Chủ nhật, 18-10-26 23:26:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច និងសាសនា

Báo Cà Mau ឆ្នាំ ២០២៥ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ (២០២១-២០២៥) និងបូកសរុបដំណាក់កាលទី ១ នៃកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ។ ខេត្ត Cà Mau ប្តេជ្ញាចិត្តថែទាំ និងលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច និងសាសនា ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍចីរភាព ។

ជួយឧបត្ថម្ភសាងសង់ផ្ទះសម្បែង ជួយឱ្យជនរួមជាតិភាគតិចមានកន្លែងរស់នៅមានស្ថេរភាពស្ងប់ចិត្តពលកម្ម ផលិតឈានឡើងក្នុងជីវិត ។ (រូបថតនៅភូមិ Kinh Đứng B ឃុំ Khánh Hưng។

បច្ចុប្បន្ន ខេត្តមាន ៥ ឃុំតំបន់ III ៣ ឃុំតំបន់ II និង ១២ ឃុំតំបន់ I ព្រមទាំងមាន ៦៨ ភូមិ និងអនុសង្កាត់ស្ថិតក្នុងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ។ ទូទាំងខេត្តមានជាង ៣២.៤០០ គ្រួសារជនរួមជាតិភាគតិច និងមានប្រជាជនជិត ១៣៩ ពាន់នាក់ ។ ចំពោះជំនឿ និងសាសនា ខេត្តកាម៉ាវមាន ៩៧៣ មូលដ្ឋានជំនឿប្រជាប្រិយ  និងមាន ៧ សាសនាកំពុងធ្វើសកម្មភាពស្ថេរភាព និងត្រឹមត្រូវតាមច្បាប់ប្បញ្ញត្តិ ។

ឆ្នាំ ២០២៥ ការងារជនជាតិ និងសាសនាបានអនុវត្តព្រមៗគ្នា ដោយប្រកាន់ខ្ជាប់នូវការដឹកនាំ និងការណែនាំរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ។ រាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ជាពិសេសច្បាប់ស្តីពីជំនឿ និងសាសនា បានផ្សព្វផ្សាយ និងចាត់តាំងអនុវត្តទាន់ពេលវេលា ដែលរួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតការឯកភាពក្នុងសង្គម ។

តាមប្រសាសន៍លោក Lương Văn Pho នាយករងមន្ទីរជនជាតិ និងសាសនា បានឱ្យដឹងថា ខេត្តតែងយកចិត្តទុកដាក់ថែទាំជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច និងសាសនា ។ សកម្មភាពបុណ្យទានផ្សេងៗរបស់ជនរួមជាតិ បានរៀបចំឡើងហ្មត់ចត់ បង្កើតបានបរិយាកាសសាមគ្គីនិងសប្បាយរីករាយ។ សកម្មភាពសាសនាប្រព្រឹត្តទៅមានស្ថេរភាព និងត្រឹមត្រូវតាមច្បាប់។ ទំនាក់ទំនងរវាងរដ្ឋអំណាច និងអង្គការសាសនានានា កាន់តែជិតស្និទ្ធ ជឿទុកចិត្ត និងរួមដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។

ទន្ទឹមនឹងការគ្រប់គ្រងរដ្ឋ ខេត្តក៏បានផ្តោតលើការវិនិយោគ និងជួយឧបត្ថម្ភលើកកម្ពស់ជីវភាពជនរួមជាតិភាគតិច និងសាសនា តាមរយៈកម្មវិធី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រចីរភាពជាច្រើន ។ ទម្រង់សេដ្ឋកិច្ចសមស្របជាច្រើនដូចជា៖ ចិញ្ចឹមគោ ជ្រូក មាន់ ត្រី បង្គា និងដាំបន្លែបង្ការសមស្របតាមលក្ខណៈជាក់ស្តែងរបស់ តំបន់នីមួយៗ។ល។ បាននិងកំពុង ពង្រីកប្រសិទ្ធភាព ជួយឱ្យជនរួមជាតិឆ្ពោះទៅលំនឹងជីវភាពជាលំដាប់។

ពីគោលនយោបាយឧបត្ថម្ភមុខរបរសម្រាប់បងប្អូនជនរួមជាតិ អ្នកមីង Nguyễn Thị Thuỷ នៅភូមិ Rạch Ruộng B ឃុំ Trần Văn Thời បានអនុវត្តទម្រង់ដាំស្ពៃក្តោប ជួយលំនឹងជីវភាពជាសន្សឹមៗផងដែរ។

ជាពិសេស កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១ (២០២១-២០២៥) បានខេត្តអនុវត្តធានាបាននូវគោលដៅ និងវឌ្ឍនភាព ។ មកដល់ពេលនេះ បានបើកប្រាក់ជាង ៧៦% នៃដើមទុនសរុបរបស់កម្មវិធី ដោយមានទឹកប្រាក់ជាង ៣៤១ ពាន់លានដុង ។ កម្មវិធីនេះបានអនុវត្តពេញលេញនូវគម្រោងទាំង ១០/១០ ដោយផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការឧបត្ថម្ភមុខរបរ ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ។ បច្ចុប្បន្ន ១០០% ឃុំតំបន់ ជនរួមជាតិភាគតិចរបស់ខេត្ត មានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំ។ ជាង ៩០% គ្រួសារប្រជាជនបានប្រើប្រាស់ទឹកស្អាត និងអនាម័យ ហើយគ្រួសារភាគច្រើនបានប្រើប្រាស់បណ្តាញអគ្គិសនីជាតិទៀតផង៕

Hoàng Vũ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។