Chủ nhật, 18-10-26 23:26:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់គុណភាពសមាជិកបក្សជាជនជាតិភាគតិច

Báo Cà Mau ឃុំ Hồ Thị Kỷ ជាភូមិសាស្ត្រមួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។ ដោយយល់ច្បាស់ពីតួនាទីដ៏សំខាន់របស់សមាជិកបក្សជាជនជាតិភាគតិចក្នុងការកសាងបក្ស និងការរីកចម្រើនរបស់ភូមិភាគ រយៈពេលកន្លង បក្ខភាគឃុំក៏បានធ្វើការផ្សព្វផ្សាយយ៉ាងច្រើនវិធីសាស្ត្រព្រមព្រៀងគ្នាដើម្បីលើកកម្ពស់គុណភាពនៃចំនួនសមាជិកបក្សជាជនជាតិភាគតិចផងដែរ។

បណ្តាសមាជិកបក្សនៃសាខាបក្សភូមិ Đường Đào តែងសកម្មក្នុងការផ្សព្វផ្សាយ និងចលនា សាច់ញាតិ អ្នកភូមិផងរបងជាមួយឱ្យចូលរួមក្នុងការពលកម្ម ផលិតកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។

បច្ចុប្បន្ន បក្ខភាគឃុំ Hồ Thị Kỷ មានបក្ខជនចំនួន ៦៤៧ រូប ក្នុងនោះមានបក្ខជនជាជនជនជាតិភាគតិច ៤១ រូប។ កងកម្លាំងទាំងនេះតែងជាគំរូឈានមុខរាល់គ្រប់ប្រពៃណីនៃការប្រឡងប្រណាំង និងជាស្ពានតភ្ជាប់ដ៏រឹងមាំសម្រាប់ផ្សព្វផ្សាយវិធានការ និងគោលនយោបាយរបស់បក្ស រដ្ឋជូនដល់គ្រប់គ្រួសារនីមួយៗផងដែរ។ ផ្តើមពីនោះ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង រក្សាអត្តសញ្ញាណវប្បធម៌ ព្រមទាំងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគទៀតផង។

អ្នកគ្រូ Nguyễn Thị Tú Anh ប្រធានក្រុមថ្នាក់ទី ១ នៃសាលាបឋមសិក្សា Hồ Thị Kỷ B ជាបក្ខជនជនជាតិ Khmer បានចែករំលែកថា៖ “ខ្ញុំតែងគិតថា ធ្វើយ៉ាងណាដើម្បីរាល់ម៉ោងរៀនមិនត្រឹមតែផ្តល់ខាងចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបណ្តុះមោទនភាពដល់បងប្អូនៗសិស្សានុសិស្សចំពោះវប្បធម៌ជនជាតិ Khmer និងជួយប្អូនៗឱ្យកាន់តែមានចិត្តស្រឡាញ់ និងថែរក្សាតម្លៃប្រពៃណីតាំងពីក្មេងផងដែរ”។

ជាមួយគោលលំនាំ​ “នៅទីណាមានប្រជាជន គឺនៅទីនោះមានបក្ខជន” គណៈកម្មាធិការបក្ស និងអង្គការគ្រប់លំដាប់ថ្នាក់ ដោយផ្តោតលើស្ថានភាពជាក់ស្តែងរបស់ភូមិភាគ ស្ថាប័ន អង្គភាពកសាងគម្រោងការអភិវឌ្ឍបក្ខជនសមស្របសម្រាប់ឆ្នាំនីមួយៗ និងសម្រាប់អាណត្តិទាំងមូលផងដែរ។ ឆ្នាំ ២០២៥ បក្ខភាគឃុំហូធីគីបានបញ្ចូលសមាជិកបក្សបានចំនួន ១៧/១៧ បក្ខជនថ្មី។ លទ្ធផលនេះបានបង្ហាញពីការម្ចាស់ការ និងការបត់បែនក្នុងការបង្កើតប្រភព ចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលបុគ្គលឆ្នើម។

លោក Trần Quốc Việt លេខាសាខាបក្សភូមិ Đường Đào បានឱ្យដឹង៖ សាខាបក្សភូមិបច្ចុប្បន្នមានសមាជិកបក្សចំនួន ៤១ រូប ក្នុងនោះមាន ២០សមមិត្តដែលជាជនជាតិភាគតិច។  បណ្តាបក្ខជនគ្រប់រូបតែងលើកកម្ពស់ស្មារតីជាអ្នកគំរូក្នុងការអនុវត្តនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ផ្តើមពីនោះក៏សកម្មផ្សព្វផ្សាយ និងចលនាសាច់ញាតិ អ្នកភូមិឱ្យចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងកសាងជីវិតវប្បធម៌ស៊ីវិល័យ និងរីកចម្រើនប្រសើរឡើង។

អ្នកគ្រូ Nguyễn Tú Anh តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនរបស់ខ្លួន។

សកម្មភាពនៃការពិនិត្យអង្កេត បានរកឃើញមុខសញ្ញា និងបំប៉នបុគ្គលឆ្នើមដែលត្រូវបានបក្ខភាគឃុំហូធីគីអនុវត្តជាប្រចាំ ផ្សារភ្ជាប់ជាមួយរាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ និងភារកិច្ចនយោបាយរបស់ភូមិភាគ។ អាស្រ័យហេតុនេះហើយ គុណភាពនៃសមាជិកបក្សថ្មីមួយថ្ងៃកាន់តែមានភាពប្រសើរឡើង ធានាល្អនូវស្តង់ដារនៃភាពស្មោះត្រង់ខាងនយោបាយ សីលធម៌ និងសមត្ថភាពជាក់ស្តែង។ ភាពជាគំរូ និយាយត្រូវតែធ្វើរបស់កងកម្លាំងបក្ខជនរួមចំណែកពង្រឹងទំនុកចិត្តដ៏រឹងមាំរបស់ជនរួមជាតិ Khmer ក្នុងការដឹកនាំរបស់បក្ស បង្កើតការឯកភាពខ្ពស់ក្នុងការកសាងមាតុភូមិ។

ឆ្នាំ ២០២៦ ភូមិភាគនឹងបន្តអភិវឌ្ឍសមាជិកបក្សថ្មីចំនួន ២១ រូប ក្នុងនោះយកចិត្តទុកដាក់ជាពិសេសចំពោះប្រភពមកពីសហគមន៍ជនជាតិភាគតិច។

យោងតាមសមមិត្ត Dương  Chúc Linh អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ ការបណ្តុះបណ្តាល និងបង្កើតប្រភពត្រូវបានបញ្ជាក់ថាជាកត្តាដ៏សំខាន់។ យោងតាមប្រពៃណីនៃការប្រឡងប្រណាំង និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ភូមិភាគនិងជម្រើសបុគ្គលឆ្នើមៗ ដើម្បីបញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាល បំប៉នប្រភពធនធានអភិវឌ្ឍន៍សមាជិកបក្សដ៏រឹងមាំ ដើម្បីឆ្លើយតបតម្រូវការនៃស្ថានភាពថ្មី។

ក្នុងដំណើរនៃការផ្លាស់ប្តូរ និងវឌ្ឍនភាពរបស់ឃុំ Hồ Thị Kỷ សមាជិកបក្សជាជនជាតិភាគតិចគ្រប់រូបតែងខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងរួមចំណែកដោយស្ងៀមស្ងាត់ដល់ការអភិវឌ្ឍភូមិភាគ ក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឃុំរក្សា និងលើកកម្ពស់រាល់បណ្តាបទដ្ឋានជនបទថ្មី៕

Thường - Phong Nguyên

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។