពេលកន្លងមក ដោយសារការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មុខមាត់ជនបទតំបន់ជនរួមជាតិភាគតិចកាន់តែមានសម្រស់ ជីវភាពមួយថ្ងៃកាន់ប្រសើរឡើង។​

ព្រឹត្តិការណ៍នៅវត្តជ្រុងខ្មែរ (Rạch Giồng) គឺជាភស្តុតាងដ៏រស់រវើកមួយដែលបង្ហាញពីគោលនយោបាយមហាសាមគ្គីជនជាតិរបស់បក្ស និងរដ្ឋ ពិតជាបានស៊ីជម្រៅក្នុងជីវភាពជាក់ស្តែង។ ការដែលវត្តមានគំនិតផ្តួចផ្តើមរៀបចំសកម្មភាពវប្បធម៌ សប្បុរសធម៌ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍នយោបាយដ៏ធំមួយរបស់ខេត្តនេះ មិនត្រឹមតែបង្ហាញពីភារកិច្ចជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការឯកភាព ស្រុះស្រួលនិងជំនឿយ៉ាងមុតមាំរបស់ជនរួមជាតិគ្រប់ជនជាតិ គ្រប់សាសនា ចំពោះការដឹកនាំរបស់បក្ស និងអនាគតអភិវឌ្ឍន៍មាតុភូមិកាម៉ាវ។ ទាំងនេះពិតជាបាច់ផ្កាដ៏ស្រស់ស្អាត ជាសកម្មភាពជាក់ស្តែងដើម្បីអំណរមហាសន្និបាតតំណាងបក្ខភាគខេត្ត Cà Mau អាណត្តិ ២០២៥-២០៣០៕

Thia Ni - Chanh Đa

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។