Thứ năm, 27-8-26 04:35:53
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តភ្ជាប់សង្វាក់នៃក្តីមេត្តា

Báo Cà Mau នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

ភិក្ខុនី Thích Nữ Diệu Chánh រួមជាមួយថ្នាក់ដឹកនាំខេត្ត និងរដ្ឋអំណាចភូមិភាគ រួមទាំងអ្នកឧបត្ថម្ភ ព្រមទាំងប្រជាជនប្រារព្ធពិធីសម្ពោធស្ពាន Cây Tự ស្ថិតនីអនុសង្កាត់ Tân Hoá  A សង្កាត់ Hoà Thành។

ខណៈពេលដែលទទួលបានលិខិតអំពាវនាវ ឬដឹងពីកន្លែងដែលមានតម្រូវការបន្ទាន់ខាងស្ពានគមនាគមន៍ គណៈអភិបាលវត្តក៏បានធ្វើការស្ទង់មតិនៅនឹងកន្លែងដោយផ្ទាល់ បន្ទាប់មកភ្ជាប់ទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភដើម្បីជំនួយថវិកាសាងសង់។

ថ្មីៗនេះ វត្ត Kim Sơn បានសហការជាមួយសប្បុរសជន ធ្វើពិធីសម្ពោធស្ពានចរាចរណ៍ជនបទ ២ ខ្សែនៅភូមិ Tân Hoá A និងអនុសង្កាត់ Bình Thành សង្កាត់ Hoà Thành។ ស្ពានបេតុងដ៏រឹងមាំទាំងនេះបានជំនួសឱ្យស្ពានចាស់ៗដែលទ្រុឌទ្រោមផងដែរ។

លោក Nguyến Văn Phú នៅអនុសង្កាត់ Tân Hoá A បានចែករំលែកថា៖ «ស្ពាន Cây Tự កាលពីមុនចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងបន្ទាប់ពីប្រើប្រាស់អស់រយៈកាលច្រើនឆ្នាំ។ រាល់ពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ក៏មានការភ័យបារម្ភណាស់ដែរ ជាពិសេសប្អូនសិស្សសាលាត្រូវឆ្លងកាត់ជាប្រចាំ ដើម្បីទៅសាលារៀន។ ឥឡូវនេះ ជាមួយនឹងស្ពានបេតុងដ៏រឹងមាំ ប្រជាជនមានក្តីសប្បាយរីករាយយ៉ាងខ្លាំង»។

យោងតាមលោក Vương Chí Thiện អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Hoà Thành ស្ពាន និងផ្លូវជាច្រើនទូទាំងតំបន់នេះនៅតែស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមបន្ទាប់ពីប្រើប្រាស់អស់រយៈកាលច្រើនឆ្នាំ។ ការរួមកម្លាំងរបស់បណ្តាអង្គការ និងសប្បុរសជនសម្រាប់ការសាងសង់ស្ពានចរាចរណ៍ជនបទគឺជាក់ស្តែងណាស់ បានរួមចំណែកដល់ការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគផងដែរ។

«នេះគឺជាកម្មវិធីសប្បុរសធម៌សង្គមដ៏មានអត្ថន័យមួយ ដែលទទួលបានឧបត្ថម្ភពីសប្បុរសជនជាច្រើន។ រហូតមកដល់បច្ចុប្បន្ន ស្ពានជនបទរាប់សិបខ្សែត្រូវបានសាងសង់នៅតាមតំបន់ដាច់ស្រយាល។ រាល់ពេលដែលស្ពានមួយត្រូវបានសម្ពោធ ការបានឃើញពីសេចក្តីរីករាយ និងក្តីរំភើបយ៉ាងជាក់ច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាជន ផ្តល់ឱ្យយើងនូវការលើកទឹកចិត្តកាន់តែខ្លាំងថែមទៀតដើម្បីបន្តដំណើរការនេះ» ភិក្ខនី Thích Nữ Diệu Chánh បានចែករំលែកដូច្នេះ។

រាល់ស្ពាននីមួយៗដែលបានសាងសម្រេចជាស្ថាពរគឺជារឿងរ៉ាវនៃក្តីមេត្តាករុណា។ ផ្តើមពីការរួមចំណែករបស់សប្បុរសជនទាំងឡាយ ក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំរបស់បងប្អូនប្រជាជនដែលចង់មានស្ពានថ្មីក៏បានក្លាយជាការពិតផងដែរ។

ភិក្ខុនី Thích Nữ Diệu Chánh មានសង្ឃដីការថា បច្ចុប្បន្ន នៅតំបន់ដាច់ស្រយាលជាច្រើនទូទាំងខេត្ត នៅមានស្ពានជាច្រើនដែលខូចខាត និងទ្រុឌទ្រោម។ កន្លែងខ្លះ ប្រជាជនត្រូវឆ្លងកាត់ព្រែកទន្លេដោយទូកពោរពេញដោយការលំបាក ជាពិសេសក្នុងរដូវព្យុះភ្លៀង។ ដូច្នេះ នាពេលអនាគត វត្ត Kim Sơn នឹងបន្តប្រើប្រាស់ប្រភពធនធានទាំងអស់ពីសប្បុរសជន ពុទ្ធសាសនិកជន និងអង្គការសប្បុរសធម៌ ដើម្បីរួមគ្នាសាងសង់ស្ពាននៃក្តីមេត្តាករុណាបន្ថែមទៀត រួមចំណែកដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុនសម្រាប់ប្រជាជនធ្វ់ដំណើរទៅមក៕

Tú Quyên - Trường Giang

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។

Thanh Hải បន្តរក្សាកិត្តិនាម «ភូមិគ្មានគ្រួសារក្រ»

ការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលនៅកម្រិតមូលដ្ឋានមិនត្រឹមមានគោលបំណងឆ្ពោះទៅកសាងប្រព័ន្ធក្បាលម៉ាស៊ីនដំណើរការមានប្រសិទ្ធភាព និងគុណភាពប៉ុណ្ណោះទេ ថែមទាំងបានដាក់ចេញនូវតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលសម្រេចបានក្នុងរយៈពេលកន្លងទៀតផង។ ចំពោះភូមិ Thanh Hải ឃុំ Gành Hào គោលដៅសំខាន់បន្ទាប់ពីការរៀបចំឡើងវិញគឺរក្សាបាននូវកិត្តនាមជា «ភូមិគ្មានគ្រួសារក្រ»។

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។