Chủ nhật, 18-10-26 23:26:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់របរចិញ្ចឹមជីវិតដល់អ្នកទន់ខ្សោយ

Báo Cà Mau ជំនួសឱ្យការឧបត្ថម្ភជាថវិកា ឬផ្តល់គ្រឿងឧបភោគបរិភោគតាមកាលកំណត់ដូចមុន ខេត្ត Cà Mau កំពុងបង្វែរទិសដៅមកផ្តល់របរចិញ្ចឹមជីវិត ឧបត្ថម្ភទម្រង់ផលិតកម្មសមស្របសម្រាប់គ្រួសារក្រ និងគ្រួសារទន់ខ្សោយ។ វិធីធ្វើនេះមិនត្រឹមតែជួយប្រជាជនម្ចាស់ការក្នុងការចិញ្ចឹមជីវិត ចាកផុតពីភាពក្រីក្រដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសង្គមអភិវឌ្ឍន៍ ដែលមនុស្សម្នាក់ៗសុទ្ធតែមានឱកាសឈានឡើងដោយកម្លាំងចិត្តផ្ទាល់ខ្លួន។

ឃុំ Phong Hiệp ឧបត្ថម្ភទម្រង់ចិញ្ចឹមជ្រូកពូជដល់អ្នកមីង Đinh Kim Hên។

អត់ងងុយ ២ យប់ដើម្បីធ្វើទ្រុងថ្មីឱ្យទាន់ទទួលកូនកញ្រ្ជោងននោងពូជ ៤ ក្បាល នោះគឺជាក្តីសប្បាយរីករាយយ៉ាងខ្លាំងរបស់លោក Quách Văn No (នៅភូមិលេខ ៩ A ឃុំ Phong Hiệp)។ គ្រួសារលោក No ស្ថិតក្នុងចំណោមគ្រួសារគ្មានដីផលិត ខ្លួនលោកផ្ទាល់ពិការដៃ មិនអាចធ្វើការងារធ្ងន់បាន។ ក្តីសុបិនចិញ្ចឹមកញ្រ្ជោងននោងមានតាំងពីយូរមកហើយ ប៉ុន្តែដោយសារខ្វះដើមទុន ទើបមិនអាចអនុវត្តបាន។ ពេលនេះទទួលបានការឧបត្ថម្ភកូនពូជ ប្តីប្រពន្ធលោកមិនអាចលាក់បាំងនូវក្តីរំភើបចិត្តបានឡើយ។

លោក Quách Văn No បានចែករំលែកថា៖ “ដោយសារចូលចិត្តទម្រង់ចិញ្ចឹមកញ្រ្ជោងននោង ខ្ញុំបានស្វែងយល់បច្ចេកទេសចិញ្ចឹមពីមុនមក ម្ល៉ោះហើយមានទំនុកចិត្តណាស់។ សូមអរគុណដល់រដ្ឋអំណាចភូមិភាគដែលបានបង្កលក្ខណៈងាយស្រួលដើម្បីគ្រួសារខ្ញុំម្ចាស់ការឈានឡើងក្នុងជីវភាពរស់នៅ”។

ក៏នៅភូមិលេខ ៩ A ដែរ សមាគមកសិករឃុំ Phong Hiệp ទើបតែផ្តល់គោពូជមួយគូដល់គ្រួសារអ្នកមីង Lê Thị Thu Nương យោងតាមកម្មវិធីទទួលជួយឧបត្ថម្ភ បង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់គ្រួសារក្រ គ្រួសារងាយរងគ្រោះ។ គ្មានដីផលិត ពីមុនមកប្តីប្រពន្ធអ្នកមីង Nương ត្រូវទៅរកស៊ីនៅស្រុកឆ្ងាយ។ ពេលសុខភាពចុះខ្សោយ អ្នកទាំងពីរត្រឡប់មកស្រុកវិញ គេជួលអ្វីគឺធ្វើហ្នឹង ជីវភាពរស់នៅបានមួយថ្ងៃមួយពេលប៉ុណ្ណោះ។ ពេលទទួលបានគោពូជមួយគូ ប្តីប្រពន្ធអ្នកមីងសប្បាយចិត្តឥតឧបមា។

“យើងខ្ញុំសង្ឃឹមថាគោឆាប់ធំ បង្កើតបានកូន ដើម្បីកើនប្រាក់ចំណលផង និងអាចពង្រីកហ្វូងគោក្នុងពេលខាងមុខផង” អ្នកមីង Nương រំភើបចិត្តនិយាយ។

