Chủ nhật, 18-10-26 23:26:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមដៃគ្នាដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលធនធានមនុស្ស

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ បុព្វហេតុអប់រំរបស់ខេត្តសម្រេចបាននូវសមិទ្ធផលលេចធ្លោជាច្រើន ក្នុងនោះ ជនរួមជាតិកាតូលិកខេត្ត Cà Mau បានរួមចំណែកជាក់ស្តែង តាមរយៈសកម្មភាពអប់រំ និងបណ្តុះបណ្តាល ការលើកទឹកចិត្ត ការសិក្សា និងទេពកោសល្យ សុខុមាលភាពសង្គម បង្កើតបានឥទ្ធិពលរីកសាយភាយ និងស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅទៀតផង។

មជ្ឈមណ្ឌលចិញ្ចឹមកុមារពិការ កំព្រា Nhân Ái សង្កាត់ An Xuyên ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១០។ នេះគឺជាលំនៅរួម ដែលទទួលចិញ្ចឹមកុមារកំព្រា និងកុមារគ ថ្លង់។

យល់ពីសារៈសំខាន់នៃបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស វង្សត្រកូលសហគមន៍កាតូលិកជាច្រើនបានបើកសាលារៀនដូចជា៖ សាលាមត្តេយ្យឯកជន សង្កាត់ទី២ សង្កាត់ An Xuyên សាលាមត្តេយ្យឯកជន សង្កាត់ទី៦ សង្កាត់ Tân Thành ក្រុមថែទាំកុមារមត្តេយ្យ Mai Anh ឃុំ Hưng Mỹ សាលាមត្តេយ្យ Thiên Ca ឃុំ Sông Đốc សាលាមត្តេយ្យ Sơn Ca ឃុំ Tân Lộc ទីតាំងរក្សាកុមារ និងថ្នាក់រៀនសប្បុរសធម៌ជាច្រើន។ល។ សាលារៀនទាំងនេះសុទ្ធតែបានគ្រប់គ្រង និងដឹកនាំដោយដូនជី ព្រមទាំងទទួលបានការទុកចិត្តពីអាណាព្យាបាល។

ដោយទិសស្លោក អប់រំគឺការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ សាលាមត្តេយ្យឯកជន សង្កាត់ទី៦ ផ្តោតលើការបញ្ជ្រាបចំណេះដឹង ជំនាញជីវិតដល់កុមារ ដើម្បីឱ្យប្អូនៗមានទំនុកចិត្តនិងភាពរឹងមាំក្នុងការឈានទៅអនាគត។ នៅសាលា កុមារបានសិក្សាតាមកម្មវិធីស្តង់ដាររបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល បានថែទាំយ៉ាងយកចិត្តទុកដាក់ដោយអស់ពីចិត្ត ស្រឡាញ់ និងអប់រំបណ្តុះបណ្តាលកុមារឱ្យមានបុគ្គលិកលក្ខណៈល្អ។

ម៉ោងរៀនដ៏សប្បាយរីករាយរបស់គ្រូនិងសិស្សសាលាមត្តេយ្យឯកជន សង្កាត់ទី៦។

ដូនជី Trần Thị Ngọc Điệp អ្នកគ្រប់គ្រងសាលាមត្តេយ្យឯកជន សង្កាត់ទី៦ បានចែករំលែកថា៖ "សាលាតែងរៀបចំការប្រឡងគូរគំនូរ រាំ ច្រៀង ល្បែងកីឡា។ល។ ដើម្បីឱ្យកុមារបានបង្ហាញពីទេពកោសល្យ អភិវឌ្ឍសមត្ថភាព និងមានភាពជឿជាក់ចំពោះមុខមហាជន។ តាមរយៈនោះ កុមារហ្វឹកហាត់ភាពម្ចាស់ការ ស្មារតីធ្វើការជាក្រុមផ្សារភ្ជាប់ជាមួយមិត្តភក្តិ និងគ្រូបង្រៀន។ របបអាហារូបត្ថម្ភបានធានាដើម្បីឱ្យកុមារទទួលបានជីវជាតិគ្រប់គ្រាន់ និងមានថាមពលសម្រាប់មួយថ្ងៃសិក្សាប្រកបដោយសកម្មភាពជាច្រើន។ ចំពោះកុមារដែលមានស្ថានភាពទុក្ខលំបាក សាលាពិនិត្យលើកលែង ឬកាត់បន្ថយប្រាក់សិក្សា។ ចំពោះគ្រូបង្រៀន និងបុគ្គលិក សាលាអនុវត្តពេញលេញនូវរបបផ្សេងៗតាមបទប្បញ្ញត្តិរបស់រដ្ឋ"។

