Chủ nhật, 18-10-26 23:26:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រីកសាយភាយមនោសញ្ចេតនាដ៏ជ្រាលជ្រៅផ្តើមពី “ទ្រនំសុខជាតិពុលពណ៌លឿង”

Báo Cà Mau សង្គ្រាមបានកន្លងផុតទៅឆ្ងាយក៏ពិតមែន ប៉ុន្តែផលវិបាកដែលបន្សល់ទុកដោយជាតិពុលពណ៌លឿង (CĐDC)/Dioxin នៅតែជាស្រមោលអាក្រក់ និងជាបន្ទុកទាំងផ្នែកសម្ភារៈ ទាំងស្មារតីសម្រាប់គ្រួសារជាច្រើនផងដែរ។ ច្រើនឆ្នាំកន្លងមកនេះ សមាគមជនរងគ្រោះដោយជាតិពុលពណ៌លឿង/Dioxin ខេត្ត Cà Mau តែងលើកកម្ពស់តួនាទីក្នុងការថែទាំជនរងគ្រោះ ក្នុងនោះ ការឧបត្ថម្ភសាងសង់លំនៅដ្ឋានត្រូវបានចាត់ទុកថាជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យពួកគេមានជីវភាពស្ថិរភាព និងមានជំនឿចិត្តជម្នះរាល់ការលំបាកក្នុងជីវិត។

រដ្ឋអំណាចភូមិភាគ និងសាច់ញាតិ ចែករំលែកក្តីសប្បាយរីករាយជាមួយប្អូនប្រុស Trần Văn Út នៅមុខផ្ទះថ្មី។

ដោយបានចូលរួមក្នុងសមរភូមិកាលពីនៅក្មេង នៅថ្ងៃវិលត្រឡប់មកវិញ លោក Lý Bình Lam អាយុ ៧១ ឆ្នាំ នៅសង្កាត់ An Xuyên បាននាំជាប់មកជាមួយនូវផលវិបាកនៃជាតិពុលពណ៌លឿង។ បន្ទាប់ពីរៀបការរួច កូនដំបូងទាំង ៣ នាក់មានសុខភាពល្អធម្មតា ប៉ុន្តែកូនពៅបែរជាមានបញ្ហាផ្នែកខាងបញ្ញាស្មារតី។ អាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ លោក Lam ត្រូវរស់នៅចិញ្ចឹមកូនតែម្នាកឯងទាំងកូនមានជំងឺទៀតផង ដោយពឹងផ្អែកលើគ្នាទៅវិញទៅមកអស់ រយៈពេលរាប់សិបឆ្នាំកន្លង។

ដោយមានដីស្រែតិចតួចដែលមិនសូវបានផល ជីវភាពរស់នៅចម្បងគឺពឹងផ្អែកលើប្រាក់ឧបត្ថម្ភសម្រាប់ជនរងគ្រោះដោយជាតិពុលពណ៌លឿង លោក Lam មិនហ៊ានទៅធ្វើការនៅឆ្ងាយឡើយ ព្រោះខ្លាចគ្មានអ្នកថែទាំកូន។ ផ្ទះដែលពីរនាក់ឪពុកកូនរស់នៅ ក៏ត្រូវទ្រុឌទ្រោមយ៉ាងខ្លាំង។ ដោយក្តីអាណិតអាសូរចំពោះស្ថានភាពរបសើលោក សមាគមជនរងគ្រោះដោយជាតិពុលពណ៌លឿងខេត្ត បានកៀងគរប្រភពជំនួយផ្សេងៗដើម្បីសាងសង់ផ្ទះជូនលោកមួយខ្នង។ លោក Lam បានចែករំលែកទាំងក្តីរំភើបថា៖ “មានផ្ទះរឹងមាំបែបនេះ ឪពុកកូនខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំសូមអរគុណសមាគម និងបងប្អូនដែលបានស្រឡាញ់ និងជួយជ្រោមជ្រែងឱ្យឪពុកកូនខ្ញុំមានទីជម្រកសមរម្យ បន្ថែមកម្លាំងចិត្តឱ្យខ្ញុំខំប្រឹងថែរក្សាកូនបានថ្ងៃណា ល្អថ្ងៃនោះ”។

