Chủ nhật, 18-10-26 23:26:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដាក់ទំនុកចិត្តទាំងស្រុងលើបក្ស

Báo Cà Mau ប៉ុន្មានថ្ងៃនេះ រួមជាមួយប្រជាជនទូទាំងប្រទេស បងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau កំពុងឆ្ពោះទៅរដ្ឋានី Hà Nội ដែលពោរពេញដោយទំនុកចិត្ត និងក្តីសង្ឃឹមយ៉ាងខ្លាំងលើប្រតិភូតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស - ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវដើម្បីនាំប្រទេសជាតិទៅកាន់ភាពន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រួមទាំងជនជាតិភាគតិចផងដែរ។

សមមិត្ត Hồ Thanh Thuỷ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau និងក្រុមការងារបានចុះទៅពិនិត្យសហករណ៍ភូមិត្បាញប្រពៃណី ភូមិ Nhà Lầu ១ ឃុំ Ninh Thạnh Lợi កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦។

ស្មារតីសប្បាយរីករាយនៃការអំណរមហាសន្និបាតលើកទី ១៤ បានរីករាលដាលយ៉ាងទូលំទូលាយដល់គ្រប់ភូមិ សង្កាត់នានាទូទាំងតំបន់ជនជាតិភាគតិច។ នៅភូមិ Cây Giang ឃុំ Long Điền លោក Châu Phát (ជនជាតិ Khmer) បាននិយាយដោយក្តីរំភើបថា នៅព្រឹកថ្ងៃទី ២០ ខែមករា លោកបានមកដល់សាលាឃុំតាំងពីព្រលឹម ដើម្បីទស្សនាពិធីបើកមហាសន្និបាតបក្សលើកទី ១៤ ត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ យោងតាមលោក នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់យ៉ាងដិតដល់របស់បក្ស និងរដ្ឋ ជីវភាពរបស់បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធទទួលបានការវិនិយោគ ជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មផ្សេងៗបានល្អប្រសើរ។ ទម្រង់ផលិតដែលមានប្រសិទ្ធភាពជាច្រើនត្រូវបានចម្លង ជួយបង្កើនប្រាក់ចំណូលសម្រាប់បងប្អូនប្រជាជន។ អត្រាភាពគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចក៏បានថយចុះជារៀងរាល់ឆ្នាំ។

ផ្តើមពីនោះ ទំនុកចិត្តរបស់បងប្អូនជនរួមជាតិភាគតិចលើការដឹកនាំរបស់បក្សកាន់តែរឹងមាំឡើងៗ។ លោក Lý Văn Tiển (ជនជាតិ Khmer) ជាអនុលេខាសាខាបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សភូមិលេខ ៨ ឃុំ Trí Phải បានឱ្យដឹងថា៖ តាមរយៈការងារឃោសនាផ្សព្វផ្សាយ បងប្អូនប្រជាជនក្នុងភូមិទាំងអស់ជឿជាក់លើការសម្រេចចិត្តរបស់បក្ស ដែលនឹងត្រូវអនុម័តនៅមហាសន្និបាតបក្សលើកទី ១៤ នេះ។

Cà Mau សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិច។ (រូបថត៖ ពិធីប្រណាំងទូក.ងនៅឃុំ Phước Long កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥)។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ឃុំ Đá Bạc បានដំឡើងទង់ជាតិដើម្បីអំណរមហាសន្និបាតបក្ស។ អ្នកគ្រូ Lý Hoà Ly (ជនជាតិ Khmer) ប្រធានទទួលបន្ទុកក្រុមការងាររបស់សាលា បានចែករំលែកថា៖ “ខ្ញុំសង្ឃឹមថាមហាសន្និបាតបក្សលើកទី ១៤ នេះនឹងមានគោលនយោបាយពង្រីកតំបន់ចុះឈ្មោះចូលរៀនសម្រាប់សាលាបណ្ដុះបណ្ដាល បង្កលក្ខណៈសម្រាប់កូនក្មួយជនរួមជាតិភាគតិចនៅតំបន់ជាច្រើនទៀត ដើម្បីទទួលបានការអប់រំធានាគុណភាពខ្ពស់ ជំនួសឱ្យការផ្តោតតែនៅក្នុងភូមិដែលពិបាករៀនដូចបច្ចុប្បន្ននេះ”។

ជនជាតិភាគតិចខេត្ត Cà Mau បានផ្ញើក្តីសង្ឃឹមយ៉ាងខ្លាំងលើមហាសន្និបាតលើកទី ១៤ ​នេះ។ ពួកគេសង្ឃឹមថា បក្ស និងរដ្ឋនឹងបន្តមានគោលនយោបាយឧបត្ថម្ភដើមទុនផលិតកម្ម កសិកម្ម បង្កើតការងារដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព និងគោលនយោបាយបង្កើតការងារធ្វើសម្រាប់និស្សិតជនជាតិភាគតិចបន្ទាប់ពីបញ្ចប់ការសិក្សា ជាពិសេសនិស្សិតដែលស្ថិតក្នុងកម្មវិធីជម្រើស ព្រមទាំងពង្រឹងការអភិរក្សទម្រង់សិល្បៈ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏ល្អភុរផង់របស់ជនរួមជាតិជាតិភាគតិច...៕

Nguyễn Quốc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។