Chủ nhật, 18-10-26 23:26:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ធានានូវវឌ្ឍនភាពនៃកម្មវិធីគោលដៅជាតិ

Báo Cà Mau បន្ទាប់ពីការរួមបញ្ចូលគ្នា និងដំណើរការនៃទម្រង់រដ្ឋាភិបាលភូមិភាគ ២ ថ្នាក់។ ថ្នាក់ខេត្តបានពង្រឹងគណៈកម្មាធិការចង្អុលការណែនាំកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ ធានាឱ្យមានការឯកភាព ស្ថិរភាពក្នុងការដឹកនាំ និងទិសដៅចាប់ពីខេត្តរហូតដល់ភូមិភាគ។

នាពេលកន្លង​ រួមជាមួយនឹងស្ថាប័នគ្រប់គ្រងកម្មវិធីគោលដៅជាតិ សមាគមសហព័ន្ធនារីទូទាំងខេត្តសកម្មចូលរួមកសាងជនបទថ្មី បង្កើតបរិស្ថានស្រស់ស្អាតសម្រាប់តំបន់ជនប។

ដូច្នេះហើយ ការអនុវត្តកម្មវិធីមិនមានការរំខាន ឬក៏ពន្យារពេលនោះឡើយ។ កម្មវិធីគោលដៅជាតិចំនួន ៣ ត្រូវបានអនុវត្តលើភូមិសាស្ត្រខេត្ត រួមមាន៖ ការកសាងជនបទថ្មី  ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ មកទល់ពេលនេះ ទូទាំងខេត្តមានទាំងអស់ចំនួន ៤៣/៥៥ ឃុំដែលសម្រេចស្តង់ដារជាជនបទថ្មី (៧៨,១៨%)  និងមានចំនួន​ ៣ ឃុំ​ទទួលបាន​ស្តង់ដារ​ជនបទ​ថ្មី​កម្រិតខ្ពស់ ព្រមទាំង ​១ ឃុំ​ទទួលបាន​ស្តង់ដារ​ជនបទ​ថ្មី​គំរូ។ ស្តីពីកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយក្រប្រកបដោយចីរភាព ដំណាក់កាល​ ២០២១ - ២០២៤ អត្រានៃភាពក្រីក្របានថយចុះជាមធ្យម ០,៧៨% ក្នុងមួយឆ្នាំ។ ឆ្នាំ ២០២១ ខេត្តទាំងមូលមានគ្រួសារក្រីក្រចំនួន ២១.០៦៦ គ្រួសារ  នៅចុងឆ្នាំ  ២០២៤ នៅតែ ៤.៤៧១ គ្រួសារ ស្មើនឹង 0,៨៤%។ ដូច្នេះ​ក្រោយ​រយៈពេល​ ៤​ ឆ្នាំ​នឹង​មាន​ការ​កាត់​បន្ថយ​គ្រួសារ​ក្រីក្រ​ចំនួន​១៦.៥៩៥ ស្មើនឹង​៣,១២% ។

សកម្មភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើពីកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រចីរភាព បានជួយពលករជនបទជាច្រើនរូបមានការងារធ្វើ និងប្រាក់ចំណូលនឹងនរផងដែរ។

