Chủ nhật, 18-10-26 23:26:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ធានាជីវិតប្រកបដោយសុវត្ថិភាពជាមួយការធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត

Báo Cà Mau តាមរយៈការផ្សព្វផ្សាយនៅភូមិ និងឃុំ គោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តបានរីករាលដាលឃាសន្សឹមៗនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនទូទាំងខេត្ត Cà Mau។ វិធីសាស្រ្តដែលអាចបត់បែនបាន និងបង្កភាពស្និទស្នាលជាមួយ ប្រជាជន បានជួយមនុស្សជាច្រើនផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ដើម្បីធានាជីវិតរបស់ពួកគេនៅពេលចាស់ជរា។

រាល់ការផ្សព្វផ្សាយគោលនយោបាយធានារ៉ាប់រងដោយស្ម័គ្រចិត្តបានចាត់តាំងនៅមូលដ្ឋានតាមក្រុមតូចៗជួយឱ្យបងប្អូនជនរួមជាតិភាគតិចងាយស្រួលបានចូលជិតព័ត៌មានលម្អិត។

Cà Mau ជាខេត្តដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដែលភាគច្រើនជាជនជាតិខ្មែរ។ យល់ច្បាស់ពីលក្ខណៈដ៏ពិសេសខាងជីវិតរស់នៅ និងទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនជនរួមជាតិ ទីភ្នាក់ងារធានារ៉ាប់រងសង្គមខេត្ត Cà Mau បញ្ជាការដោយសាខាធានារ៉ាប់រងសង្គមមូលដ្ឋានសហការជាមួយគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិ ព្រមទាំងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គម និងអ្នកមានកិត្យានុភាពក្នុងសហគមន៍ ជំរុញខ្លាំងខ្លាការងារផ្សព្វផ្សាយគោលនយោបាយសង្គមស្ម័គ្រចិត្តដោយច្រើនទម្រង់យ៉ាងសមស្រប និងភាពបត់បែន។

ខ្លឹមសារផ្សព្វផ្សាយផ្តោតលើការបញ្ជាក់ពីសារៈសំខាន់នៃទឹកចិត្តមនុស្សធម៌របស់គោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងអត្ថប្រយោជន៍ជាក់ស្តែងនៃការចូលរួម ដូចជាការទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែ និងកាតធានារ៉ាប់រងសុខភាព នៅពេលមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់សោធននិវត្តន៍។ ស្របឱកាសនោះក៏សង្កត់ធ្ងន់លើគោលនយោបាយនៃការឧបត្ថម្ភ និងចូលរួមបង់ប្រាក់របស់រដ្ឋសម្រាប់គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រផងដែ។ តាមរយៈនោះ បានជួយបងប្អូនជនរួមជាតិភាគតិចផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនជាសន្សឹមៗ មិនទន្ទឹងរង់ចាំ និងពឹងលើជំនួយរបស់រដ្ឋទៀតនោះទេ ផ្ទុយទៅវិញក៏ម្ចាស់ការចូលរួមយ៉ាងសកម្ម ដើម្បីធានាសន្តិសុខសង្គមសម្រាប់ខ្លួនក្នុងពេលចាស់ជរា។

អ្នកមីង Thcahj Thị Hoàng នៅនិគម A1 ឃុំ Hoà Bình បានចែករំលែកថា៖ “បន្ទាប់ពីកម្មាភិបាលនៃសមាគមនារីភូមិភាគបានផ្សព្វផ្សាយ និងដោះស្រាយរាល់បញ្ហាជាក់ស្តែងអំពីអត្ថប្រយោជន៍នៃការចូលរួម ជាពិសេសខណៈដែលបានទទួលប្រាក់ចូលនិវត្តន៍ និងប័ណ្ណធានារ៉ាប់រងសុខភាព ការរស់នៅរបស់ខ្ញុំមិនអាស្រ័យលើកូនចៅទៀតនោះទេ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ហើយសម្រេចចិត្តចូលរួមរហូតមកដល់ពេលនេះបានជាង ៤ ឆ្នាំមកហើយ”។

