Chủ nhật, 18-10-26 23:26:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភសត្វកញ្ជ្រោងននោងជូនប្រជាជនឃុំ Đất Mới

បង្កើតទំនុកចិត្ត - បណ្តុះក្តីសង្ឃឹម

Báo Cà Mau ថ្ងៃដើមខែវិច្ឆិកា បរិយាកាសនៅឃុំ Đất Mới រស់រវើកជាងសព្វដង។ នៅទីស្នាក់ការឃុំ បងប្អូនកំពុងរង់ចាំយ៉ាងអន្ទះសា ដើម្បីទទួលបានពូជសត្វកញ្ជ្រោងននោងដំបូងពីកម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្ររបស់ភូមិភាគ។ ចំពោះគ្រួសារជាច្រើន នេះមិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តស្មារតីដ៏ធំធេង បើកទិសដៅថ្មីដើម្បីមានជីវភាពស្ថេរភាព។

គ្រួសារប្រជាជនត្រេកអរពេលទទួលពូជសត្វកញ្ជ្រោងននោង ដែលរដ្ឋអំណាចភូមិភាគឧបត្ថម្ភ។

ចំពោះបងប្រុស Sơn Phát Đạt ជាគ្រួសារក្រនៅភូមិ Biện Trượng ឃុំ Đất Mới ជីវភាពពីមុនពេញមួយឆ្នាំផ្សារភ្ជាប់នឹងវាលស្រែ រាវក្តាមចាប់ខ្យង មិនសូវធូរធារទេ។ ពេលបានភូមិភាគពិចារណាឧបត្ថម្ភចិញ្ចឹមសត្វកញ្ជ្រោងននោង គាត់រំជួលចិត្តជាខ្លាំង៖ “ខ្ញុំសប្បាយចិត្តណាស់ ព្រោះពីមុនមក ប្តីប្រពន្ធខ្ញុំរកមួយថ្ងៃចាយមួយថ្ងៃ គ្មានការសន្សំទុកទេ។ ឥឡូវបានរដ្ឋឧបត្ថម្ភពូជសត្វ គ្រួសារខ្ញុំនឹងខិតខំរកស៊ី ព្យាយាមផុតពីភាពក្រីក្រ”។

ទទួលពូជសត្វកញ្ជ្រោងននោងចំនួន ៩ ក្បាល ក្នុងនោះមាន ២ ក្បាលជាកញ្ជ្រោងមេ និង ៧ ក្បាលជាកញ្ជោ្រងសាច់ បង Đạt បានរៀបចំជ្រុងទ្រុងមួយនៅកន្លែងស្ងួត ស្អាតបាតសម្រាប់ចិញ្ចឹម។ គាត់ថែមទាំងបានចំណាយពេលរៀនសូត្របន្ថែមខាងបច្ចេកទេសចិញ្ចឹម ពីកម្មាភិបាលកសិកម្ម អ្នកដើរមុន និងតាមបណ្តាញអ៊ីនធឺណិត។ នៅភូមិ Biện Trượng ជាមួយគ្នានោះដែរ លោក Ngô Văn Đà ជាគ្រួសារប្រកៀកបន្ទាត់ក្រដែលបានទទួលការឧបត្ថម្ភក្នុងលើកនេះផងដែរ ត្រេកអរនិយាយថា៖ “រដ្ឋឧបត្ថម្ភពូជសត្វចិញ្ចឹមគឺបងប្អូនសប្បាយចិត្តខ្លាំងណាស់។ ចិញ្ចឹមសត្វកញ្ជ្រោងននោងប្រើដើមទុនតិច តែចំណេញគួរសម ចិញ្ចឹមទម្លាប់ហើយអាចពង្រីកបន្ថែម បើកឱកាសជួយពួកខ្ញុំចាកផុតពីភាពក្រីក្រដោយចីរភាព”។

យោងតាមរដ្ឋអំណាចឃុំ Đất Mới ទម្រង់ចិញ្ចឹមសត្វកញ្ជ្រោងននោង គឺជាទិសដៅមានប្រសិទ្ធភាព សមស្របនឹងលក្ខណៈដីធ្លីរបស់ភូមិភាគ។ សត្វកញ្ជ្រោងននោងងាយចិញ្ចឹម ចំណាយដើមទុនវិនិយោគតិច ឆ្លៀតយកប្រភពអាហារដែលមានស្រាប់ដូចជា ចេកជាដើម នាំមកនូវប្រាក់ចំណេញខ្ពស់ជាងច្រើនដង បើធៀបនឹងទម្រង់ចិញ្ចឹមប្រពៃណីផ្សេងទៀត។

