Chủ nhật, 18-10-26 23:26:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់សមត្ថភាពជូនសហគមន៍ និងកម្មាភិបាលមូលដ្ឋាន

Báo Cà Mau អនុវត្តគម្រោងរងទី ៤ នៃគម្រោងទី ៥ “អភិវឌ្ឍវិស័យអប់រំ - បណ្តុះបណ្តាល លើកកម្ពស់គុណភាពធនធានមនុស្ស” ស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) ក្នុងភូមិសាស្ត្រខេត្តឆ្នាំ ២០២៥ មន្ទីរជនជាតិ និងសាសនា បានរៀបចំសកម្មភាពបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពសម្រាប់សហគមន៍ និងកម្មាភិបាលមូលដ្ឋាន ស្តីពីនីតិវិធីអនុវត្តគម្រោង ការគ្រប់គ្រងការវិនិយោគ ដេញថ្លៃ ហិរញ្ញវត្ថុ និងលទ្ធកម្មអភិវឌ្ឍន៍សហគមន៍នានា។

មុខសញ្ញាចូលរួមសិក្សាវគ្គហ្វឹកហ្វឺន បំប៉ន គឺជាកម្មាភិបាលដែលចូលរួមគ្រប់គ្រង រៀបចំអនុវត្តកម្មវិធីនៅតាមឃុំតំបន់ទី ៣ និងឃុំមានភូមិ ស្រុកតូចដែលមានការលំបាកពិសេសតំបន់ជនរួមជាតិភាគតិចក្នុងភូមិសាស្ត្រខេត្ត Cà Mau (ចាស់)។

មុខសញ្ញាចូលរួមសិក្សា គឺជាកម្មាភិបាលចូលរួមគ្រប់គ្រង រៀបចំអនុវត្តកម្មវិធីនៅតាមឃុំតំបន់ទី ៣ និងឃុំមានភូមិ ស្រុកតូចលំបាកខ្លាំងតំបន់ជនរួមជាតិភាគតិចក្នុងភូមិសាស្ត្រខេត្ត Cà Mau (ចាស់)។ ខ្លឹមសារហ្វឹកហ្វឺន បំប៉នផ្តោតសំខាន់លើបញ្ហាកម្មាភិបាលមូលដ្ឋានជួបលំបាកក្នុងការអនុវត្តកម្មវិធី ដូចជា៖ ណែនាំការអនុវត្តឯកសារបន្ថែម ធ្វើវិសោធនកម្មចំពោះគម្រោង គម្រោងរងជាសមាសភាគនៃកម្មវិធី ជំនាញការងារដេញថ្លៃជាមូលដ្ឋាន ការដេញថ្លៃក្នុងសហគមន៍ ការដេញថ្លៃតាមប្រព័ន្ធអ៊ីនធឺណិត ជំនាញការងារត្រួតពិនិត្យ តាមដាន វាយតម្លៃ និងរាយការណ៍ពីការរៀបចំអនុវត្តគម្រោងនានានៃកម្មវិធី។ល។

លោកស្រី Nguyễn Thu Tư ប្រធានមន្ទីរជនជាតិ និងសាសនា បានឱ្យដឹងថា៖ “វគ្គហ្វឹកហ្វឺន បំប៉នទាំងនេះគឺដើម្បីលើកកម្ពស់សមត្ថភាពជួរកម្មាភិបាលមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការជំនាញវិជ្ជាជីវៈអនុវត្តកម្មវិធីក្នុងភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាពគ្រប់គ្រងសហគមន៍ ផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិភាគតិច អនុវត្តឱ្យបានល្អនូវការងារជនជាតិ គោលនយោបាយជនជាតិ គោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ដើម្បីចូលរួមអនុវត្តយ៉ាងសកម្ម ក៏ដូចជាតាមដាន ត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាព”។

តាមរយៈវគ្គហ្វឹកហ្វឺន បំប៉ន កម្មាភិបាលមូលដ្ឋានបានធ្វើបច្ចុប្បន្នភាព បំពេញបន្ថែមចំណេះដឹង លើកកម្ពស់សមត្ថភាពអនុវត្តកម្មវិធីក្នុងភូមិសាស្ត្រ។

ស្ថិតក្នុងខ្លឹមសារអនុវត្តអនុគម្រោងទី ៤ នៃគម្រោងទី ៥ ដើម្បីបំពាក់ចំណេះដឹង ជំនាញជូនប្រជាជន បង្កលក្ខណៈឱ្យសហគមន៍ចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសកម្មភាពនានារបស់កម្មវិធី មន្ទីរជនជាតិ និងសាសនា បានរៀបចំហ្វឹកហ្វឺន បំប៉នចំណេះដឹងជូនគណៈឃ្លាំមើលសហគមន៍ឃុំ តំណាងសហគមន៍ ប្រជាជន សហការីកាត់បន្ថយភាពក្រីក្រ ក្រុមថែទាំ ជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅភូមិ ស្រុកតូចអ្នកមានកិត្យានុភាពក្នុងសហគមន៍ ផ្តល់អាទិភាពដល់ជនរួមជាតិភាគតិច និងនារី។

“ខ្លឹមសារនានាអនុវត្តអនុគម្រោងទី ៤ នៃគម្រោងទី ៥ ធានាត្រឹមត្រូវតាមមុខសញ្ញា គោលដៅ ប្រសិទ្ធភាព ជាក់ស្តែង ផ្សព្វផ្សាយចំណេះដឹងថ្មីៗ ខ្លឹមសារគោលនយោបាយ វិធីសាស្ត្ររៀបចំអនុវត្តឱ្យមានប្រសិទ្ធភាព សក្តិសមនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ ធានាខ្លឹមសារនានាតាមក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នសម្រាប់សហគមន៍ និងកម្មាភិបាលគ្រប់លំដាប់ថ្នាក់អនុវត្តកម្មវិធី ត្រឹមត្រូវតាមបទប្បញ្ញត្តិនៃក្រសួងជនជាតិ និងសាសនា” លោកស្រី Nguyễn Thu Tư បានឱ្យដឹងបន្ថែមដូច្នេះ។

ក្រៅពីនេះ តាមវិសាលភាពអនុវត្ត មន្ទីរជនជាតិ និងសាសនា នៅបានរៀបចំគណៈប្រតិភូទៅសិក្សា ផ្លាស់ប្តូរបទពិសោធន៍អនុវត្តកម្មវិធីនៅតាមបណ្តាខេត្តនៃតំបន់វាលរាប៕

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។