Chủ nhật, 18-10-26 23:26:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រឹងជំនួយផ្លូវច្បាប់ជូនប្រជាជនតំបន់ជនរួមជាតិភាគតិច

Báo Cà Mau ជំនួយផ្លូវច្បាប់គឺជាគោលនយោបាយដែលប្រកបដោយលក្ខណៈនៃទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅ រួមចំណែកធានាសមធម៌សង្គម លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋដោយច្បាប់ ពិសេសចំពោះតំបន់ជនរួមជាតិភាគតិច ដែលលក្ខណៈឈានទៅរកព័ត៌មានផ្លូវច្បាប់របស់ប្រជាជននៅមានកម្រិតច្រើន។

កម្មាភិបាលមជ្ឈមណ្ឌលជំនួយផ្លូវច្បាប់រដ្ឋខេត្ត Cà Mau ពិគ្រោះយោបល់ច្បាប់ជូនប្រជាជនឃុំ Thanh Tùng។

ឆ្នាំ ២០២៥ ខេត្តបានចាត់តាំងសន្និបាតផ្សព្វផ្សាយអប់រំច្បាប់បានជិត ៧០ លើក ដោយមានតំណាងចូលរួមជាង ៦.០០០ រូប។ ចាត់តាំង ៨ លើក ពិធីប្រឡងស្វែងយល់ច្បាប់តាមអនឡាញ ទាក់ទាញមនុស្សចូលរួមជាង ៧១ ពាន់នាក់។ ទន្ទឹមនឹងនោះ បានរៀបរៀងនិងបោះពុម្ពផ្សាយជាង ៥.២០០ ក្បាល ព្រឹត្តិបត្រយុត្តិធម៌ ចែកចាយជាង ៨១ ពាន់ ខិត្តប័ណ្ណដល់មូលដ្ឋាន។ ផ្សព្វផ្សាយជាង ១.១០០ ដំណឹង អត្ថបទលើទំព័រព័ត៌មានផ្សព្វផ្សាយអប់រំច្បាប់ ទាក់ទាញជាង ៥០០ ពាន់លើកអ្នកចូលមើល ជាង ៩០០ ដំណឹងអត្ថបទលើ Facebook ផ្សព្វផ្សាយអប់រំច្បាប់ Cà Mau។ អនុវត្ត ១៦៧ លើក ឃោសនា ផ្សព្វផ្សាយលើកាសែត និងវិទ្យុ-ទូរទស្សន៍ខេត្ត។

សមមិត្ត Ngô Đức Bình នាយករងមជ្ឈមណ្ឌលជំនួយផ្លូវច្បាប់រដ្ឋនៃមន្ទីរយុត្តិធម៌ខេត្ត Cà Mau បានឱ្យដឹងថា៖ “ការជំនួយផ្លូវច្បាប់ ពិគ្រោះយោបល់ច្បាប់លើភូមិសាស្ត្រខេត្តរយៈពេលកន្លងក៏បានបន្តពង្រីកប្រសិទ្ធភាព។ លទ្ធផលទទួលដោះស្រាយជំនួយផ្លូវច្បាប់បានជាង ១.៧០០ ករណី រួមមាន៖ ចូលរួមនីតិវិធីតុលាការជាង ១.២០០ ករណី តំណាងក្រៅនីតិវិធីតុលាការ ៤១ ករណី ពិគ្រោះយោបល់ច្បាប់ជិត ៥០០ ករណី ឆ្លើយតប ១០០% សំណូមពរបានទទួលជំនួយផ្លូវច្បាប់។ ទន្ទឹមនឹងនោះ ចាត់តាំងជាង ១០០ លើក ផ្សព្វផ្សាយច្បាប់ស្តីពីការជំនួយផ្លូវច្បាប់ មានជាង ៤.០០០ លើកមនុស្សចូលរួម”។

សកម្មភាពជាក់ស្តែងនេះបានជួយបណ្តាស្រទាប់ប្រជាជន ពិសេសគឺជនរួមជាតិភាគតិច យល់ដឹងពេញលេញជាងអំពីគោលនយោបាយជំនួយផ្លូវច្បាប់ សិទ្ធិសំណូមពរបានទទួលជំនួយផ្លូវច្បាប់ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់។ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម ឆ្ពោះទៅគោលដៅកាត់បន្ថយក្រចីរភាព។

សន្និសីទផ្សព្វផ្សាយច្បាប់អំពីជំនួយផ្លូវច្បាប់ ត្រូវបានចាត់តាំងនៅឃុំ Phan Ngọc Hiển ។

ដោយគោលដៅពង្រឹងការងារឃោសនាផ្សព្វផ្សាយអប់រំច្បាប់ក្នុងតំបន់ជនរួមជាតិភាគតិច Cà Mau ឆ្នាំកន្លង មន្ទីរជនជាតិនិងសាសនាខេត្ត ក៏បានចាត់តាំង ៣ វគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងអំពីការបង្ការ ប្រឆាំងគ្រឿងញៀន ដោយមាន ៣០០ តំណាងចូលរួម។ ចាត់តាំង ៨ វគ្គហ្វឹកហ្វឺន ឃោសនា បំប៉នចំណេះដឹងច្បាប់អំពីការងារសមភាពយេនឌ័រ នៅតាមឃុំដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ទាក់ទាញអ្នកតំណាងជាង ៨០០នាក់។

តាមរយៈសកម្មភាពទាំងនេះ ជួយប្រជាជនលើភូមិសាស្ត្រខេត្តនិយាយរួម ក្នុងនោះមានបណ្តាជនរួមជាតិភាគតិចបានយល់ដឹងថែម ព្រមទាំងអនុវត្ត គោរពល្អនូវគោលការណ៍ណែនាំ គោលមាគ៌ារបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ ព្រមទាំងបទប្បញ្ញត្តិផ្សេងៗទៀតរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ ចូលរួមនិងឆ្លើយតបយ៉ាងសកម្មរាល់ការចលនាប្រឡងប្រណាំងស្នេហាជាតិ ដែលភូមិភាគបានផ្តើមបំផុសឡើង៕

Thanh Hải

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។