សម្រាប់កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ វឌ្ឍនភាពជាមូលដ្ឋាននិងអាចឆ្លើយតបតាមតម្រូវការ។ ខេត្តបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រក្នុងចំណោមជនជាតិភាគតិច ២% ក្នុងមួយឆ្នាំ ឬច្រើនជាងនេះក៏មាន  ចំណែកតំបន់ជួបលំបាកខ្លាំងកើនដល់ ៣% ឬច្រើនជាងនេះទៀតដែរ។ ខេត្តខិតខំដល់ចុងឆ្នាំ​២០២៥  យ៉ាង​ហោច​ណាស់​មាន​​ចំនួន ​២ ឃុំ និង ​២២​ ភូមិ​នៅ​ក្រៅ​តំបន់​ដែល​ជួប​ការ​លំបាក​ខ្លាំង​តាម​គោលដៅ​ដែល​​នាយក​រដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ជូន។ ទន្ទឹមនឹងលទ្ធផលដែលបានសម្រេច ការអនុវត្តកម្មវិធីគោលដៅជាតិ នៅតែប្រឈមនឹងការលំបាក និងបញ្ហាផ្សេងៗមួយចំនួន។​ ជាពិសេស ការរៀបចំអង្គភាពរដ្ឋបាល និងការអនុវត្តគំរូរដ្ឋាភិបាលភូមិភាគ ២ ថ្នាក់ មានឥទ្ធិពលយ៉ាងខ្លាំងខាងល្បឿននៃការអនុវត្តកម្មវិធី និងការដោះស្រាយដើមទុន។ បណ្តាអង្គភាពគ្រប់គ្រងគម្រោងត្រូវចំណាយពេលជាច្រើនក្នុងការពិនិត្យមើលឯកសារ ប្រគល់ និងទទួលភារកិច្ច។ ថ្នាក់ឃុំក៏ជួបបញ្ហាខ្លាំងខណៈពេលដែលទទួលបន្ទុកបន្ថែមខាងកិច្ចការងារស្តីពីសំណុំឯកសាររដ្ឋបាល វិនិយោគ គ្រប់គ្រងគម្រោង និងធ្វើសេនាធិការលើការអនុវត្តកម្មវិធីនៅភូមិភាគត្រូវរៀបចំបុគ្គលិកថ្មី។

លោក Trần Công Khanh អនុប្រធានមន្ទីរហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ “ដើមទុនសរុបដែលបានបែងចែកសម្រាប់ ៣ កម្មវិធីគោលដៅជាតិមានប្រមាណ ១.២៩០ ពាន់លានដុង ដល់ថ្ងៃទី ៨​ ខែតុលា ដោះស្រាយថវិកាបានជាង ៦៣០ ពាន់លានដុង​ សម្រេចជាង ៤៩%។ ដើម្បីការបន្ថយការលំបាកឱ្យបានឆាប់រហ័សបន្ទាប់ពីការរួមបញ្ចូលអង្គភាពរដ្ឋបាល ខេត្តបានចង្អុលការណែនាំរាល់បណ្តាឃុំឱ្យពង្រឹងការណែនាំរាល់កម្មវិធីគោលដៅជាតិ ធានាសមស្របតាមគម្រោងការគ្រប់គ្រង និងទម្រង់ចាត់តាំងថ្មី”។

គ្រប់បណ្តាភូមិភាគទូតាំងខេត្តកំពុងជំរុញខ្លាំងខ្លាខាងល្បឿននៃការអនុវត្តគម្រោង និងអនុគម្រោងដែលស្ថិតក្នុងបណ្តាកម្មវិធីគោលដៅជាតិដើម្បីឱ្យស្របតាមផែនការដាក់ចេញ។

លោក Trần Công Khanh ក៏បានបញ្ជាក់ដែរថា ដើម្បីធានាបាននូវវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលដៅជាតិលើភូមិសាស្ត្រខេត្តនាពេលខាងមុខនេះ គ្រប់មន្ទីរ ស្ថាប័ន និងអង្គភាព ម្ចាស់វិនិយោគ និងអ្គភាពពាក់ព័ន្ធបញ្ជាក់ការដោះស្រាយដើមទុន និងភារកិច្ចសំខាន់ៗ ត្រូវប្រមូលផ្តុំការណែនាំ អនុវត្តយ៉ាងម៉ឹងម៉ាត់។ គ្រប់បណ្តាស្ថាប័នភ្នាក់ងារគ្រប់គ្រងកម្មវិធីបន្តពិនិត្យឡើងវិញនូវការលំបាក ផ្តល់ការណែនាំទាន់សភាពការសម្រាប់ខាងការងារឯកទេស និងដោះស្រាយនញ្ហាលំបាកចំពោះមុខ។ មន្ទីរ​ហិរញ្ញវត្ថុ​ម្ចាស់ការក្នុងសហការជាមួយបណ្តាភូមិភាគដើម្បី​កែសម្រួល​ផែនការ​ដើមទុន​ឱ្យ​បាន​សមស្រប ព្រមទាំង​ខិតខំសម្រេច ​១០០% តាម​ការ​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រីនៃរដ្ឋាភិបាល៕

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។