Chủ nhật, 18-10-26 23:26:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដើមឈើមួយដើម - ជាទង្វើដ៏ល្អមួយ

Báo Cà Mau ចូលរួមប្រឡងប្រណាំងក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតតំណាងបក្ខភាគសង្កាត់លើកទី ១ អាណត្តិ ២០២៥-២០៣០ សមាគមសហព័ន្ធនារីសង្កាត់ Tân Thành បានផ្តួចផ្តើមចលនាដ៏មានអត្ថន័យមួយ៖ "ដើមឈើមួយដើមសម្រាប់នារីម្នាក់ៗ - រាល់សាខាមួយៗនឹងមានទម្រង់ឈើលម្អមួយផងដែរ” ដើម្បីពង្រីសាយភាយ និងស្តារឡើងវិញនូវស្មារតីការពារបរិស្ថាន និងស្មារតីនៃសម្រាប់ទង្វើដើម្បីមាតុភូមិបៃតង ស្រស់ ស្អាត ឆ្ពោះទៅរកការកសាង Tân Thành ក្លាយជាតំបន់ទីផ្សារព័ណ៌បៃតង។

នារីអនុសង្កាត់លេខ ២ សង្កាត់ Tân Thành​ រួមគ្នាដាំដើមឈើ និងថែទាំឈើលម្អ រួមចំណែកបង្កើតបរិស្ថានទីផ្សារបៃតង ស្រស់ ស្អាត។

បន្ទាប់ពីមហាសន្និបាត គណៈកម្មាធិការបក្សសង្កាត់ Tân Thành បានបំផុសចលនាប្រឡងប្រណាំងរយៈពេល ៩0 ថ្ងៃដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្ត ដោយមានខ្លឹមសារសំខាន់ៗដូចជា៖ ការកសាង "សាខាបក្ស ៤ ល្អ" បង្កើតដងផ្លូវស៊ីវិល័យ - តំបន់ប្រជុំជនគំរូ គិតគូរខាងគោលនយោបាយសុខមាលភាពសង្គម និងជំរុញខ្លាំងខ្លាការផ្លាស់ប្តូរឌីជីថល។

សម្រាប់ផ្ទាំងគំនូររូបភាពទាំងនោះ ប្រពៃណីចលនាដាំដើមឈើលម្អរបស់សមាគមសហព័ន្ធនារីសង្កាត់បានក្លាយជាចំណុចដ៏លេចធ្លោមួយផងដែរ។ បងស្រី Huỳnh Thị Vis Phương អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ បានឱ្យដឹង៖ “ចូលរួមប្រពៃណីប្រឡងប្រណាំងរយ៖ពេល ៩០ ថ្ងៃដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់សមាជិកសង្កាត់ សមាគមបានជម្រើការងារជាក់ស្តែង និងមានភាពងាយស្រួលក្នុងការពង្រីកសាយភាយការបំផុសចលនាគ្រប់សាខាសមាគម និងសមាជិកស្តីពីប្រពៃណីដាំ និងថែទាំដើមឈើលម្អ”។

អ្នកមីង Trà Ngọc Minh សាមជិកនារីអនុសង្កាត់លេខ ២ សកម្មថែទាំផ្កា​និងឈើលម្អបៃតងខាងមុខផ្ទះរបស់ខ្លួន រួមចំណែកពង្រីកសាយភាយនូវប្រពៃណី។

បន្ទាប់ពីបានបំផុសចលនា សមាជិកនារីចំនួន ៣០ នាក់បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនភូមិលេខ ២ ដើម្បីដាំដើមឈើតាមដងព្រែក Cái Nhúc។ ប្រភពដើមឈើដែលត្រូវបានចលនាពីសង្គមភាវូបនីយកម្ម កិការចូលរួមកម្លាំងរបស់អង្គការមហាជន បុគ្គល និងមូលនិធិសមាគម។ ផ្តើមពីទម្រង់គំរូនេះ ប្រពៃណីចលនាក៏បានរីករាលដាលដល់សាខាសមាគមនារីចំនួន ៣៦ សាខាក្នុងសង្កាត់។ ត្រឹមតែក្នុងរយៈពេលខ្លី ដើមឈើលម្អរាប់រយដើមក៏ត្រូវបានដាំ និងថែទាំក្នុងពេលដំណាលគ្នា រួមចំណែកបង្កើតតំបន់បៃតងប្រកបដោយចីរភាពនៅតំបន់ប្រជុំជន។

អ្នកមីង Trà |Ngọc Minh សមាជិកនៃសាខាសមាគមនារីអនុសង្កាត់លេខ ២ បានម្ចាស់ការក្នុងការដាំដើមផ្កាម្ជុលពេជ្រជាជួរតាមមុខផ្ទះ ព្រមទាំងថែទាំដើមឈើលម្អតាមដងព្រែកខាងមុខផ្ទះរបស់ខ្លួនផងដែរ។ ពីព្រោះអ្នកមីងគិតថា ដាំដើមឈើមិនត្រឹមជាការលម្អសម្រាប់បរិស្ថានខាងមុខផ្ទះប៉ុណ្ណោះទេ ថែមទាំងជាការចែករំលែកនូវបទពិសោធរវាងសហគមន៍ទៀតផង។

បណ្តាដើមឈើ និងអនិសង្កាត់ពេញដោយផ្ការីកស្រស់បង្កើតបានទិដ្ឋភាពល្អស្អាត​ប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រឡាញ់​ចំពោះធម្មជាតិ ការផ្ចិតផ្ចង់ និង​មោទនភាព​របស់សមាជិកម្នាក់គ្រប់រូបផងដែរ។ ពួកគេ​បានស្ម័គ្រចិត្ត​ចំណាយកម្លាំងដាំដើមឈើទាំងនេះ ​ដើម្បី​រួមគ្នាបង្វែទម្រង់ឈើបៃតងក្លាយជា​សញ្ញាសម្គាល់​ដោយឡែកសម្រាប់គ្រប់សាខា​នីមួយៗផងដែរ។

ដងផ្លូវគំរូនៃអនុសង្កាត់លេខ ២ តាមក្បែរមាត់ព្រែក Cái Nhúc មួយថ្ងៃកាន់តែមានភាពស្រស់ស្អាតអាស្រ័យការរួមកម្លាំងរបស់សមាជិកនារី។

ពិសេសជាងទៀត ប្រពៃណីចលនាថែមទាំងបង្កើតការយល់ដឹងបែបលក្ខណៈថ្មី៖​ រាល់សមាជិកម្នាក់គឺជា “បេក្ខជនបៃតង” ជាអ្នកបន្តស្មារតីការពារបរិសស្ថានដោយទង្វើតូចតែប្រកបដោយស្ថិរភាព។ ដើមឈើបៃតងមួយ និងជាលក្ខណៈនៃការរស់នៅរបស់សហគមន៍។

ជាមួយនឹងការលាយបញ្ចូលគ្នាដ៏ពិសេសនៃការរស់នៅទីក្រុង ព្រមទាំងអត្តសញ្ញាណជនបទដ៏សម្បូរបែប សង្កាត់ Tân Thành កំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមានគោលបំណងក្លាយជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច-សង្គមដ៏សំខាន់មួយរបស់ខេត្ត។ ក្នុងដំណើរការនោះ បណ្តាដើមឈើបៃតងដែលត្រូវបានបងប្អូននារីរួមគ្នាដាំ រួមចំណែកបង្កើតទិដ្ឋភាពព័ណ៌បៃតង ស្រស់ ស្អាត សម្រាប់ភូមិស្រុកទៀតផង៕

Kiều Nương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។