Chủ nhật, 18-10-26 23:26:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រិតសម្រាំង តែរក្សាបាននូវអត្តសញ្ញាណ

Báo Cà Mau ថ្មីៗនេះ សមាគមអក្សរសិល្សិ៍របស់បណ្តាជនជាតិភាគតិច Việt Nam បានជម្រើងខេត្ត Cà Mau ដែលជាតំបន់ភាគខាងត្បូងចុងបំផុតរបស់ប្រទេស ដើម្បីរៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពីការសម្រាំងសម្រិត និងរួមបញ្ចូលរាល់បណ្តាអង្គការចាត់តាំងសមាគម និងសមាគមមូលដ្ឋាន ដើម្បីពង្រឹងអង្គការ និងតម្រង់ទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំណាក់កាលថ្មី។

ទិដ្ឋភាពនៃសិក្ខាសាលា។

អញ្ជើញចូលរួមសិក្ខាសាលានេះមានលោកស្រី Bùi Thanh Tâm អនុប្រធាននាយកដ្ឋានវប្បធម៌ និងសិល្បៈ នៃគណៈកម្មធិការឃោសនាអប់រំមជ្ឈិម លោក Nông Quốc Bình ប្រធានសមាគមអក្សរសិល្ស៍បណ្តាជនជាតិភាគតិច Việt Nam ព្រមទាំងតំណាងមន្ទីរមហាផ្ទៃ និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau។

ថ្លែងយោបល់ក្នុងសិក្ខាសាលា ប្រធានសមាគមអក្សរសិល្ស៍បណ្តាជនជាតិភាគតិច Việt |Nam លោក Nông Quốc Bình បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់សមាគមក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក្តី ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការផ្លាស់ថ្មី ចាំបាច់ត្រូវរៀបចំប្រព័ន្ធឡើងវិញក្នុងទិសដៅទំនើប និងរលូន ដើម្បីឱ្យសមាគមអាចដំណើរការកាន់មានប្រសិទ្ធភាព និងសក្តិសមសម្រាប់គ្រប់សម័យកាល។

ប្រធានសមាគមអក្សរសិស្ស៍បណ្តាជនជាតិភាគតិច Việt Nam  Nông Quốc Bình ថ្លែងយោបល់ចង្អុលការណែនាំក្នុងសិក្ខាសាលា។

ផ្តើមពីទស្សនៈរបស់ភូមិភាគ យោងតាមប្រសាសន៍លោក Bùi Minh Hải អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ការរៀបចំ និងរួមបញ្ចូលគ្នាគឺជានិន្នាការជៀសមិនរួច ប៉ុន្តែដំណើរការនេះត្រូវអនុវត្តដោយប្រុងប្រយ័ត្ន និងតាមបែបវិទ្យាសាស្ត្រ។ គោលដៅខ្ពស់បំផុតគឺមិនបាត់បង់ភាពចម្លែកពីសេស និងអត្តសញ្ញាណរបស់គ្រប់បណ្តាជនជាតិនីមួយៗ ស្រប់ពេលនោះត្រូវធានាសិទ្ធិក្នុងការរៀបរៀង និពន្ធ និងលំហខាងសិល្បៈសម្រាប់សិល្បករ។ ស្មារតី "ឯកភាពក្នុងភាពចម្រុះ" ត្រូវបានកំណត់ថាជាគោលការណ៍ណែនាំសម្រាប់ផែនទីបង្ហាញផ្លូវចំពោះបញ្ហាទាំងនេះផងដែរ។

កវីអ្នកសិក្សាស្រាវជ្រាវ ថាច់ឌើនី តំណាងឱ្យសមាគមអក្សរសិស្ស៍បណ្តាជនជាតិ Việt Nam ខេត្ត Cà Mau សម្តែងបទអន្តរគមន៍។

ចូលរួមផ្តល់យោបល់សម្រាប់ការទទួលជោគជ័យរបស់សិក្ខាសាលា កវីអ្នកស្រាវជ្រាវ Thạch Đờ Ni តំណាងឱ្យសាខាសមាគមអក្សសិល្ស៍បណ្តាជនជាតិ Việt Nam ខេត្ត Cà Mau មានបទអន្តរគមន៍ដែលឆ្លុះបញ្ចាំងពីមូលដ្ឋាន ជាពិសេសកិត្តិយសរបស់សិល្បករជាជនជាតិភាគតិចទូទាំងតំបន់ដីសណ្តទន្លេមេកុង។ ទន្ទឹមនិងនោះ លើកឡើងនូវភាពអំណោយផល និងរាល់បញ្ហាលំបាកប្រចាំតំបន់ ស្របឱកាសនោះស្វែករកគ្រប់វិធីសាស្ត្រជាក់ស្តែងដើម្បីការសម្រិតសម្រាំងក្បាលម៉ាស៊ីន មិនទុកឱ្យមានការបន្ថយចុះសម្រាប់ខាងតម្លៃវប្បធម៌ប្រចាំតំបន់។

លោកស្រី Bùi Thanh Tâm (ទី២គិតពីស្តាំ) អនុប្រធាននាយកដ្ឋានវប្បធម៌-សិល្បៈនៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ថ្លែងយផបល់ក្នុងសិក្ខាសាលា។

បន្ទាប់ពីបញ្ចប់សិក្ខាសាលា ប្រតិភូបានស្នើយ៉ាងច្រើនដំណោះស្រាយ ដើម្បីអភិវឌ្ឍវប្បធម៌ដែលជាប់ទាក់ទងនឹងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ។ គ្រប់អង្គភាពនានាបានប្តេជ្ញាចិត្តរួមដំណើរជាមួយគ្នាសម្រាប់សម្រិតសម្រាំង ធានាប្រសិទ្ធភាព តែរក្សាបាននូវអត្តសញ្ញាណ និងជំរុញការអភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំថែមទៀតសម្រាប់សមាគមអក្សរសិស្ស៍របស់បណ្តាជនជាតិភាគតិចនាពេលអនាគត៕

Chim Đôn Ta

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។