Chủ nhật, 18-10-26 22:40:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

Báo Cà Mau មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

លំនៅឋាន “៣ រឹងមាំ” មិនត្រឹមធានាបិទបាំងភ្លៀងខ្យល់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្តសម្រាប់បងប្អូនជនរួមជាតិកាន់តែមានចិត្តខិតខំពលកម្មផលិត ដើម្បីឈានឡើងរួចចាកក្រទៀតផង។

សព្វថ្ងៃនេះ មានពេលទៅទស្សនាតាមបណ្តាភូមិទាំងឡាយលើភូមិសាស្ត្រឃុំ Khánh Hưng នឹងងាយបានជួបប្រទះនូវរូបភាពផ្ទះជាច្រើនដែលកំពុងប្រញ៉ាប់សាងសង់។ សម្លេងម៉ាស៊ីនលាយបេតុង និងមនុស្សស្រែកហៅគ្នាទៅវិញទៅមកដើម្បីជញ្ជូនឥវ៉ាន់ និងវត្ថុប្រើប្រាស់ផ្សេងៗជាដើម  បង្កើតបរិយាកាសការងារដ៏មមាញឹក។ នៅលើដីធារដែលកាលពីមុនជាផ្ទះបណ្ដោះអាសន្ន និងបណ្តាល ផ្ទះ «ដំបូលរឹងមាំ គ្រឹះរឹងមាំ និងស៊ុម - ជញ្ជាំងរឹងមាំ» ទាំងនេះកំពុងត្រូវបានបញ្ចប់ជាបណ្តើរៗ នាំមកនូវសេចក្តីរីករាយដល់គ្រួសារដែលបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងលំនៅដ្ឋានដែលទ្រុឌទ្រោម និងខ្វះសុវត្ថិភាព។

សម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ និងប្រកៀកបន្ទាត់ក្រ ជីវភាពភាគច្រើនពឹងផ្អែកលើកម្លាំងពលកម្មស៊ីឈ្នួល ប្រាក់ចំណូលរកបានមិនស្ថិតស្ថេរ។ ការធានាជីវភាពរស់នៅសម្រាប់គ្រួសារគឺពិបាករួចទៅហើយ ដូច្នេះការសន្សំប្រាក់ដើម្បីសាងសង់ផ្ទះគឺកាន់តែពិបាកខ្លាំងទៀតដែរ។ ដោយយល់ឃើញពីស្ថានភាពនេះ ខេត្ត Cà Mau កំពុងអនុវត្តកម្មវិធីឧបត្ថម្ភសាងសង់ថ្មី និងកែជួសជុលផ្ទះចំនួន ១.០៦៩ ខ្នងសម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនជាតិភាគតិច និងគ្រួសារដែលមានកូនរបស់អ្នកតស៊ូធ្វើបដិវត្តន៍ដែលរងផលប៉ះពាល់ដោយជាតិពុលគីមី សរុបថវិកាអស់ជាង ៨០ ពាន់លានដុង។ ក្នុងនោះ ឃុំ Khánh Hưng កំពុងអនុវត្តសាងសង់ផ្ទះជិត ៣០ ខ្នង។ បច្ចុប្បន្ន ផ្ទះជាច្រើនក៏ត្រូវបានសាងសង់រួចរាល់ជាង ៨០% ហើយកំពុងខិតខំបញ្ចប់មុនថ្ងៃទី ២០ ខែសីហា មុនកាលកំណត់រួមរបស់ខេត្តផងដែរ។

លោក Huỳnh Thành Đến លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Khánh Hưng បានឱ្យដឹង៖ ភូមិភាគបានបញ្ជាក់ពីការជំនួយឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួ សារក្រ ប្រកៀកបន្ទាត់ក្រ ជាពិសេសគ្រួសារជនជាតិភាគតិចដែលមានជីវភាពជួបលំបាក ជាភារកិច្ចខាងសុខុមាលភាពសង្គមដ៏ជាក់ស្តែងមួយ។ ដូច្នេះ រួមជាមួយនឹងការបង្កើនល្បឿន សាងសង់ ឃុំតែងតែត្រួតពិនិត្យជាប្រចាំដើម្បីធានាគុណភាពសម្រាប់ផ្ទះនីមួយៗផងដែរ។ ក្រៅពីប្រភពថវិកាជំនួយឧបត្ថម្ភរបស់រដ្ឋ ភូមិភាគថែមទាំងបានចលនាសាច់ញាតិ និង សហគមន៍ឱ្យចូលរួមចំណែកកម្លាំងពលកម្មដើម្បីកាត់បន្ថយការចំណាយ និងជួយបញ្ចប់គម្រោងឱ្យបានឆាប់រហ័សទៀតផង។

លំនៅឋាន "៣ រឹងមាំ" ដែលមានទំហំ ៤,៧ម៉ែត្រ និងប្រវែង ១៩ ម៉ែត្របានសាងសង់ផ្តើមពីប្រភពនៃការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយជំនួយរបស់សាច់ញាតិ បង្កើតបានទីជម្រកដ៏សុខសាន្តសម្រាប់គ្រួសារបង Lâm Còn ផងដែរ។

នៅភូមិ Kinh Đứng ផ្ទះថ្មីរបស់បង Lâm Còn ជាគ្រួសារជនជាតិភាគតិចក្រីក្រដែលកំពុងត្រូវបានផ្តើមសាងសង់។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គ្រួសារបងត្រូវរស់នៅក្នុងផ្ទះបណ្ដោះ អាសន្ន ហើយរៀងរាល់រដូវភ្លៀងម្តងៗ គ្រួសារបងតែព្រួយបារម្ភជាខ្លាំង ពីព្រោះលេចធ្លាយស្ទើគ្រប់ទីកន្លែង។ ឥឡូវ បានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន ៨០ លានដុង ដើម្បីសាងសង់ផ្ទះថ្មី ក្តីសប្បាយរីករាយរបស់មិនអាចមានអ្វីប្រៀបបាននោះទេ ខណៈពេលដែលក្តីស្រមៃចង់បានផ្ទះដ៏រឹងមាំរបស់ខ្លួនជិតក្លាយជាការពិត។

លោក Lâm Còn បានចែករំលែកថា៖ «ដោយមានផ្ទះរឹងមាំ ប្តីប្រពន្ធខ្ញុំកាន់តែមានទំនុកចិត្តក្នុងការខិតខំរកស៊ីដើម្បីរួចចាកពីភាពក្រីក្រ។ គ្រួសារខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ និងការគិតគូររបស់រដ្ឋអំណាចភូមិភាគ របស់បក្ស និងរដ្ឋ»។

រាល់លំនៅឋាន «៣ រឹងមាំ» នីមួយៗដែលបានសាងសង់មិនត្រឹមតែមានការឧបត្ថម្ភរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏មានការខិតខំប្រឹងប្រែងរួមគ្នារបស់សាច់ញាតិ និងសហគមន៍ផងដែរ។ ទាំងនេះពិតជាលំនៅឋានប្រកបដោយក្តីមេត្តា និងជាទីជម្រកសម្រាប់គ្រួសារក្រីក្រី គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចទាំងឡាយកាន់តែមានទំនុកចិត្តសាងជីវភាពគ្រួសាររបស់ខ្លួនរស់នៅស្ថិរភាព និងប្រសើរជាងមុនផងដែរ៕

Kiều Nương - Chiêu Vương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។