Chủ nhật, 18-10-26 23:26:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជំរុញសមភាពភេទផ្តើមពីមូលដ្ឋាន

Báo Cà Mau កន្លងមក ខេត្ត Cà Mau បានពង្រាយសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីសមភាពភេទ ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សានៅលើមូលដ្ឋានភេទ និងការពារកុមារ។ លេចធ្លោក្នុងនោះគឺ សកម្មភាពនៃគម្រោងទី ៨ - “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាចាំបាច់ចំពោះនារី និងកុមារ” ចំណុះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១ (២០២១-២០២៥) បានបង្កើតជាកម្លាំងរីកសាយភាយជាវិជ្ជមានតាំងពីមូលដ្ឋានផងដែរ។

ការសម្តែងជាឈុតឆាកល្ខោន ជួយផ្សព្វផ្សាយចំណេះដឹងសមភាពភេទ បានយ៉ាងរស់រវើក និងបង្កើតការសន្ទនាជាមួយសហគមន៍។

ក្នុងតួនាទីជាស្នូលអនុវត្តគម្រោងទី ៨ សមាគមសហព័ន្ធនារីខេត្ត Cà Mau បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយជាច្រើន ដោយទម្រង់យ៉ាងសម្បូរបែប និងជិតស្និទ្ធដូចជា៖ ការប្រឡងស្វែងយល់ចំណេះដឹងខាងច្បាប់។ សម្តែងជាឈុតឆាកល្ខោនខ្លីអំពីសមភាពភេទ។ ការបង្ការ ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានកុមារ។ ខ្លឹមសារសកម្មភាពត្រូវបានកសាងឡើងយ៉ាងរស់រវើក ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ជួយប្រជាជនងាយស្រួលទទួលយក ងាយចងចាំ និងម្ចាស់ការអនុវត្តក្នុងជាក់ស្តែង។

ចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយនៅមូលដ្ឋាន បងស្រី Sơn Ngọc Lành ភូមិលេខ ៤ ឃុំ Trần Văn Thời បានចែករំលែកថា៖ “ពេលចូលរួមបណ្តាវគ្គផ្សព្វផ្សាយ ខ្ញុំយល់ច្បាស់ជាងអំពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការការពារកូនចៅ និងខ្លួនឯងផ្ទាល់។ ចំណេះដឹងទាំងនេះពិតជាមានសារសំខាន់ និងចាំបាច់ចំពោះនារីនៅជនបទដូចជារូបនាងខ្ញុំ”។

មិនត្រឹមតែបញ្ឈប់ត្រឹមការផ្សព្វផ្សាយចំណេះដឹងប៉ុណ្ណោះទេ ព្រឹត្តិការណ៍ផ្សព្វផ្សាយនានានៅជាឱកាសដើម្បីជួបប្រាស្រ័យ ចែករំលែក និងរៀនសូត្របទពិសោធន៍រវាងក្រុមគោលដៅក្នុងសហគមន៍ដូចជា៖ របៀបប្រព្រឹត្តក្នុងគ្រួសារ បំណិនបង្ការ និងប្រឆាំងអំពើហិង្សា បញ្ហាដែលតែងតែជួបប្រទះនៅមូលដ្ឋាន។ល។

បង Lý Thương នៅសង្កាត់ An Xuyên ខេត្ត Cà Mau បានឱ្យដឹង៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមដោយផ្ទាល់ក្នុងការប្រឡង និងសម្តែងរឿងខ្លីអំពីសមភាពភេទ។ ឆ្លងកាត់ដំណើរការត្រៀម និងប្រឡង ខ្ញុំយល់បន្ថែមនូវបទបញ្ញត្តិច្បាប់ជាច្រើន ទន្ទឹមនឹងនោះ យល់ច្បាស់ជាងអំពីតួនាទី ទំនួលខុសត្រូវរបស់បុរសក្នុងការចែករំលែកការងារផ្ទះ គោរព ការពារនារី និងកុមារ”។

លោកស្រី Tô Thị Mỹ Thuận អនុប្រធានសមាគមនារីខេត្ត Cà Mau បានឱ្យដឹង៖ “យើងខ្ញុំផ្តល់អាទិភាពចំពោះទម្រង់ផ្សព្វផ្សាយដែលងាយស្រួលទទួលយក បង្កើតឱ្យមានការសន្ទនាគ្នា ដើម្បីប្រជាជនមិនត្រឹមតែស្តាប់ប៉ុណ្ណោះទេ តែថែមទាំងបានផ្លាស់ប្តូរយោបល់ និងចែករំលែកជាមួយគ្នា។ គម្រោងទី ៨ មិនបញ្ឈប់ត្រឹមការផ្សព្វផ្សាយចំណេះដឹងនោះទេ តែគឺឆ្ពោះទៅការផ្លាស់ប្តូរអាកប្បកិរិយា កសាងសហគមន៍សុវត្ថិភាព មិត្តភាពចំពោះនារី និងកុមារ”។

បង Lý Thương ចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយ ស្វែងយល់ពីចំណេះដឹងខាងសមភាពភេទ។

អាស្រ័យហេតុនោះ មូលដ្ឋានមួយចំនួនបានកត់ត្រាចំនួនករណីហិង្សាក្នុងគ្រួសារមានការថយចុះ។ ប្រជាជនមានភាពម្ចាស់ការជាងមុនក្នុងការប្តឹងផ្តល់ ស្វែងរកមកកាន់ “អាសយដ្ឋានទំនុកចិត្ត” ដើម្បីបានប្រឹក្សា និងឧបត្ថម្ភពេលចាំបាច់។

សមមិត្ត Biện Thanh Lâm អនុលេខាអចិន្ត្រៃយ៍គណៈបក្សឃុំ Lương Thế Trân ទទួលស្គាល់ថា៖ “បណ្តាសកម្មភាពផ្សព្វផ្សាយរបស់គម្រោងទី ៨ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយស្ថានភាពហិង្សាក្នុងគ្រួសារ លើកកម្ពស់ស្មារតីការពារកុមារ។ ពេលខាងមុខ មូលដ្ឋាននឹងបន្តរក្សា និងពង្រីកបណ្តាលំនាំដែលប្រកបដោយប្រសិទ្ធភាព”។

ពេលខាងមុខ សមាគមនារីខេត្ត Cà Mau នឹងបន្តជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ពង្រីកប្រសិទ្ធភាពបណ្តាថ្នាលបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសារអំពីសមភាពភេទ ការបង្ការ និងប្រឆាំងអំពើហិង្សានៅលើមូលដ្ឋានភេទ ទៅដល់គ្រប់គ្រួសារ៕

Cẩm Nhi

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។