Chủ nhật, 18-10-26 23:26:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការផ្លាស់ប្តូរយ៉ាងធំពីគោលនយោបាយឧបត្ថម្ភជនជាតិភាគតិច

Báo Cà Mau មកកាន់តំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន ក៏មានការផ្លាស់ប្តូរយ៉ាងសកម្មណាសឮដែរ តាំងពីមុខមាត់ជនបទរហូតដល់គុណភាពរសនៅរបស់បងប្អូនប្រជាជន។ លទ្ធផលនេះត្រូវបានជំរុញដោយឆន្ទៈក្នុងការឈានឡើង និងស្មារតីមិនទន្ទឹងរង់ចាំលើជំនួយឧបត្ថម្ភរបស់បងប្អូនប្រជាជន និងជាពិសេសការឧបត្ថម្ភទាន់ហេតុការណ៍របស់បណ្តាកម្មវិធី និងគម្រោងគិតគូរ និងអភិវឌ្ឍតំបន់ជនជាតិភាគតិច។

លោក Huỳnh Quốc Việt អនុលេខាប្រចាំការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ប្រគេនអំណោយវត្តកោះដូង ឃុំ Vĩnh Phước ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៥។

ដោយកំណត់ការងារជនជាតិភាគតិចជាភារកិច្ចដ៏សំខាន់មួយដើម្បីបង្កើត "អានុភាព" ដើម្បីកែ លម្អគុណភាពរស់ននៅសម្រាប់ប្រជាជន បន្ទាប់ពីការរួមបញ្ចូលគ្នារបស់ខេត្ត នាយកមន្ទីរជនជាតិ និងសាសនាបានធ្វើឱ្យគម្រោងជាក់ស្តែងក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍតំបន់ជន ជាតិភាគតិចលើភូមិសាស្ត្រខេត្ត។ ចាប់តាំងពីដើមឆ្នាំរហូតមក អង្គភាពនេះបានបញ្ចប់ភារកិច្ចនៃគម្រោងទី ១ ស្តីពីការដោះស្រាយកង្វះខាតខាងលំនៅដ្ឋាន ដីផលិត និងទឹកស្អាតសម្រាប់ប្រើប្រាស់។ ផ្តើមពីគោលនយោបាយនេះ គ្រួសារជនជាតិភាគតិចក្រីក្រជាង ៣៨០ គ្រួសារដែលមានការលំបាកខាងលំនៅដ្ឋានបានសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការសាងសង់លំនៅឋានថ្មីដ៏រឹងមាំ។ ជាមួយគ្នានេះដែរមាន ៣៦ គ្រួសារទទួលបានការឧបត្ថម្ភដីលំនៅឋាន។ គម្រោងវិនិយោគចំនួន ៧ ក្នុងការអភិវឌ្ឍផលិតកម្ម បានជួយគ្រួសារជាច្រើនមានស្ថិរភាពលំនៅឋានរបស់សម្រាប់រៀងៗខ្លួន ព្រមទាំងមានលក្ខណៈដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងក្នុងជីវភាព។

ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành បានចូលជិតការបុលទុនអនុគ្រោះសម្រាប់អភិវឌ្ឍន៍ផលិត។

ក្នុងដំណើរការអញ្ជើញ​ទៅសួរសុខទុក្ខ និងប្រគេនអំណោយតាមវត្ត Khmer នាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៥ កន្លងហើយ លោក Huỳnh Quốc Việt​ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍ប្រចាំការបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត បានបញ្ជាក់ថា ការគិតគូរ និងយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់ដែលមានប្រជាជន Khmer រស់នៅច្រើន តែងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីបណ្តាកម្មបិធីគោលដៅជាតិគ្រប់កម្រិត និងគ្រប់វិស័យ តាមរយៈកម្មវិធីគោលដៅជាតិ គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការអភិវឌ្ឍជីវភាពរស់នៅ ការកែលម្អគុណភាពនៃការថែទាំសុខភាព ការអប់រំ ការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌។ កន្លងហើយ ខេត្ត Cà Mau បានបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម ដើម្បីជួយប្រជាជនខ្មែរតាំងទីលំនៅ និងកែលម្អជីវិតរបស់ពួកគេ។