កម្មាភិបាលបច្ចេកទេសឧបត្ថម្ភថ្នាំ និងណែនាំប្រជាជនពីរបៀបថែទាំសត្វកញ្ជ្រោងននោង ដើម្បីបងប្អូនស្ងប់ចិត្តចិញ្ចឹម។

តាំងពីដើមឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនឃុំ បានពិនិត្យយ៉ាងហ្មត់ចត់នូវគ្រួសារលំបាកដែលមានឆន្ទៈឈានឡើង ជ្រើសរើស ០៤ គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រឆ្នើមដើម្បីឧបត្ថម្ភ។ គ្រួសារនីមួយៗទទួលបានពូជសត្វកញ្ជ្រោងននោងចំនួន ៩ ក្បាល ព្រមទាំងណែនាំពីបច្ចេកទេសចិញ្ចឹមថែទាំ អនាម័យទ្រុង និងឧបត្ថម្ភអាហារក្នុងដំណាក់កាលដំបូង។ មិនបង្អង់ត្រឹមការផ្តល់ពូជសត្វប៉ុណ្ណោះទេ ឃុំនៅរៀបចំវគ្គបំប៉នបច្ចេកទេសចិញ្ចឹម តភ្ជាប់ទីផ្សារលក់ចេញ ជួយប្រជាជនស្ងប់ចិត្តពង្រីកទ្រង់ ទ្រាយទៀតផង។

លោក Trần Viết Luận អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Đất Mới ឱ្យដឹងថា៖ “គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ តែងយកចិត្តទុកដាក់អនុវត្តដំណោះស្រាយកាត់បន្ថយភាពក្រីក្រចីរភាព ជាពិសេសយកចិត្តទុកដាក់ដល់គ្រួសារក្រជាជនរួមជាតិភាគតិច។ តាមរយៈការស្ទង់មតិ យើងខ្ញុំជ្រើសរើសទម្រង់សមស្របនឹងលក្ខណៈនៃតំបន់ប្រជុំជននីមួយៗ។ ក្នុងនោះ ទម្រង់ចិញ្ចឹមសត្វកញ្ជ្រោងននោង បច្ចុប្បន្ននាំមកនូវប្រសិទ្ធភាពច្បាស់លាស់ ជួយបងប្អូនបង្កើនប្រាក់ចំណូល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ”។

ត្រឹមតែ ២ ឆ្នាំអនុវត្ត ឃុំ Đất Mới បានឧបត្ថម្ភពូជសត្វកញ្ជ្រោងននោងជាង ២០០ ក្បាល ដល់រាប់សិបគ្រួសារ​ក្នុងភូមិសាស្ត្រ។  អាស្រ័យហេតុនេះ អត្រាគ្រួសារក្របានថយចុះគួរឱ្យកត់សម្គាល់ ពីជាង ៦០ គ្រួសារ មកនៅត្រឹម ៣៨ គ្រួសារ គិតត្រឹមចុងឆ្នាំ ២០២៤។ មានគ្រួសារមិនតិចទេ ដែលពីមុនស្ថិតក្នុងស្ថានភាពលំបាកពិសេស ឥឡូវនេះមានប្រាក់ចំណូលស្ថេរភាព ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។

បង Sơn Phát Đạt សង់ទ្រុងយ៉ាងរឹងមាំ ដើម្បីចិញ្ចឹមសត្វកញ្ជ្រោងននោង ប្តេជ្ញាចិត្តឈានឡើងចាកផុតពីភាពក្រីក្រ។

កម្មវិធីឧបត្ថម្ភពូជសត្វកញ្ជ្រោងននោង គឺជាជំហានចាប់ផ្តើមក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រ ដែលឃុំ Đất Mới កំពុងអនុវត្ត។ ពេលខាងមុខ ភូមិភាគគ្រោងនឹងពង្រីកទម្រង់ តភ្ជាប់ការប្រើប្រាស់ផលិតផល និងកសាងពាណិជ្ជសញ្ញាសត្វកញ្ជ្រោងននោង Đất Mới ឆ្ពោះទៅការអភិវឌ្ឍផលិតកម្មតាមទិសដៅចីរភាព និងមិត្តភាពជាមួយបរិស្ថាន។

សត្វកញ្ជ្រោងននោងកំពុងធំធាត់ជារៀងរាល់ថ្ងៃ សុខភាពល្អ និងរហ័សរហួន។ ចំពោះបងប្អូនឃុំ Đất Mới នោះគឺជានិមិត្តរូបនៃការចាប់ផ្តើមថ្មី សម្រាប់ដំណើរការឆ្លងកាត់លំបាកដោយកម្លាំង និងឆន្ទៈរបស់ខ្លួន៕

Kim Cương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។