Chủ nhật, 18-10-26 23:26:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កាត់បន្ថយអតិបរមាការខូចខាតដោយសារជ្រាបទឹកប្រៃ

Báo Cà Mau ខេត្ត Cà Mau កំពុងឈានចូលរដូវប្រាំងឆ្នាំ ២០២៦ ដោយការព្យាករណ៍អំពីការវិវត្តយ៉ាងស្មុគស្មាញនៃអាកាសធាតុ។ តាមរយៈការចេញផ្សាយផែនការឆ្លើយតបយ៉ាងសកម្មតាំងពីដំបូងនិងការដឹកនាំដោយភាពបត់បែន ខេត្តមានការប្តេជ្ញាចិត្តកាត់បន្ថយអតិបរមានូវការខូចខាតដល់ផលិតកម្ម និងជីវភាពរបស់ប្រជាជន។

ខេត្តជម្រុញល្បឿននៃការវិនិយោគ និងលើកកម្ពស់សំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំង (រូបថតនៅភូមិ Ninh Điền ឃុំ Ninh Quới)។

Cà Mau គឺជាភូមិភាគមានលក្ខណៈភូមិសាស្ត្រពិសេស ស្ថិតនៅចុងខ្សែទឹកនៃប្រព័ន្ធទន្លេមេគង្គ ដែលបរិមាណទឹកសាបពីប្រភពខាងលើហូរមកមានកម្រិតទាបបំផុត។ ជីវភាព និងការផលិតរបស់បងប្អូនប្រជាជនស្ទើរតែពឹងផ្អែកលើទឹកភ្លៀង និងទឹកក្រោមដីទាំងស្រុង។ ស្ថានភាពរាំងស្ងួត និង ជ្រាបទឹកប្រៃ ជាទូទៅចាប់ផ្តើមពីខែមករា ហើយអាចអូសបន្លាយជាង ៥ ខែ ដែលបង្កសម្ពាធខ្លាំងដល់តំបន់តំបន់រក្សាទឹកសាប ដូចជា៖ Trần Văn Thời, U Minh, Ninh Quới, Phước Long និងតំបន់មាត់សមុទ្រទាំងឡាយផងដែរ។

គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០១៥ - ២០១៦ និងក្នុងឆ្នាំ ២០១៩-២០២០ ព្រមទាំងចុងក្រោយបំផុតគឺ ២០២៣-២០២៤ បានបន្សល់ទុកនូវការអន្តរាយធ្ងន់ធ្ងរលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ដោយសារការស្រុតដី។ យោងតាមការព្យាករណ៍រដូវប្រាំងឆ្នាំនេះ ទោះបីជាអាចមានភ្លៀងធ្លាក់ខុសរដូវដែលជួយសម្រាលភាពរាំងស្ងួតបើធៀបនឹងឆ្នាំ ២០២៣-២០២៤ ក៏ដោយ ប៉ុន្តែកម្រិតជាតិប្រៃ ៤ ក្រាមក្នុងមួយលីត្រ នៅតែអាចជ្រាបចូលបានជ្រៅពី ៤០ ដល់ ៥៥ គីឡូម៉ែត្រ ទៅក្នុងដីស្រែចម្ការខាងក្នុង។

គោលដៅចម្បងរបស់ខេត្តក្នុងឆ្នាំ ២០២៦ គឺធានាឱ្យបាន ១០០% នៃគ្រួសារក្នុងតំបន់ខ្វះទឹកមានឧបករណ៍ស្តុកទឹកស្អាត និងមិនទុកឱ្យកើតមានស្ថានភាពខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរឡើយ។ ទន្ទឹមនឹងនោះ សំណង់ធារាសាស្ត្ររួមមាន ២៦០ លូបង្ហូរទឹក និង ៨៤ ស្ថានីយ៍បូមទឹក បានបញ្ជាឱ្យដំណើរការអស់ពីសមត្ថភាព ដើម្បីសម្របសម្រួលទឹក បង្ការទឹកប្រៃ និងរក្សាទឹកសាបបម្រើដល់ផលិតកម្ម។

ទូទាំងប្រព័ន្ធនយោបាយបានកៀងគរ ដោយឧបករណ៍ និងគ្រឿងចក្រជាង ១៧ ពាន់គ្រឿង រួមទាំងសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំចំនួន ១៤៤ កន្លែង ដែលត្រៀមខ្លួនជាស្រេចក្នុងការដំណើរការ។ កម្លាំងស្នូលនៅនឹងកន្លែងបានពង្រឹង ដើម្បីជួយប្រជាជនជម្លៀសចេញពីតំបន់ដែលមានហានិភ័យបាក់ដីដោយសាររាំងស្ងួត ព្រមទាំងរៀបចំការផ្គត់ផ្គង់ទឹកចល័តដល់តំបន់ដាច់ស្រយាលដែលឆ្ងាយពីប្រព័ន្ធផ្គត់ផ្គង់ទឹកប្រមូលផ្តុំ។

ប្រជាកសិករត្រូវម្ចាស់ការ និងមានភាពបត់បែនក្នុងការរៀបចំផលិតកម្ម។ កែសម្រួលរដូវកាល រចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹមឱ្យសមស្របទៅនឹងលក្ខណៈប្រភពទឹក និងការវិវត្តនៃគ្រោះរាំងស្ងួត និងជ្រាបទឹកប្រៃ (រូបភាពថតនៅភូមិ Bình Minh ២ ឃុំ Trần Văn Thời )។

ទន្ទឹមនឹងដំណោះស្រាយផ្នែកសំណង់ ខេត្តក៏បានជំរុញការងារឃោសនា និងណែនាំឱ្យប្រជាជនផ្លាស់ប្តូរតារាងរដូវកាល និងរចនាសម្ព័ន្ធផលដំណាំឱ្យសមស្រប និងប្រឹតសំចៃទឹក។ ការសម្របសម្រួលជិតស្និទ្ធរវាងស្ថាប័នឧតុនិយម និងជលសាស្ត្រ ដោយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជួយឱ្យព័ត៌មានព្រមានបានផ្សព្វផ្សាយមុនពី ១ ដល់ ៤ ខែ ជួយឱ្យប្រជាជនម្ចាស់ការក្នុងការសំចៃទឹកភ្លៀង និងទឹកសាបតាំងពីចុងរដូវវស្សា។

ដោយការត្រៀមលក្ខណៈបានយ៉ាងល្អិតល្អន់ និងស្មារតីម្ចាស់ការខ្ពស់ ខេត្ត Cà Mau  កំពុងខិតខំឆ្លងកាត់រដូវប្រាំងឆ្នាំ ២០២៦ ប្រកបដោយសុវត្ថិភាព កាត់បន្ថយឱ្យបានទាបបំផុតនូវហានិភ័យបង្កឡើងដោយគ្រោះធម្មជាតិ ការពារស្ថិរភាពជីវភាពរស់នៅសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងខេត្ត៕

Nguyễn Quốc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។