Chủ nhật, 18-10-26 23:26:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ជីវភាពរស់នៅ ដើម្បីអំណរនិទាឃរដូវ

Báo Cà Mau បណ្តាថ្ងៃប្រកៀកបុណ្យ Tết បានមកកាន់ឃុំ Phước Long នាពេលបច្ចុប្បន្ននេះ យើងនឹងមានអារម្មណ៍ថាមានភាពរស់រវើកឡើងវិញនៃសម្រស់ជនបទ។ នៅតាមបណ្តាភូមិស្រុកដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើន និទាឃរដូវឆ្នាំនេះហាក់ដូចជាបានមកដល់មុន និងកក់ក្តៅជាងពេលណាៗទាំងអស់ ដោយសារទម្រង់ជីវភាពជាក់ស្តែង និងមានប្រសិទ្ធភាព ដែលកំពុងជួយបងប្អូនប្រជាជនសម្រាប់អនាគតដ៏សម្បូររុងរឿងរបស់រៀងខ្លួន។

ហ្វូងមាន់កំពុងធំធាត់ល្អ ក៏ជាឱកាសសម្រាប់បងស្រី Quách Thị Búp Pha មានលក្ខណៈឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផងដែរ។ (ក្នុងរូបថត៖ លោក Nguyễn Văn Bình ប្តីរបស់បងស្រី Pha ថែទាំហ្វូងមាន់)។

ពីមុននេះ នៅភូមិ Vĩnh Lộc គ្រួសារជាច្រើនត្រូវប្រឈមមុខជាមួយភាពក្រីក្រ ដោយសារតែពួកគេខ្វះឯកសារផលិត ពឹងលើតែកម្លាំងពលកម្មស៊ីឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ប្រាក់ចំណូលមិននឹងនរ។ ឥឡូវនេះ រូបភាពជីវភាពរស់នៅត្រូវបានលាបពណ៌ដ៏ភ្លឺស្វាង ខណៈពេលដែលជីវភាពមាមីងបងប្អូនរស់នៅមានស្ថិរភាព។ ជំនួសឱ្យវិធីសាស្រ្ត "ជូនត្រី" ដូចកាលពីមុន អង្គការចាត់តាំងដូចជាសមាគមន៍នារី និងសមាគមកសិករ បានផ្តល់ជូនប្រជាជនដោយផ្ទាល់នូវ "ដងសន្ទូច"  ជាទម្រេង់នៃការរស់នៅប្រកបដោយប្រសិទ្ធភាព ជួយបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅទៀតផង។

គ្រួសារបងស្រី Quách Thị Búp Pha នៅភូមិ Vĩnh Lộc បណ្តាថ្ងៃប្រកៀកបុណ្យតេតនេះ បរិយាកាសក្នុងការពលកម្មមិនចេះហឿយហត់។ ផ្តើមពីគ្រួសារប្រកៀកបន្ទាត់ក្រត្រូវរត់ព្រឹកខ្វះល្ងាច តែសព្វថ្ងៃ គ្រួសារបងស្រីក៏ជាកម្មវិសិទ្ធិលើហ្វូងមាន់ចំនួន ៥០០ ក្បាល ដែលចិញ្ចឹមដោយទទួលបានថវិកាជិត ៣០ លានដុងពីសមាគមនារីឃុំ។ ដោយឃើញមាន់កំពុងធំធាត់ល្អ បងស្រី Pha មិនអាចលាក់នូវក្តីរីករាយរបស់ខ្លួនបានខណៈពេលដែលបងស្រីទូទាត់ប្រាក់ចំណូលដែលទទួលបានក្នុងឱកាសបុណ្យ Tết៖ "ខ្ញុំគិតថានឹងលក់មាន់មួយចំនួនដើម្បីយកដើមទុនមកវិញ ហើយទុកមួយចំនួនទៀតសម្រាប់បន្តពូជ និងភ្ញាស់ពងចិញ្ចឹមជាបន្តបន្ទាប់"។ នេះមិនត្រឹមជាការគណនាអំពីសេដ្ឋកិច្ចនោះទេ ថែមទាំងជាការសាបព្រោះគ្រាប់ពូជសម្រាប់អនាគតឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់គ្រួសារបងស្រីផងដែរ។

