Chủ nhật, 18-10-26 23:26:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

និទាឃរដូវមកដល់ផ្ទះ "មហាសាមគ្គី"

Báo Cà Mau ចំពោះគ្រួសារក្រីក្រ និងគ្រួសារដែលជួបលំបាកខាងលំនៅឋានជាច្រើន ក្តីបំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគាត់គឺបានទទួលអំណរឆ្នាំថ្មីក្នុងផ្ទះដ៏រឹងមាំ។ ដើម្បីចែករំលែកជាមួយស្ថានភាពទាំងនោះ នាពេលកន្លងមក គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long ក៏បានសកម្មក្នុងការចលនាប្រភពធនធានសង្គម ដើម្បីរួមគ្នាកែជួសជុល និងសាងសង់ផ្ទះ "មហាសាមគ្គី" ជូនដល់គ្រួសារក្រីក្រ។

រដ្ឋអំណាចភូមិភាគអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពរស់នៅរបស់លោកយាយ Cao Thị Diệp ក្នុងអំឡុងពេលសាងសង់ផ្ទះ។

បន្ទាប់ពីធ្វើការស៊ីឈ្នួលនៅកន្លែងទទួលទិញអេតចាយអស់រយៈពេលជាច្រើនឆ្នាំនៅស្រុកគេ លោកយាយ Cao thị Diệp អាយុ ៦៥ ឆ្នាំ នៅភូមិ Mỹ ២ បានត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញទាំងក្នុងស្ថានភាពដ៏លំបាកវេទនា។ គ្រោះថ្នាក់ការងារមួយបានធ្វើឱ្យសុខភាពរបស់គាត់ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ មិនអាចធ្វើការងារធ្ងន់បានទៀតទេ។ ផ្ទះស្លឹកចាស់ទ្រុឌទ្រោមនៅឯស្រុកកំណើតបានបាក់រលំ គាត់ត្រូវសុំស្នាក់នៅផ្ទះកូនប្រុសជាបណ្ដោះអាសន្ន។

ថ្ងៃដែលទទួលបានដំណឹងថាត្រូវបានឧបត្ថម្ភផ្ទះ "មហាសាមគ្គី" លោកយាយ Diệp ទប់ទឹកភ្នែកមិនជាប់។ បន្ទាប់ពីរសាត់អណ្តែតអស់ជាច្រើនឆ្នាំ ក្តីសុបិនចង់បានផ្ទះដ៏រឹងមាំមួយបានក្លាយជាការពិត។ លោកយាយ Diệp បានរៀបរាប់ថា៖ "ថ្ងៃជិតចូលឆ្នាំថ្មី ផ្ទះថ្មីបានសាងសង់រួចរាល់ ប្រៀបនឹងបានទទួលកូនចៅមកជួបជុំគ្នា ខ្ញុំសប្បាយចិត្តណាស់!"។

ដោយសារការជួយឧបត្ថម្ភទាន់ពេលវេលាពីកម្មវិធីសាងសង់ផ្ទះ "មហាសាមគ្គី" រួមជាមួយនឹងការចូលរួមពីសាច់ញាតិ បុណ្យចូលឆ្នាំថ្មីនេះ គ្រួសារបង Nguyễn Văn Sơn (អាយុ ៣៤ ឆ្នាំ នៅភូមិ Vĩnh Phú A) មានផ្ទះរឹងមាំ មិនត្រូវរស់នៅចង្អៀតគ្នា ៥ នាក់ក្នុងខ្ទមស្លឹកដែលសង់នៅក្បែរប្រឡាយទាប ដែលលិចលង់ និងធ្លុះធ្លាយពេលភ្លៀងទៀតទេ។ នៅពេលមានកន្លែងស្នាក់នៅមានស្ថិរភាព ប្ដីប្រពន្ធរបស់គាត់អាច ស្ងប់ចិត្ត ក្នុងការប្រកបការងារ អភិវឌ្ឍសេដ្ឋកិច្ច និងមើលថែកូនៗឱ្យបានរៀនសូត្រ។

យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long ក្រោយពីការរៀបចំអង្គភាពរដ្ឋបាលរហូតមកដល់បច្ចុប្បន្ន រណសិរ្ស និងអង្គការសមាជិកបានចលនាសាងសង់ផ្ទះ "មហាសាមគ្គី" ចំនួន ១៦ ខ្នង ជូនដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារលំបាកខាងបញ្ហាលំនៅឋាន។ ទន្ទឹមនឹងនោះ រណសិរ្សក៏បានតភ្ជាប់ការឧបត្ថម្ភសម្ភារៈប្រើប្រាស់ សំណង់បន្ទាប់បន្សំ និងដើមទុនមុខរបរ ដើម្បីជួយគ្រួសារទាំងនេះឱ្យមានជីវភាពស្ថិរភាពជាបណ្តើរៗផងដែរ។

លោកយាយ Cao Thị Diệp សប្បាយរីករាយទទួលផ្ទះថ្មី ក្រោមការចូលរួមអបអរសាទរពីរដ្ឋអំណាចភូមិភាគ និងសប្បុរសជន។

លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានឱ្យដឹងថា៖ "នាពេលខាងមុខ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long នឹងបន្តជំរុញការងារសង្គមភាវូបនីយកម្ម កៀរគរការចូលរួមពីអង្គការ និងបុគ្គលនានា ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម រួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន"។

ផ្ទះ "មហាសាមគ្គី" នីមួយៗដែលបានប្រគល់ជូន គឺជាការបន្ថែមនូវនិទាឃរដូវដ៏កក់ក្តៅមួយទៀតទៅដល់ជនក្រីក្រ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងបន្ថែមកម្លាំងចិត្តដល់គ្រួសារនានាក្នុងការ ឈានឡើង រួមចំណែកកសាងស្រុកកំណើត Phước Long ឱ្យកាន់តែអភិវឌ្ឍ៕

Tú Quyên - Ngọc Quyên

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។