ដោយរងឥទ្ធិពលពីជំនាន់មុន បងប្រុស Trần Thị Út  (អាយុ ៣១ ឆ្នាំ នៅភូមិ Tân Hiệp ឃុំ Tân Hưng ) កើតមកមានអាការៈផ្នែកខាងខួរក្បាល និងជើងខ្សោយ។ ឪពុកម្តាយបានស្លាប់ចោលតាំងពីក្មេង Út រស់នៅដោយពឹងផ្អែកលើបងប្រុសដែលប្រកបរបរនេសាទសមុទ្រ។ សេដ្ឋកិច្ចខ្សត់ខ្សោយ ផ្ទះដែលបងប្អូនទាំងពីររស់នៅក៏ទ្រុឌទ្រោម គ្មានប្រាក់ដើម្បីកែចុះជុល។

កាលពីខែមេសា ឆ្នាំ ២០២៥ សមាគមជនរងគ្រោះដោយជាតិពុលពណ៌លឿងខេត្ត បានជួយឧបត្ថម្ភសាងសង់ផ្ទះដ៏រឹងមាំមួយ។ ទោះបីជាខាងបញ្ញាស្មារតីនៅដូចកូនក្មេងក៏ដោយ ប៉ុន្តែ Út មានក្តីត្រេកអរយ៉ាងខ្លាំង ហើយបានដើរប្រាប់អ្នកភូមិដោយភាពស្មោះត្រង់របស់ខ្លួនផងដែរ។ ក្តីសប្បាយរីករាយនោះ បាននាំមកនូវសេចក្តីសុខផ្លូវចិត្តដល់សាច់ញាតិ នៅពេលដែលបងប្អូនទាំងពីរមានដំបូលផ្ទះដ៏កក់ក្តៅសម្រាប់ជ្រកកោន។

បងស្រី Trần Thị Chọn (ជាបងស្រីរបស់ Út) កំពុងថែទាំប្អូនប្រុសនៅក្នុងផ្ទះថ្មី។

តាមប្រសាសន៍របស់លោកស្រី Vũ Thị Hồng Thoại ប្រធានសមាគមជនរងគ្រោះដោយជាតិពុលពណ៌លឿងខេត្ត បានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២៥ សមាគមបានកៀងគរសាងសង់ផ្ទះចំនួន ២៥ ខ្នង និងជួសជុល ៨ ខ្នង រួមចំណែកធ្វើឱ្យជីវភាពសម្ភារៈ និងស្មារតីរបស់គ្រួសារជនរងគ្រោះមានភាពប្រសើរឡើង។ នាពេលខាងមុខ សមាគមនឹងបន្តចុះអង្កេតជាក់ស្តែងតាមករណីនីមួយៗ ដោយផ្តោតលើការកៀងគរប្រភពធនធានសង្គម ក្នុងគោលដៅសាងសង់ផ្ទះថ្មីប្រមាណពី ៣០ ដល់ ៣៥ ខ្នង ដើម្បីជួយឱ្យជនរងគ្រោះមានទីលំនៅស្ថិរភាព និងសុវត្ថិភាព។

បណ្តាទ្រនំសុខប្រកបដោយមនោសញ្ចេតនាទាំងនេះ មិនត្រឹមតែមានតម្លៃផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយនូវស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវរបស់សហគមន៍ផងដែរ។ ផ្ទះនីមួយៗដែលត្រូវបានសាងសង់ឡើង គឺជាការចែករំលែកមួយចំណែក រួមចំណែកលួងលោមការឈឺចាប់នៃសម័យសង្គ្រាម បំភ្លឺជំនឿចិត្ត និងក្តីសង្ឃឹម ដើម្បីជនរងគ្រោះដោយជាតិពុលពណ៌លឿងទាំងឡាយ មានទីបង្អែកដ៏រឹងមាំឆ្ពោះទៅកាន់អនាគត៕

Tú Quyên - Trường Giang

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។