ស្រដៀងគ្នានេះដែរ អ្នកមីង Nguyễn Thị Nguyệt នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ បាននិយាយប្រាប់ថា៖ “ដំបូងឡើយ ខ្ញុំពិតជាស្ទាក់ស្ទើរខ្លាំងណាស់ ព្រោះខ្ញុំខ្លាចថាខ្ញុំនឹងមិនអាចមានលទ្ធភាពបង់វិភាគទានរយៈពេលវែងបានទេ។ ប៉ុន្តែដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋ និងការណែនាំយ៉ាងច្បាស់លាស់ពីកម្មាភិបាលធានារ៉ាប់រងសង្គមលើកម្រិតនីមួយៗ និងអត្ថប្រយោជន៍ ខ្ញុំបានចូលរួមប្រកបដោយទំនុកចិត្ត ហើយបានធ្វើដូច្នេះអស់រយៈពេលជាង ៥ ឆ្នាំមកហើយដែរ។ ក្រៅពីនេះ ខ្ញុំក៏បានជំរុញទឹកចិត្តសាច់ញាតិបងប្អូន និងអ្នកជិតខាងក្នុងភូមិឱ្យចូលរួមផងដែរ ដើម្បីឱ្យពួកគេអាចទទួលបានប្រាក់សោធននិវត្តន៍”។

កម្មាភិបាលធានារ៉ាប់រងសង្គមបានចុះទៅផ្ទាល់ដើម្បីបកស្រាយរាល់ជំងាល់ទាំងឡាយរបស់បងប្អូនប្រជាជននៅឃុំ Khánh Hưng ស្តីពីគោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តនៅពិធីផ្សព្វផ្សាយ។

ផ្តើមពីគ្រួសារដែលចូលរួមដំបូងទាំងនេះ គោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តកំពុងរីករាលដាលកាន់តែខ្លាំងឡើងក្នុងចំណោមសហគមន៍ជនជាតិភាគតិច។ យោងតាមការធានារ៉ាប់រងសង្គមខេត្ត Cà Mau នៅចុងឆ្នាំ ២០២៥ ទូទាំងខេត្តនឹងមានប្រជាជនប្រមាណជាង ៧៤.២០០ នាក់ចូលរួមក្នុងធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ដែលជាការកើនឡើងជាង ១៨.៥០០ នាក់បើប្រៀបនឹងឆ្នាំ ២០២៤ ដោយសម្រេចបាន ១០០% នៃផែនការដែលបានកំណត់ដោយធានារ៉ាប់រងសង្គម Việt Nam។ ក្នុងនោះមាន ៤១៥ នាក់ជាជនជាតិភាគតិចបានចូលរួមផងដែរ។

លោក Lê Hồng Cường នាយកធានារ៉ាប់រងសង្គមខេត្ត Cà Mau បានមានប្រសាសន៍ថា៖ ដើម្បីសម្រេចបានលទ្ធផលដូចខាងលើ ផ្នែកខាងធានារ៉ាប់រងសង្គមខេត្តបានផ្តោតលើការច្នៃប្រតិដ្ឋវិធីសាស្រ្តនៃការផ្សព្វផ្សាយតាមទិសដៅចូលជិត និងស្និទ្ធជាមួយប្រជាជន ដើម្បីបកស្រាយឱ្យបានច្បាស់លាស់ ងាយយល់សម្រាប់មាមីងបងប្អូន។ ខណៈពេលដែលបងប្អូនជនរួមជាតិយល់បានច្បាស់ពីអត្ថប្រយោជន៍ដ៏យូរអង្វែងរបស់គោលនយោបាយ និងការចលនាក្លាយជាភាពងាយស្រួលប្រសើរជាង។

នាពេលខាងមុខ មន្ទីរធានារ៉ាប់រងសង្គមខេត្ត Cà Mau នឹងបន្តសម្របសម្រួលជាមួយបណ្តាភូមិភាគ រាល់បណ្តាគណៈផ្នែក និងអង្គការជាទូទៅ ដើម្បីធ្វើពិពិធកម្មវិធីសាស្រ្តក្នុងការផ្សព្វផ្សាយ និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់បងប្អូនជនរួមជាតិភាគតិចបានចូលរួមការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត រួមចំណែកដល់ការធានាសន្តិសុខសង្គម និងពង្រីកស្មារតី "មិនទុកនរណាម្នាក់ចោល"៕

Cẩm Nhi

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។