ចំពោះអ្នកមីង Đinh Kim Hên (នៅភូមិលេខ ៩ A) អាយុជិត ៨០ ឆ្នាំ រស់នៅម្នាក់ឯងក្នុងផ្ទះតូចមួយ ប្រភពរស់នៅកន្លងពឹងផ្អែកជាសំខាន់លើប្រាក់ឧបត្ថម្ភ។ ដោយឃើញថាសុខភាពគាត់នៅរឹងប៉ឹង និងមានបំណងចង់ចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូល សមាគមអតីតយុទ្ធជនឃុំ Phong Hiệp បានទទួលជួយឧបត្ថម្ភទម្រង់ចិញ្ចឹមជ្រូកដល់គាត់។ មិនត្រឹមតែប៉ុណ្ណោះ សមាគមនៅទាំងចលនាសាច់ញាតិ អ្នកជិតខាង ជួយគាត់ថែទាំហ្វូងជ្រូកជារៀងរាល់ថ្ងៃ។

អ្នកមីង Hên សម្តែងអារម្មណ៍ថា៖ “ចំពោះខ្ញុំ នេះមិនត្រឹមតែជាទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ តែនៅជាក្តីស្រឡាញ់ ការជួយទំនុកបម្រុង ថែទាំរបស់បក្ស រដ្ឋ និងរដ្ឋអំនាចភូមិភាគ ព្រមទាំងអ្នកភូមិផងរបងជាមួយផងដែរ”។

សមមិត្ត Đào Thanh Phong លេខាគណៈកម្មាធិការបក្សឃុំ Phong Hiệp បានឱ្យដឹងថា៖ "អនុវត្តគម្រោងលេខ ០៦ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការគាំទ្ររបរចិញ្ចឹមជីវិតសម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជិតក្រ និងជនរួមជាតិភាគតិច ក្រោយពីទទួលប្រភពទុនពីមូលនិធិសុខុមាលភាពសង្គម គណៈកម្មាធិការបក្សឃុំបានដឹកនាំបណ្តាអង្គការនយោបាយ-សង្គម ឱ្យចុះស្រាវជ្រាវតម្រូវការជាបន្ទាន់ តភ្ជាប់ជាមួយអង្គភាពផ្គត់ផ្គង់ ដើម្បីអនុវត្តបណ្តាទម្រង់សមស្រប។ តាមនោះ បានពិនិត្យឧបត្ថម្ភគ្រួសារងាយរងគ្រោះចំនួន ២៤ គ្រួសារ"។

លោក Phạm Phi Định អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phong Hiệp និងជាប្រធានសមាគមកសិករឃុំ (ស្តាំ) ឧបត្ថម្ភដើមទុនសម្រាប់ចិញ្ចឹមគោដល់គ្រួសារអ្នកមីង Lê Thị Thu Nương។

ក្នុងនោះ សមាគមអតីតយុទ្ធជនឃុំឧបត្ថម្ភគម្រោងចិញ្ចឹមកញ្រ្ជោងននោង ១ គម្រោងចិញ្ចឹមគោ ២ គម្រោងចិញ្ចឹមជ្រូក ១ សម្រាប់ ១១ គ្រួសារ សរុបថវិកា ៣៣០ លានដុង។ សមាគមនារីឃុំឧបត្ថម្ភគម្រោងចិញ្ចឹមគោ ១ គម្រោងចិញ្ចឹមជ្រូក ២ សម្រាប់ ៩ គ្រួសារ ដោយទឹកប្រាក់ ២៧០ លានដុង។ សមាគមកសិករឃុំឧបត្ថម្ភគម្រោងចិញ្ចឹមគោសម្រាប់ ៤ គ្រួសារ សរុបថវិកា ១២០ លានដុង។

ប្រភពកូនពូជបានប្រគល់ជូនផ្ទាល់ដល់គ្រួសារនីមួយៗ។ ទន្ទឹមនឹងនោះ កម្មាភិបាលឃុំសហការជាមួយអង្គភាពផ្គត់ផ្គង់ ណែនាំបច្ចេកទេសចិញ្ចឹម តាមដានជាប្រចាំ ជួយដោះស្រាយទាន់ពេលវេលានូវបញ្ហាដែលកើតឡើង ដើម្បីឱ្យទម្រង់នេះមានប្រសិទ្ធភាព។

ការផ្តល់របរចិញ្ចឹមជីវិតដល់អ្នកទន់ខ្សោយ គឺជាសកម្មភាពដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតី “មិនទុកឱ្យនរណាម្នាក់ត្រូវនៅពីក្រោយ”។ ទម្រង់ដែលសមស្របមិនត្រឹមតែជួយប្រជាជនចិញ្ចឹមខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនឿចិត្ត កម្លាំងចលករ ដើម្បីពួកគេបោះជំហានយ៉ាងរឹងមាំ ឈានឡើងក្នុងជីវិត។

Thiên Hương - Nguyễn Linh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។