មិនត្រឹមតែផ្តោតលើការថែទាំសម្ភារៈប៉ុណ្ណោះទេ គ្រប់កម្រិត និងគ្រប់វិស័យក៏យកចិត្តទុកដាក់ក្នុងការអនុវត្តការឃោសនា និងការផ្សព្វផ្សាយគោលនយោបាយច្បាប់សម្រាប់ជនជាតិភាគតិច ដើម្បីបង្កើតការផ្លាស់ប្តូរការយល់ដឹង និងសកម្មភាព រួមចំណែកដល់ការកសាងជីវិតស៊ីវិល័យ ទំនើប និងសប្បាយរីករាយ។ ជាធម្មតា នាយកដ្ឋានជនជាតិភាគតិច និងសាសនា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៨ វគ្គផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ស្តីពីសមភាពយេនឌ័រ។ វគ្គបណ្តុះបណ្តាលចំនួន ៣ វគ្គ ផ្សព្វផ្សាយចំណេះដឹងស្តីពីការបង្ការ និងគ្រប់គ្រងគ្រឿងញៀនសម្រាប់កម្មាភិបាលទទួលបន្ទុកខាងកិច្ចការងារជនជាតិភាគតិច និងសម្រាប់ខាងការងារផ្សព្វផ្សាយនៅភូមិភាគ រួមជាមួយអ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពទៀតផង។

ទូទាំងខេត្តមានបើកបាន ៣០ ថ្នាក់បង្រៀនអក្សរ Khmer ឱកាសវិស្សមកាលជូនប្អូនៗសិស្សានុសិស្ស។

អនុវត្តគោលនយោបាយស្តីពីការអភិរក្ស និងព្រីកអត្តសញ្ញាណវប្បធម៌ជាតិ ខេត្តបានបែងចែកថវិកាចំនួន ៦៨៩ លានដុង ដើម្បីរៀបចំការបង្រៀន និងរៀនអក្សរ Khmer អក្សរចិនក្នុងឱកាសវិស្សមកាលឆ្នាំ ២០២៥។ រដូវកន្លងហើយ ទូទាំងខេត្តបើកទីតាំងសម្រាប់បង្រៀនអក្សរ Hoa បានចំនួន ១ ទីតាំងសម្រាប់សិស្ស ៦៤ នាក់ ព្រមទាំង ២៣ ទីតាំងបង្រៀនអក្សរខ្មែរដោយទាក់ទាញសិស្សចូលរួមប្រមាណជាង ៦០០ នាក់។ សម្រាប់ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនជាតិភាគតិចវិញ គណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត បានចាត់តាំងយ៉ាងច្រើនក្រុមដើម្បីទៅសួរសុខទុក្ខ ប្រគេន និងជូនអំណោយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត រួមទាំងអស់អស់ចំនួន ២៨ ​វត្តទក្ខិណានិកាយ Khmer រួមទាំង ១១ សាលាទាន និងកម្មាភិបាលចូលនិវត្តន៍ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារគោលនយោបាយ និងសិស្សសាលាជាដើម។

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលំនៅឋានរបស់បងប្អូនជនរួមជាតិ Khmer ឃុំ Hưng Hội មួយថ្ងៃកាន់តែមានភាពធំទូលាយស្អាត។

មិនត្រឹមតែការស្របតាមឆន្ទៈរបស់បក្ស និងបំណងប្រាថ្នារបស់ប្រជាជនប៉ុណ្ណោះទេ គោលនយោ បាយទាំងនេះត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងជាក់ស្តែងជាមួយការពិត ដោយជួយធ្វើឱ្យផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចទូទាំងខេត្ត ហើយជីវភាពបងប្អូនប្រជាជនក៏មានភាពប្រសើរឡើងដែរ។ ផ្តើមពីនោះ បានរួមចំណែកដល់ការកសាងទំនុកចិត្ត និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងរំលឹកឡើងវិញនូវតម្រូវការខាងស្មារតីប្រឡងប្រណាំង និងលះបង់ក្នុងជនរួមជាតិ ភាគតិច៕

Hữu Thọ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។