Chủ nhật, 18-10-26 23:26:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គោលនយោបាយឥណទានមនុស្សធម៌សម្រាប់អ្នករួចពីពន្ធនាគារ

Báo Cà Mau គោលនយោបាយឱ្យបុលទុនអនុគ្រោះពីធានាគារគោលនយោបាយសង្គមសម្រាប់អ្នកដែលបានចេញពីបន្ធធានាគារ បង្ហាញពីលក្ខណៈនៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដោយបើកផ្លូវប្រកបដោយនិរន្តរភាពដល់ការស្តារនីតិសម្បទាសម្រាប់អ្នកទាំងនោះ។ លើភូមិសាស្ត្រខេត្ត Cà Mau នាពេលថ្មីៗ គោលនយោបាយនេះមិនត្រឹមតែផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីសម្ភារៈដ៏ធំធេង បំភ្លឺនូវក្តីសង្ឃឹម និងទំុកចិត្តសម្រាប់អ្នកដែលធ្លាប់បានប្រព្រឹត្តខុសដើម្បីបានចូលជិតជាមួយសង្គមសាជាថ្មីឡើងវិញ។

មូលដ្ឋានប្រមូលទិញរោមទារបស់គ្រួសារបង Nguyễn Văn Chàng ។

ត្រូវបានអនុវត្តក្រោមសេចក្តីសម្រេចចិត្តលេខ ២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រភពទុនឥណទានអនុគ្រោះបានក្លាយជា "គន្លឹះ" ដើម្បីជួយមនុស្សដែលបានអស់ទោសរួចពីពន្ធនាគារ មិនបាក់ទឹកចិត្ត លំនឹងស្មារតីខិតខំឈានឡើងកសាងជីវភាពថ្មី។ មានរឿងខ្សែជីវិតដ៏ជោគជ័យជាច្រើនដែលជាភស្តុតាងដ៏រស់រវើកនៃប្រសិទ្ធភាពជាក់ស្តែងដែលគោលនយោបាយនេះបាននាំមក។

តួយ៉ាងដូចជាករណីបង Nguyễn Văn Chàng នៅភូមិ Tà Óc ឃុំ Ninh Quới ។ បន្ទាប់ជាប់គុកអស់រយៈពេលកាល ១២ ខែដោយសារបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តោយឱ្យស្លាប់មនុស្សកាលពី ២០២២​ បងត្រឡប់មកជួបជុំគ្រួសារវិញដោយបាតដៃទទេ នឹងពោរពេញដោយភាពអៀនខ្មាស់ជាខ្លាំង។ បន្ទាប់​មក បងត្រូវបានធនាគារ​គោល​នយោបាយ​សង្គម​ឃុំ Hồng Dân ​បង្កលក្ខណៈឱ្យបុលប្រាក់ចំនួន ៨០ លានដុងសម្រាប់ប្រកបមុខរបររកស៊ី។ ជាមួយនឹងដើមទុននេះ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ ដោយទិញឡានដឹកជញ្ជូនដ៏តូចមួយគ្រឿង ដើម្បីប្រមូលទិញរោមទា តាមប្រពៃណីរបស់គ្រួសារគាត់។ អាស្រ័យការខិតខំព្យាយាមរកស៊ី ការងាររបស់បងក៏ឆាប់បានលំនឹង ក្លាយជាអ្នកផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនធំៗជាច្រើន។ បច្ចុប្បន្ន គ្រួសារ​គាត់​រកបានប្រាស់​ចំណូល​ប្រមាណ ៣០ ​លាន​ដុង​ក្នុង​មួយ​ខែ និង​បង្កើត​ការងារធ្វើ​ជា​ប្រចាំ​សម្រាប់​កម្មករ​ក្នុង​ស្រុកចាប់ពី ៥-៨ នាក់ទៀតផង។

កម្មាភិបាលនៃធនាគារគោលនយោសង្គមបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោក Danh Út (ទីពីរគិតពីឆ្វេង)​ ដើម្បីក្តាប់បានស្ថានការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដែលផ្តើមពីប្រភពទុនអនុគ្រោះ។

ដូចគ្នាដែរ លោក Danh Út ជាជនជាតិ Khmer នៅភូមិ Vĩnh Thành ឃុំ Vĩnh Lộc ក៏បានរកឃើញនូវពន្លឺសម្រាប់ឆាកជីវិតរបស់ខ្លួន។ បន្ទាប់ពីបានរួចទោស និងដោះលែងចេញពីពន្ធនាគារមុនរយៈពេល ៧ ខែ គាត់បានបុលប្រាក់ចំនួន ៨០ លានដុង ដើម្បីជីកស្រះចិញ្ចឹមបង្គា និងបើកហាងលក់កាហ្វេតូចមួយ។ អាស្រ័យការខិតខំព្យាយាមរកស៊ី សេដ្ឋកិច្ចគ្រួសារលោកមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ ប្រភពចំណូលដែលរកបានមិនត្រឹមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈចិញ្ចឹមកូន ២ នាក់រៀនសូត្របានដល់ទីបញ្ចប់ទៀតផង។

បន្ទាប់បានរួចពីពន្ធនាគារមុនពេលកំណត់ លោក Danh Út ក៏បានបុលទឹកប្រាក់ចំនួន ៨០​ លានដុងពីធនាគារគោលនយោបាយសង្គមដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ អាស្រ័យដូច្នេះហើយទើបជីវភាពមួយថ្ងៃកាន់តែមានភាពប្រសើរឡើង។

សម្រាប់រឿងរ៉ាវនៃដំណើរឆាកជីវិតរបស់លោក Danh Út និងបង Nguyễn Văn Chàng គឺជាភស្តុតាងដ៏ច្បាស់លាស់មួនៃភាពត្រឹមត្រូវ និងភាពជាមនុស្សជាតិសម្រាប់គោលនយោបាយឱ្យបុលប្រាក់អនុគ្រោះសម្រាប់អ្នកដែលចេញពីពន្ធនាគារតាមការកំណត់។​ គោលនយោបាយនេះមិនត្រឹមតែផ្តល់ឱ្យពួកគាត់នូវ "ដងសន្ទូច" ដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱ្យពួកគាត់នូវទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះអនាគតដ៏ភ្លឺស្វាងតបស់ខ្លួន។ បក្ស និងរដ្ឋ ព្រមទាំងសហគមន៍ តែងតែត្រៀមជានិច្ចសម្រាប់ការជួយសង្រ្គោះ និងឧបត្ថម្ភគាំទ្រអ្នកដែលធ្លាប់មានកំហុសខុសឆ្គង ដើម្បីកសាងជីវិតសាជាថ្មីឡើងវិញ៕

Đờn Ni - Danh Điệp

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។