លោក Nguyễn Minh Tuấn អនុប្រធានគណៈកម្មការសាមគ្គីភាពកាតូលិកខេត្ត ឱ្យដឹងថា៖ "ដើម្បីលើកទឹកចិត្តការសិក្សា និងទេពកោសល្យ សិស្សនិស្សិតរាប់ពាន់នាក់បានឧបត្ថម្ភជាទឹកប្រាក់ សំលៀកបំពាក់ សៀវភៅ សំពៀត និងកង់។ វង្សត្រកូលសហគមន៍កាតូលិកជាច្រើនដូចជា៖ Hoà Thành, Ao Kho, Kinh Ba, Rạch Gốc, Khánh Minh, Khánh Hưng, Cái Rắn, Tân Lộc, Quản Long, Bàu Sen, Cây Bốm, Kinh Nước Lớn…។

នៅសាលាមត្តេយ្យឯកជន សង្កាត់ទី៦ កុមារបានសិក្សាតាមកម្មវិធីស្តង់ដាររបស់ក្រសួងសិក្សាអប់រំ និងបណ្តុះបណ្តាល បានថែទាំ ស្រឡាញ់ និងបណ្តុះបណ្តាលបុគ្គលិកលក្ខណៈល្អ។

ផ្តល់អាហារូបករណ៍រាប់រយចំណែកដល់សិស្សនិស្សិតក្រីក្រដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សា។ ដោយឡែកក្រុមដូនជី Nữ tử Ái Vinh Sơn បានជួយសិស្សជាង ៥០០ នាក់ និងនិស្សិតស្រី ៧១ នាក់ ដោយមិនគិតពីប្រាក់ខែគ្រូបង្រៀន ពីថ្នាក់ទី១ រហូតដល់ថ្នាក់មហាវិទ្យាល័យ បានអនុវត្តក្នុង៥ ឆ្នាំកន្លងមក ហើយកំពុងបន្តដំណើរការផងដែរ។ បុព្វជិត Nguyễn Văn Vinh អតីតប្រធានគណៈកម្មការសាមគ្គីភាពកាតូលិកខេត្ត បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Mesa ជួយសិស្សនិស្សិត ៣០០ នាក់នូវអាហារូបករណ៍ កង់ និងបន្តជួយរហូតដល់ប្អូនៗរៀនចប់មហាវិទ្យាល័យ។ ដោយសារការយល់ដឹង និងការឧបត្ថម្ភ ដូច្នេះកូនចៅបងប្អូនកាតូលិកសុទ្ធតែបានរៀនសូត្រ"។

ចំនួនកូនចៅបងប្អូនកាតូលិកដែលបន្តការសិក្សាក្រោយវិទ្យាល័យមួយថ្ងៃកាន់តែច្រើនឡើងៗ។ ជាក់ស្តែងគឺនៅវង្សត្រកូលសហគមន៍កាតូលិក Kinh Ba ដែលមានមនុស្សជិត ១.០០០ នាក់ មានប្អូនៗ ១២០ នាក់កំពុងសិក្សានៅវិទ្យាល័យ និងមធ្យមសិក្សាវិជ្ជាជីវៈ ៦៩ នាក់បានរៀនមហាវិទ្យាល័យនិង១ នាក់បានរៀនមហាបរិញ្ញាកំពុងបង្រៀននៅសាលាវិទ្យាល័យឯកទេស Phan Ngọc Hiền។ គ្រួសារដែលមានកូនជាច្រើនរៀនមហាវិទ្យាល័យ និងទទួលបានសញ្ញាបត្រខ្ពស់ ដូចជាលោក Vũ Đình Ký លោក Vũ Đình Tĩnh (កូន ៥ នាក់រៀនមហាវិទ្យាល័យ) លោក Đoàn Văn Hoà (កូន ៤ នាក់រៀនមហាវិទ្យាល័យ ម្នាក់ថ្នាក់អនុបណ្ឌិត) លោក Nguyễn Văn Kim (បណ្ឌិតម្នាក់ និងអនុបណ្ឌិត ២ នាក់)។

គណៈកម្មាធិការសាមគ្គីភាពកាតូលិកខេត្ត និងប្រជាជនកាតូលិកតែងតែយកចិត្តទុកដាក់លើការងារលើកទឹកចិត្តការសិក្សា និងទេពកោសល្យ ជួយសិស្សមានស្ថានភាពលំបាកបានទៅរៀន។

"គណៈកម្មការសាមគ្គីភាពកាតូលិកខេត្តនឹងពង្រឹង ព្រមទាំងផ្លាស់ថ្មីរាល់សកម្មភាពទាំងឡាយ បង្កើនការសហការជាមួយរណសិរ្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំ និងរក្សាថ្នាក់រៀនសប្បុរសធម៌ បង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ មានស្ថានភាពលំបាក់ខ្លាំង បើកថ្នាក់បង្រៀនមុខរបរ សាលាមត្តេយ្យ គ្រឹះស្ថានចិញ្ចឹមកុមារកំព្រា និងជនពិការ គ្រឹះស្ថានសប្បុរសធម៌ផ្សេងៗ ក្នុងគោលបំណងរួមចំណែកចែករំលែក និងនាំមកនូវក្តីសប្បាយក្នុងជីវិតសម្រាប់អ្នកអភព្ទ័វាសនាជួបនឹងស្ថានភាពលំបាកអកុសល" លោក Nguyễn Minh Tuấn បានសង្កត់ធ្ងន់បែបនេះ៕

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។