ជាអ្នករស់នៅភូមិ Vĩnh Lộc ដូចគ្នា គ្រួសារបងស្រី Lý Thị Val ក៏បានចែករំលែកក្តីសប្បាយនៃជីវភាពរស់នៅដែលមានស្ថិរភាពរបស់ខ្លួនផងដែរ។ ដោយរួមដំណើរការជាមួយសមាគមកសិករឃុំ និងចំនួនដើមទុនដែលទទួលបានការឧបត្ថម្ភដផយទឹក ២៧ ដុង បងស្រី Val បានក្លាហាន អនុវត្តបច្ចេកទេសកសិកម្មតាមការណែនាំ។ អាស្រ័យហេតុនេះហើយទើបហ្វូងជ្រូកឆាប់ធំធាត់ល្អ ជាកម្លាំងចលករសម្រាប់គ្រួសារបងស្រីកំណត់វាសនារបស់ខ្លួនក្នុងការឈានឡើងរួចចាកក្រចីរភាព លុបបំបាត់ភាពអត់ឃ្លាន "រស់នៅទៅណា រកស៊ីទីនោះ" ដូចកាលពីមុនដែរ។

ដោយមានអារម្មណ៍យ៉ាងជាក់ច្បាស់អំពីការរស់នៅក្នុងសម្រាប់ជីវភាពថ្មីរបស់មាមីងបងប្អូន លោក Sơn Minh Điền ប្រធានភូមិ Vĩnh Lộc បានអះអាងថា៖ "ទម្រង់រស់នៅដែលមានការឧបត្ថម្ភបានបង្កើតកម្លាំងចិត្តយ៉ាងធំ ធ្វើឱ្យប្រជាជនកាន់តែមានគំនិតខិតខំរកស៊ី ហើយចំណងមិត្តភាពរវាងភូមិផងរបងជាមួយក្នុងភូមិស្រុកកាន់តែរឹតបន្តឹងថែមទៀត"។

បងស្រី Lý Thị Val ថែទាំជ្រូកបានយ៉ាងល្អត្រឹមត្រូវតាមការណែនាំ អាស្រ័យដូច្នេះហើយទើបហ្វូងជ្រូករបស់គាត់ឆាប់ធំធាត់ល្អ។

លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានមានប្រសាសន៍ថា៖ "ផ្តើមពីទម្រង់ចិញ្ចឹមជ្រូក និងសត្វកញ្ច្រោងននោងរបស់សមាគមកសិករ ព្រមទាំងទម្រង់សមាគមនារី រហូតដល់កិច្ចការងាររបស់សម្ព័ន្ធយុវជនដែលបានផ្តល់ឧបកររកស៊ីសម្រាប់ពលករទាំងឡាយ សុទ្ធសឹងជាគោលដៅដើម្បីជួយគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រមានដើមទុន និងឯកសារសម្រាប់បង្កើនការផលិត ផ្លាស់ប្តូរប្រភពប្រាក់ចំណូល។ មាមីងបងប្អូនគ្រប់គ្នាមានភាពសប្បាយរីករាយ និងប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ដើមទុនឱ្យបានត្រឹមត្រូវដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ"។

នៅតំបន់ឃុំ Phước Long​ នាពេលសព្វថ្ងៃនេះ ទម្រង់ផ្គត់ផ្គង់ជីវភាព ទោះបីជាលើកដំបូងមានទ្រង់ទ្រាយ​ធំ​ក៏ដោយ ប៉ុន្តែ​ពិតជា​បាន​ដាស់​ស្មារតី​របស់​បងប្អូនជនរួមជាតិ Khmer ឱ្យ​ក្រោកឈរ​ឡើងជានិច្ច។ បណ្តាពន្លក​បៃតង​នៃ​ភាព​រុងរឿង​កំពុង​ដុះ​ ​សន្យា​ថានិទាឃរដូវ​កាន់តែ​សម្បូរបែប ពោរពេញ​ដោយ​សុភមង្គល ក្តីសប្បាយ​រីករាយ​គ្រប់ភូមិស្រុកផងដែរ៕

Đờ Ni ​- Danh Điệp

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។