Chủ nhật, 18-10-26 23:26:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សាមគ្គីសហគមន៍ ដើម្បីផ្សព្វផ្សាយសុខុមាលភាពសង្គម

Báo Cà Mau លោក Trần Hớn Cơ អនុប្រធានសមាគមជនជាតិ Hoa ខេត្ត Cà Mau បានអះអាងថា៖ "អង្គការសមាគមជនជាតិ Hoa នៅខេត្ត Cà Mau មានជំនឿទុកចិត្តលើផ្លូវកែទម្រង់របស់បក្ស និងរដ្ឋ ជាពិសេសគឺគោលនយោបាយមហាសាមគ្គីជាតិ។ ជាគំរូ និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ចូលរួមយ៉ាងស្វាហាប់ក្នុងសកម្មភាពសប្បុរសធម៌ សង្គ្រោះសង្គម។ មានស្មារតីថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងបង្ការទប់ស្កាត់ គ្រោះសង្គម"។

ចាស់ព្រឹទ្ធាចារ្យក្នុងសមាគមជនជាតិ Hoa នៅ Cà Mau ប្រារព្ធពិធីបូជាថ្វាយលោកយាយ Thiên Hậu នៅវត្តលោកយាយ Thiên Hậu សង្កាត់ An Xuyên ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ខេត្តកាម៉ាវមានជនជាតិភាគតិចចំនួន ២៨ កំពុងរស់នៅ ក្នុងនោះសហគមន៍ជនជាតិ Hoa មានចំនួនច្រើនលំដាប់ទីពីរ (បន្ទាប់ពីជនជាតិ Khmer) ដែលមានប្រមាណ ៦.២០០ គ្រួសារ/២៤.៦២៥ នាក់ ស្មើនឹងជិត ១% នៃចំនួនប្រជាជនទូទាំងខេត្ត។

ប៉ុន្មានឆ្នាំកន្លងមកនេះ សហគមន៍ជនជាតិ Hoa នៅ Cà Mau មានភាពស្វាហាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋដែលទាក់ទងនឹងការផលិត និងអាជីវកម្ម សមាគមបានជួយឱ្យបងប្អូនប្រជាជនមានសតិអារម្មណ៍ស្ងប់ចិត្តក្នុងការប្រកបពលកម្ម ធ្វើឱ្យគ្រួសារ និងសង្គមមានភាពធូរធារ។ គំរូសេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើនរបស់ជនជាតិ Hoa បានរួមចំណែកមិនតិចទេសម្រាប់គោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងក្រុងស៊ីវិល័យ និងជនបទថ្មីនៅភូមិភាគ។

ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍ជនជាតិ Hoa តែងផ្តល់អាទិភាពចម្បងដល់ការអភិរក្ស និងលើកកម្ពស់ប្រពៃណីវប្បធម៌ដ៏ល្អប្រសើររបស់ជនជាតិខ្លួន។ មជ្ឈមណ្ឌលភាសា Hoa Dục Tài Cà Mau បានចលនាចាស់ព្រឹទ្ធាចារ្យ និងលោកគ្រូអ្នកគ្រូ បើកថ្នាក់បង្រៀនភាសា Hoaប្រមាណ ៦០ ថ្នាក់ សម្រាប់កូនចៅប្រជាជនជាង ៩០០ នាក់។ មូលដ្ឋានវប្បធម៌នានាដូចជា៖ សាលប្រជុំ និងតារាងបាល់បោះ Kim Thanh (ផ្លូវ Ngô Quyền អនុសង្កាត់ ២ សង្កាត់ An Xuyên) បានបង្កើតទីលានលេងកម្សាន្ត និងហាត់ពត់រាងកាយដ៏មានអត្ថប្រយោជន៍សម្រាប់ប្រជាជនក្នុងសហគមន៍។ ទន្ទឹមនឹងនោះ សមាគមក៏បានចលនាបងប្អូនប្រជាជនឱ្យលុបបំបាត់ទំនៀមទម្លាប់ចាស់និងអនុវត្តរបៀបរស់នៅដែលមានអរិយធម៌។

សកម្មភាពដ៏លេចធ្លោរបស់សមាគមជនជាតិ Hoa គឺការងារសប្បុរសធម៌សង្គមដោយផ្តោតលើ ស្មារតីជួយគ្នាទៅវិញទៅមក មិនត្រឹមតែជួយដល់អ្នកនៅក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងបើកទូលាយដល់បណ្តាជនជាតិផ្សេងទៀតនៅក្នុងតំបន់ដោយមិនប្រកាន់វណ្ណៈ។ ដូចជាករណីគ្រួសារអ្នកមីង Lâm Thị Nguyệt រស់នៅឃុំ Tân Lộc ដែលធ្លាប់ជួបការលំបាករឿងលំនៅឋាន ពេលនេះទទួលបានផ្ទះរឹងមាំមួយខ្នង ដោយសារការឧបត្ថម្ភពីសមាគមជនជាតិ Hoa។

គិតត្រឹមដំណាក់កាលឆ្នាំ ២០១៩-២០២៥ សមាគមជនជាតិ Hoa បានសហការចលនាកសាងផ្ទះមេត្តាធម៌ និងផ្ទះមហាសាមគ្គីចំនួន ១៧ ខ្នង។ អំណោយជាង ៤.៥០០ ចំណែក ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារក្រីក្រ និងគ្រួសារជិតក្រីក្រ ដោយចំណាយថវិកាសរុបជិត ៣ ពាន់លានដុង។ ទន្ទឹមនឹងនោះ សមាគមថែមទាំងបានរៀបចំសកម្មភាពស័្មគ្រចិត្តដូចជា៖ ឧបត្ថម្ភអង្ករ ជូនសៀវភៅដល់សិស្សានុសិស្ស ថែទាំមនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការ។

សមាគមជនជាតិ Hoa នៅ Cà Mau ជូនអង្ករសប្បុរសធម៌ដល់បងប្អូនប្រជាជនក្នុងឱកាសបុណ្យ Vu Lan។

លោក Trần Hớn Cơ បានចែករំលែកថា លទ្ធផលសកម្មភាពដែលសមាគមសម្រេចបាន គឺដោយសារការឯកភាពគ្នារបស់សមាជិកជាង ២០០ នាក់ និងការឧបត្ថម្ភពីសហគមន៍។

ក្នុងឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត សមាគមជនជាតិ Hoa បានកំណត់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីថែទាំជីវភាពសហគមន៍ឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺគ្រួសារគោលនយោបាយ និងគ្រួសារមានការលំបាក។ បង្កើនស្មារតីសាមគ្គីភាព ហានក្លាប្រឡងប្រ ណាំងពលកម្មផលិត ដើម្បីឱ្យជនជាតិ Hoa ម្នាក់ៗនៅ Cà Mau ក្លាយជាកត្តាយ៉ាងសកម្ម រួមចំណែកដល់ការអភិវឌ្ឍរួមរបស់ខេត្ត៕

Nguyễn Quốc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។