Chủ nhật, 18-10-26 23:26:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បុណ្យចូលឆ្នាំដ៏កក់ក្តៅរវាងកងទ័ព - ប្រជាជន

Báo Cà Mau ក្នុងបរិយាកាសដ៏រំភើប និងកក់ក្តៅប្រកបដោយមនោសញ្ចេតនាក្នុងថ្ងៃដើមនិទាឃរដូវឆ្នាំថ្មី កងទ័ពការពារព្រំដែនខេត្ត បានសហការជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគរៀបចំកម្មវិធី “និទាឃរដូវព្រំដែន ពេញដោយភាពកក់ក្តៅក្នុងចិត្តប្រជាជនភូមិស្រុក” និង “និទាឃរដូវនៅតំបន់ព្រំដែននិងសមុទ្រកោះ - បុណ្យចូលឆ្នាំប្រកបដោយមនោសញ្ចេតនាកងទ័ព និងប្រជាជន” ឆ្នាំ ២០២៦ នៅតាមប៉ុស្តិ៍ការពារព្រំដែនដែលឈរជើងនៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។

សកម្មភាពវេចនំអន្សម ក្នុងកម្មវិធី “និទាឃរដូវព្រំដែន ពេញដោយភាពកក់ក្តៅក្នុងចិត្តប្រជាជនភូមិស្រុក”។

កម្មវិធី “និទាឃរដូវព្រំដែន ពេញដោយភាពកក់ក្តៅក្នុងចិត្តប្រជាជនភូមិស្រុក” គឺជាគោល ការណ៍ដ៏ធំមួយ ដែលមានអត្ថន័យខាងនយោបាយ - សង្គម និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ បានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបំផុស និងដឹកនាំអនុវត្តជាឯកភាពលើទូទាំងប្រទេសចាប់តាំងពីឆ្នាំ ២០១៦ រហូតមកទល់បច្ចុប្បន្ន។

នៅខេត្ត Cà Mau ឆ្លងកាត់រយៈកាល ១០ ឆ្នាំអនុវត្តកម្មវិធី "និទាឃរដូវព្រំដែន ពេញដោយភាពកក់ក្តៅក្នុងចិត្តប្រជាជនភូមិស្រុក" កម្មវិធីនេះត្រូវបានប៉ុស្តិ៍ការពារព្រំដែនអនុវត្តប្រកបដោយប្រសិទ្ធភាព មានការរីកសាយភាយយ៉ាងទូលំទូលាយ និងទទួលបានការឧបត្ថម្ភ និងវាយតម្លៃខ្ពស់ពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ព្រមទាំងប្រជាជនផងដែរ។

ដើម្បីជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ព្រំដែនសមុទ្របានទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ លោកវរសេនីយ៍ឯក Nguyễn Quang Hà ស្នងការរងនយោបាយនៃមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានឱ្យដឹងថា៖ “កម្មវិធី 'និទាឃរដូវព្រំដែន ភាពកក់ក្តៅក្នុងចិត្តប្រជាជនភូមិស្រុក' ឆ្នាំនេះ ត្រូវបានរៀបចំជាមុននៅប៉ុស្តិ៍ការពារព្រំដែន Gành Hảo រួមមានសកម្មភាពដូចជា៖ ពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជន ជូនអំណោយជាង ៦០០ ចំណែកដល់គ្រួសារក្រ គ្រួសារគោលនយោបាយ កុមារដែលខិតខំជំនះការលំបាក និងស្តង់ទំនិញ ០ ដុង ដែលជាផលិតផលរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន ដើម្បីជូនដល់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ព្រមទាំងមានសកម្មភាពវេចនំអន្សម ការផ្លាស់ប្តូរសិល្បៈ និងកីឡា ដើម្បីបង្កើតបរិយាកាសពុះពោរ និងរឹតបន្តឹងសាមគ្គីភាព”។

ក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦ ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្ត្រខេត្តបានផ្តល់អំណោយជាង ១.៧៦០ ចំណែក ចលនាកសាងផ្ទះបាន ៤ ខ្នង ជាមួយនឹងតម្លៃសរុបជាង ២ ពាន់លានដុង ដើម្បីចែករំលែកការលំបាកជាមួយបងប្អូននៅតំបន់ព្រំដែនសមុទ្រ។ ក្នុងនោះ នៅប៉ុស្តិ៍ការពារព្រំដែន Gành Hào​ បានផ្តល់អំណោយ ៦៦៥ ចំណែក មានតម្លៃប្រហែល ៣៥០ លានដុង។ តាមការកត់សម្គាល់ បរិយាកាសដ៏គគ្រឹកគគ្រេងនៃនិទាឃរដូវហាក់ដូចជាបានមកដល់មុនសម្រាប់បងប្អូនជនរួមជាតិនៅតំបន់នេះ។

ក្នុងនាមជាអង្គភាពមួយក្នុងចំណោម ៤ អង្គភាពដែលចូលរួមស្តង់ទំនិញ ០ ដុង ដើម្បីផ្តល់អំណោយបុណ្យចូលឆ្នាំជូនបងប្អូននៅទីនេះ កងនាវាការពារព្រំដែនទី ២ បាននាំយកអំណោយ ១០០ ចំណែក រួមមានគ្រឿងឧបភោគបរិភោគ និងផ្លែឈើ ដើម្បីឱ្យបងប្អូនប្រើប្រាស់ក្នុងថ្ងៃបុណ្យចូលឆ្នាំ។ នេះគឺជាការដឹងគុណចំពោះការរួមចំណែក និងការសហការរបស់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ ដែលបានជួយកងកម្លាំងសម្រេចបានភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ។

ប្រជាជនទទួលអំណោយបុណ្យចូលឆ្នាំនៅស្តង់ទំនិញ ០ ដុង របស់កម្មវិធី។

លោកអនុសេនីយ៍ទោ Ngô Trung Kiên ប្រធានកងកម្លាំងប្រដាប់អាវុធនៃប៉ុស្តិ៍ការពារព្រំដែន Tân Điền ឱ្យដឹង៖ “មកកាន់កម្មវិធីនេះ យើងខ្ញុំបានចូលរួមចំណែកនូវផ្លែត្រឡាច ដែលជាផលិតផលបង្កបង្កើនផលរបស់អង្គភាព។ នេះគឺជាទឹកចិត្តរបស់កម្មាភិបាល និងយុទ្ធជនដែលផ្ញើជូនដល់បងប្អូន”។

លោកស្រី Phạm Thị Huệ នៅភូមិ Bình Điền ឃុំ Gành Hào ចែករំលែកថា៖ “មកដល់ទីនេះ ខ្ញុំទទួលបានទាំងការពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតប្រាក់ ព្រមទាំងទទួលបានអំណោយបុណ្យចូលឆ្នាំដែលពោរពេញដោយនំអន្សម បន្លែបង្ការ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ។ ដោយទទួលបានការយកចិត្តទុកដាក់ពីកងទ័ពការពារព្រំដែនបែបនេះ គ្រួសារខ្ញុំសប្បាយចិត្តណាស់”។

រដូវនិទាឃរដូវថ្មីមួយទៀតដែលពោរពេញដោយមនោសញ្ចេតនាកងទ័ពនិងប្រជាជនបានមកដល់ហើយ ការឯកភាពគ្នារបស់ប្រជាជនកាន់តែបន្ថែមនូវកម្លាំងចិត្តដល់យុទ្ធជនការពារព្រំដែន ឱ្យកាន់តែរឹងមាំក្នុងការការពារដែនសមុទ្រ និងដែនអាកាសនៃមាតុភូមិ៕

Thanh Hải

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។