Chủ nhật, 18-10-26 23:26:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នាំយកចំណេះដឹងផ្នែកច្បាប់ទៅកាន់សហគមន៍ជនជាតិភាគតិច

Báo Cà Mau ប្រឈមមុខជាមួយភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មដ៏ច្រើនប្រភេទ នឹងវិធីសាស្រ្តទំនើបៗកាន់តែខ្លាំងឡើងផងនោះ ថ្មីៗនេះ កងកម្លាំងនគរបាលបានសហការជាមួយរដ្ឋអំណាចភូមិភាគដើម្បីផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ជូនប្រជាជន ជាពិសេសនៅតាមតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មតាំងពីដំបូងផងដែរ។

នគរបាលខេត្ត Cà Mau ផ្តល់លិខិតប័ណ្ណឃោសនាផ្សព្វផ្សាយអំពីច្បាប់បង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រប់គ្រង ប្រើប្រាស់អាវុធខុសច្បាប់ គ្រឿងផ្ទុះ និងឧបករណ៍ជំនួយសម្រាប់បងប្អូនជនរួមជាតិនៅឃុំ Hoà Bình។

នៅឃុំ Hoà Bình ការផ្សព្វផ្សាយនេះតែងបានចាត់តាំងឡើងជាប្រចាំ ជាមួយបណ្តយាខ្លឹមសារជាក់ស្តែង ដោយផ្តោតលើសេចក្តីកំណត់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការគ្រប់គ្រង និងការប្រើប្រាស់អាវុធខុសច្បាប់ គ្រឿងផ្ទុះ និងឧបករណ៍ជំនួយផ្សេងៗ យោងតាមនោះ ដាស់តឿនអំពីវិធីសាស្រ្ត និងយុទ្ធសាស្ត្ររបស់ពួកឧក្រិដ្ឋកម្មប្រភេទទំនើបដែលទើបនឹងកើតឡើងថ្មីៗនេះ។

យោងតាមប្រសាសន៍លោកវរសេនីយ៍ទោ Trần Văn Nghị ស្នងការនគរបាលរងនៃនគរបាលឃុំ Hoà Bình កងកម្លាំងនគរបាលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ​និងជាក់ស្តែងស្តីពីយុទ្ធសាស្ត្ររបស់ឧក្រិជនគ្រប់ប្រទផ្សេង ដូចជា៖ ចោរកម្ម បង្កអុកឡុកសាធារណៈ និងការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត។ ផ្តើមពីនោះ បានជួយប្រជាជន ជាពិសេសបងប្អូនជនរួមជាតិភាគតិចនូវមានមានកម្រិតក្នុងចូលជិតប្រព័ន្ធសារព័ត៌មាន និងលើកកម្ពស់ចំណេះដឹងរបស់ខ្លួនក្នុងការ និងសកម្មចូលរួមថ្កោលទោសរាល់បទល្មើសផ្សេងៗដែលឧក្រិដ្ឋជនបានបង្កឡើង។

ដែលគួរឱ្យកត់សម្គាល់ផងនោះ ឃុំ Hoà Bình ក៏ធ្លាប់កើតមានករណីជួញដូរមនុស្សយ៉ាងធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងជនរងគ្រោះប្រមាណជាង ១00 នាក់។ ពួកជនល្មើសទាំងឡាយបានឆក់ឱកាសលើអ្នកដែលមានជីវភាពលំបាក និងមិនសូវយល់ដឹងផ្នែកខាងព័ត៌មានដើម្បីបោកបញ្ឆោតតាមពាក្យសំដីដោយសន្យាថានឹងធ្វើការងារងាយស្រួល តែទទួលបានប្រាក់ខែខ្ពស់ឬក៏ធ្វើមេអណ្តើងខាងអាពាហ៍ពិពាហ៍ដែលបានរៀបចំ។ ផលវិបាកដែលបានបន្សល់ទុកមកមិនត្រឹមជារបួសខាងរាងកាយ និងផ្លូវចិត្តសម្រាប់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងជាការឈឺចាប់ និងអសន្តិសុខសម្រាប់គ្រួសារជាច្រើនទៀតផង។ ដោយយល់ច្បាស់ពីការពិតនេះ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់កាន់តែមានភាពបន្ទាន់។

ក្រៅពីការផ្សព្វផ្សាយសេចក្តីកំណត់ផ្នែកច្បាប់ កងកម្លាំងនគរបាលក៏បានណែនាំប្រជាជនឱ្យសម្គាល់នូវរាល់ហានិភ័យទាំងឡាយដែលអាចកើតមានក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសការគ្រប់គ្រង និងការប្រើប្រាស់អាវុធគ្រោះថ្នាក់ដើម្បីកាត់បន្ថយការរំលោភបំពាន និងគ្រោះថ្នាក់ដ៏មិនអាចនឹងស្មានថានឹងកើតឡើង។

Cà Mau ឃោសនាផ្សព្វផ្សាយច្បាប់ និងបង្កើនចំណេះដឹងជូនបងប្អូនជនរួមជាតិភាគតិចនៅឃុំ Hoà Bình។

នៅពេលខាងមុខ កងកម្លាំងនគរបាលឃុំ Hoà Bình នឹងបន្តសហការ ព្រមទាំងរៀបចំកិច្ចប្រជុំ ជននៅតាមតំបន់លំនៅដ្ឋាន និងតំបន់ដែលមានមុខសញ្ញាស្មុគ្រស្មាញខាងសន្តិសុខ ព្រមទាំងម្ចាស់ការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនផ្តើមពីមូលដ្ឋាន។ ជាមួយគ្នានោះដែរ រដ្ឋអំណាចភូមិភាគ និងគណៈប្រជាជនគ្រប់បណ្តាភូមិទាំងឡាយបានជំរុញខ្លាំងខ្លាការរួមបញ្ចូលផ្សព្វផ្សាយច្បាប់ក្នុងសហគមន៍។

អាស្រ័យមានវិធីសាស្រ្តផ្សព្វផ្សាយបង្កភាពជិតដិត និងជាក់ស្តែងនេះ ប្រជាជនជាច្រើនបានបង្កើនខាងចំណេះដឹងរបស់ខ្លួនផងដែរ។ លោកThạch Rol Linh នៅភូមិ Thị Trấn A1 ឃុំ Hoà Bình បានចែករំលែកថា៖ “បន្ទាប់ពីទទួលបានព័ត៌មានខាងច្បាប់ ខ្ញុំយល់កាន់តែច្បាស់អំពីហានិភ័យដែលអាចកើតមាន ផ្តើពីនោះ ខ្ញុំក៏រំលឹកដល់ដាស់តឿនគ្រួសារ និងសាច់ញាតិរបស់ខ្លួនឱ្យអនុវត្តល្អតាមសេចក្តីកំណត់របស់រដ្ឋទៀតផង”។

នៅពេលដែលមានចំណេះដឹងផ្នែកច្បាប់គ្រប់គ្រាន់ អ្នករាល់គ្នាៗនឹងក្លាយជា “ស្រទាប់រាំងស្កាត់” សកម្មក្នុងការបង្ការរាល់បទល្មើស រួមចំណែករក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងកសាងតំបន់លំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសន្តិភាព៕

Kim Trúc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។