Chủ nhật, 18-10-26 23:26:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្ញើក្តីសង្ឃឹមលើការបោះឆ្នោត

Báo Cà Mau ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី XVI និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ និងភូមិភាគតាំងឡាយផងដែរ។ រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស បុគ្គលមានកេរ្តិ៍ឈ្មោះ និងបងប្អូនជនជាតិ Khmer នៅ Cà Mau កំពុងឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតដោយក្តីជឿជាក់យ៉ាងមុតមាំ ព្រមទាំងបង្ហាញពីការទទួលខុសត្រូវតាមរយៈការម្ចាស់ការស្វែងយល់ព័ត៌មានបេក្ខជន ដើម្បីត្រៀមលក្ខណៈអនុវត្តសិទ្ធិជាម្ចាស់របស់ខ្លួន។

ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នៅមណ្ឌលបោះឆ្នោតលេខ ៣ ភូមិ Đầu Sấu (ភូមិក្បាលក្រពើ) ឃុំ Hồng Dân។

ថ្ងៃបោះឆ្នោត ១៥ មីនា កាន់តែខិតជិតមកដល់ហើយ។ នៅឃុំ Hồng Dân ការងារត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងមមាញឹក និងម៉ឺងម៉ាត់ផងដែរ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរណសិរ្សមាតុភូមិ Việt Nam ឃុំ Hồng Dân បានកសាងផែនការរៀបចំសន្និសីទជួបសម្តែងការជាមួយអ្នកបោះឆ្នោត បង្កលក្ខណៈងាយស្រួលឱ្យបេក្ខជនសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់បានជួបជុំគ្នា និងបង្ហាញអំពីកម្មវិធីសកម្មភាព ព្រមទាំងស្តាប់នូវមតិយោបល់ និងបំណងប្រាថ្នារបស់ប្រជាជន។ រាល់កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយធានានូវលទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់ និងទាក់ទាញអ្នកបោះឆ្នោតចូលរួមមតិយ៉ាងច្រើនកុះករផងដែរ។

ឃុំ Hồng Dân បានបង្កើតមណ្ឌលបោះឆ្នោតចំនួន ៨ កន្លែង ហើយសម្រាប់នីតិវិធីពិគ្រោះយោបល់ក្នុងការជ្រើសរើស និងណែនាំបុគ្គលិកត្រូវបានអនុវត្តដោយចំហ និងតម្លាភាព។ ពីបញ្ជីឈ្មោះបេក្ខជនចំនួន ៤២ រូប អ្នកបោះឆ្នោតនឹងជ្រើសរើសតំណាងចំនួន ២៥ រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមត្ថភាព និងសីលធម៌ ដើម្បីតំណាងឱ្យឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

តាមរយៈការឃោសនាផ្សព្វផ្សាយ និងចលនារបស់រដ្ឋអំណាចភូមិភាគ ព្រមទាំងបុគ្គលឆ្នើម បងប្អូនជនរួមជាតិ Khmer លើភូមិសាស្ត្រឃុំ Hồng Dân បានចាត់ទុកថ្ងៃបោះឆ្នោតគឺជាថ្ងៃបុណ្យដ៏ធំ ព្រមទាំងផ្ញើក្តីជឿជាក់ទាំងស្រុងលើអ្នកតំណាងដែលមានគុណធម៌ និងសមត្ថភាព។

លោក Danh Vinh នៅភូមិ Đầu Sấu Đông (ភូមិក្បាលក្រពើ) បានចែករំលែកថា៖ “ប្រធានភូមិ និងព្រះចៅអធិការវត្ត Khmer ក្នុងភូមិភាគ តែងឃោសនាផ្សព្វផ្សាយ និងចលនាឱ្យប្រជាជនយើងខ្ញុំចូលរួមអនុវត្តសិទ្ធិ និងកាតព្វកិច្ចឱ្យបានពេញលេញនៅថ្ងៃទី ១៥ខែ មីនាខាងមុខនេះ។ យើងខ្ញុំសង្ឃឹមថា តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន នឹងជ្រើសរើសបានបុគ្គលដែលសមស្រប រួមចំណែកកសាងភូមិភាគឱ្យកាន់តែរីកចម្រើន”។

នៅវត្តក្បាលក្រពើ ខ្លឹមសារឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតត្រូវបានបញ្ចូលក្នុងកម្មវិធីផ្សេងៗនៃសកម្មភាពសាសនាផងដែរ។ ព្រះសង្ឃដែលជាបុគ្គលឆ្នើមក្នុងសហគមន៍ខ្មែរ មានតួនាទីជាស្នូលសម្រាប់ក្នុងការឃោសនាផ្សព្វផ្សាយ ជួយឱ្យបងប្អូនកាន់តែយល់បានច្បាស់អំពីសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត និងចូលរួមបោះឆ្នោតយ៉ាងល្អត្រឹមត្រូវទៀតផង។

អ្នកបោះឆ្នោតជនជាតិភាគតិចនៅឃុំ Hồng Dân ស្វែងយល់ពីប្រវត្តិរូបសង្ខេប និងកម្មវិធីសកម្មភាពរបស់បេក្ខជនអ្នកឈរឆ្នោត។

ព្រះតេជព្រះគុណ Trần Thoảng ព្រះចៅអធិការវត្តក្បាលក្រពើ (Đầu Sấu) មានសង្ឃដីកាថា៖ “ក្រៅពីការខិតខំឃោសនាផ្សព្វផ្សាយដល់មាមីងប្រជាពុទ្ធបរិស័ទ យើងខ្ញុំសង្ឃឹមថាអ្នកតំណាងដែលបានជាប់ឆ្នោតនឹងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ រួមទាំងការយកចិត្តទុកដាក់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងចរាចរណ៍នៅតាមតំបន់ជនជាតិភាគតិច  ព្រមទាំងជំនយយឧបត្ថម្ភ និងណែនាំបងប្អូនឱ្យពង្រីកវិស័យសេដ្ឋកិច្ច បង្កើនកម្លាំងសាមគ្គីរវាងបណ្តាជនជាតិក្នុងការកសាងស្រុកកំណើត និងប្រទេសជាតិ”។

ស្មារតីឆ្ពោះទៅកាន់ការបោះឆ្នោតកំពុងរីកសាយភាយយ៉ាងសកម្មក្នុងសហគមន៍បណ្តាជនជាតិ និងសាសនានៅលើភូមិសាស្ត្រខេត្ត។ ការរួមដំណើរយ៉ាងសកម្មនោះ បានរួមចំណែកពូនផ្តុំនូវទំនុកចិត្ត និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងនាមជាប្រជាពលរដ្ឋ បង្កើតបរិយាកាសអបអរសាទរយ៉ាងអធិកអធមសម្រាប់ថ្ងៃបុណ្យរបស់ប្រជាជនទាំងមូលដែលកំពុងឈានជិតចូលមកដល់។

Thanh Hải - Hoàng Đăng

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។