Chủ nhật, 18-10-26 23:26:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

“ជើងទាំងគូ” របស់ជនពិការ

Báo Cà Mau ការផ្តល់រទេះរុញដល់ជនពិការគឺជាសកម្មភាពមនុស្សធម៌ជាក់ស្តែងមួយ មិនត្រឹមតែជួយពួកគេឱ្យធ្វើចលនា និងរស់នៅបានកាន់តែងាយស្រួលប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តពួកគេឱ្យធ្វើសមាហរណកម្មទៅក្នុងសហគមន៍ទៀតផង។

លោក Lê Quốc Văn ប្រធានសមាគមកាកបាទក្រហមខេត្ត (ទីប្រាំមួយរាប់ពីស្តាំ) រួមជាមួយអ្នកឧបត្ថម្ភ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hoà Thành បានប្រគល់រទេះរុញមួយគ្រឿងដល់ជនពិការ។

ដើម្បីចលនា និងជំរុញទឹកចិត្ត ព្រមទាំងឧបត្ថម្ភជនពិការ ជារៀងរាល់ឆ្នាំ សមាគមកាកបាទក្រហមខេត្តបានផ្តល់រទេះរុញរាប់រយគ្រឿង។ នេះគឺជាអំណោយដ៏មានតម្លៃមួយ ដែលជួយជនពិការមានលក្ខណៈកាត់បន្ថយការលំបាកក្នុងការរស់នៅ។ សកម្មភាពដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅនេះក៏មានភាពរីកសាយភាយ រួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការយល់ដឹង និងការទទួលខុសត្រូវរបស់សង្គមទាំងមូលសម្រាប់ការងារមនុស្សធម៌ និងសប្បុរសធម៌។

សម្រាប់ជនពិការ និងមនុស្សចាស់ដែលឈឺថ្កាត់មិនអាចធ្វើដំនោះរទៅមកបាន ការទទួលបានរទេះរុញក៏ជាការត្រេកអរយ៉ាងខ្លាំង ព្រោះវាដូចជាមានជើងថ្មីមួយគូ អាចធ្វើចលនាបានយ៉ាងងាយស្រួលដោយមិនចាំបាច់ដេក ឬអង្គុយនៅកន្លែងតែមួយ។

លោក Thái Văng Đúng (អាយុ ៦៩ ឆ្នាំ រស់នៅភូមិ Cái Ngang សង្កាត់ Hoà Thành ) មានស្ថានភាពលំបាកជាពិសេស នៅពេលដែលគាត់ជួបអកុសលធ្លាក់ខ្លួនឈឺ ហើយត្រូវដេកលើគ្រែ និងពឹងផ្អែកលើសាច់ញាតិក្នុងការចលនាគ្រប់សព្វបែបយ៉ាង។ ដោយដឹងពីស្ថានភាពរបស់លោកឌុង សមាគមកាកបាទក្រហមខេត្តបានសហការជាមួយរដ្ឋអំណាចភូមិភាគជូនរទេះរុញ ព្រមទាំងចលនាលោករួមជាមួយគ្រួសារឆ្លងកាត់លំបាក ជួយលោកមានលក្ខណៈរស់នៅប្រកបដោយភាពសុខសាន្តប្រសើរឡើង។

អាស្រ័យមានរទេះរុញ ទើបលោក Thái Văn Đúng អាចធ្វើចលនាបានយ៉ាងងាយស្រួល។

អ្នកមីង Đặng Ngọc Liễu (ភរិយារបស់លោក Đúng) មានការរំជួលចិត្តក្នុងការថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគដែលបានជំនួយឧបត្ថម្ភគ្រួសារឆ្លងកាត់លំបាក។ សមាគមកាកបាទក្រហមខេត្តបានជូនរទេះរុញ ជួយប្តីរបស់អ្នកមីងងាយស្រួលក្នុងការចលនាទៅមក និងអនុវត្តសកម្មភាពផ្ទាល់ខ្លួន។

ជាអ្នកមានក្តីសប្បាយដូចគ្នាដែរ ខណៈពេលដែលទទួលបានរទេះរុញសម្រាប់សាច់ញាតិ គឺលោក Nguyễn Văn Bảy នៅភូមិ Bùng Binh សង្កាត់ Hoà Thành ។ ម្តាយរបស់គាត់ គឺលោកស្រី Lâm Thị Gẫm អាយុ ៨០ ឆ្នាំ បានដេកលើគ្រែអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរទេះរុញនេះនឹងជួយគាត់ក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ។

លោក បៃ មានប្រសាសន៍ថា៖ “រទេះរុញមិនត្រឹមតែជាមធ្យោបាយជាក់ស្តែងមួយសម្រាប់ជំនួយឧបត្ថម្ភដល់ជនពិការ និងមនុស្សចាស់ដែលមានជំងឺធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាបេះដូង ជាអំណោយខាងវិញ្ញាណដែលមានអត្ថន័យនៃការលើកទឹកចិត្ត ដើម្បីជម្នះលើកាលៈទេសៈ និងជំងឺផ្សេងៗផងដែរ”។

សកម្មភាពជូនរទេះរុញ បានបង្ហាញពីការយកចិត្តទុកដាក់របស់អង្គការសប្បុរសជន ក៏ដូចជាសង្គមទាំងមូលផងដែរចំពោះអ្នកដែលមិនសូវមានសំណាងក្នុងឆាកជីវិត សម្រាប់ឧបត្ថម្ភដល់ជនពិការ ដើម្បីកាត់បន្ថយការលំបាក និងធ្វើសមាហរណកម្មបន្តិចម្តងៗចូលក្នុងសហគមន៍។

ការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសាររបស់លោក រួមជាមួយនឹងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីរទេះរុញ បានជួយលោក Thái Văn Đúng ឱ្យមានសុខភាពល្អប្រសើរឡើងវិញ និងរស់នៅប្រកបដោយសុទិដ្ឋិនិយមជាងមុនទៀតផង។

លោក Lê Quốc Văn ប្រធានសមាគមកាកបាទក្រហមខេត្ត បានចែករំលែកថា៖ “សកម្មភាពជូនរទេះរុញដល់ជនពិការ គឺជាទង្វើដ៏មានអត្ថន័យ និងមនុស្សធម៌។ ពីព្រោះសម្រាប់ជនពិការ វាពិបាកណាស់ក្នុងការធ្វើដំណើរ ប្រការដែលមានរទេះរុញគឺជាក្តីស្រមៃពិតប្រាកដមួយ។ រទេះរុញមិនត្រឹមតែជាមធ្យោបាយមួយសម្រាប់ជួយពួកគេធ្វើដំណើរបានកាន់តែងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជូនពួកគាត់នូវកម្លាំងដើម្បីជម្នះលើភាពស្មុគស្មាញនៃឋានៈទាបរបស់ខ្លួន និងខិតខំកែលម្អជីវភាពរបស់ពួកគាត់។ សមាគមកាកបាទក្រហមខេត្តសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីអង្គការ និងសប្បុរសជន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយជនក្រីក្រ និងជនក្រីក្រនៅក្នុងសង្គម ដោយជួយពួកគេឱ្យមានជីវភាពកាន់តែប្រសើរឡើងថែមទៀត”៕

Quỳnh Anh - Hoàng Vũ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។