Chủ nhật, 18-10-26 22:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

Báo Cà Mau ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

កងកម្លាំងនគរបាលឃុំ Hồng Dân ដោះដូរជាមួយសមាជិកទាំងឡាយអំពីទម្រង់ “ក្រុមគ្រប់គ្រងស្វ័យត្រាណក្នុងសហគមន៍ Hoa”។

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ នគរបាលខេត្តបានផ្តើមបង្កើត ៥៧ ទម្រង់ «ប្រជាចលនាប៉ិនប្រសព្វ» បន្តដំណើរការមានប្រសិទ្ធភាពចំនួន ៣១៧ ទម្រង់ការពារស្វយត្រាណស្តីពីសន្តិសុខ និងសណ្តាប់ធ្នាប់។ ទន្ទឹមនិងនោះ ពង្រឹងបានក្រុមសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋានបានជាង ១.៣០០ ក្រុម និងក្រុមប្រជាស្វ័យគ្រប់គ្រងបានជាង ១៦.២០០ ក្រុម។

សហាការយ់ាងព្រមគ្នារវាងវិធីសាស្ត្រជំនាញនៃកងកម្លាំងនគរបាលជាមួយនឹង «ភ្នែក និងត្រចៀក» ការផ្តល់ទំនុកចិត្តពីមហាជន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលើភូមិសាស្ត្រខេត្តនៅតែបន្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនផងដែរ។ នគរបាលខេត្តបានធ្វើបណ្តឹង ៣៦០ ករណីដែលពាក់ព័ន្ធនឹងជនជាប់ចោទ ៦៧២ នាក់ ព្រមទាំងការពិន័យរដ្ឋបាលចំនួន ៣៥៧ ករណី ដោយមានបុគ្គលចំនួន ១.៣៦៦ នាក់ប្រព្រឹត្តិល្មើសស្តីពីគ្រោអសង្គម និងបទល្មើសផ្សេងៗទៀត ប្រមូលថវិកាសម្រាប់ធនាគារជាតិរុបជិត ៣ ពាន់លានដុង។

នគរបាលខេត្តបានដាក់សំណើទៅក្រសួងនគរបាល ដើម្បីទទួលស្គាល់ទម្រង់ "ក្រុមគ្រប់គ្រងស្វ័យត្រាណក្នុងជនជាតិ Hoa " នៅឃុំ Hồng Dân ជាទម្រង់នៃការច្នៃប្រឌិត ដើម្បីពង្រីកទូទាំងប្រទេស។ វរសេនីយ៍ត្រី Văn Công Sang ស្នងការនគរបាលរងឃុំ Hồng Dân ឱ្យដឹង៖ "ក្នុងរយៈពេល ១ ឆ្នាំដែលបានអនុវត្តទម្រង់រដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ នគរបាលឃុំបានចាប់ផ្តើមពង្រឹងមាំទាំង ៧ ទម្រង់ទូទាំងប្រជាជនការពារសន្តិសុខជាតិ និងកសាង ៣ ទម្រង់ថ្មីបន្ថែមទៀត។​ ក្នុងនោះ មានជាច្រើនទម្រង់ពង្រីកប្រសិទ្ធភាពខ្ពស់ ដូចជា៖ ទម្រង់សាលារៀនគ្មានគ្រឿងញៀន ការឃ្លាំមើលដោយកាមេរ៉ាសន្តិសុខ និងក្រុមគ្រប់គ្រងស្វ័យត្រាណក្នុងជនរួមជាតិ Hoa។ ទម្រង់ទាំងនេះបានជំនួយការយ៉ាងច្រើនដល់កងកម្លាំងនគរបាលក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ"។

លោក Viên Quang Tỷ ប្រធានក្រុមគ្រប់គ្រងស្វ័យត្រាណក្នុងសហគមន៍ Hoa បានចែករំលែកថា៖ «ក្នុងពេលដំណើរការសកម្មភាព ក្រុមការងារបានផ្តល់ព័ត៌មានដ៏មានតម្លៃជិត ៥០ ដំណឹងជូនកងកម្លាំងនគរបាល។ ផ្តើមពីប្រភពព័ត៌មាននេះ នគរបាលមូលដ្ឋានអាចយល់បានភ្លាមៗអំពីស្ថានភាព កំណត់អត្តសញ្ញាណបុគ្គលគួរឱ្យសង្ស័យ បញ្ជាក់អត្តសញ្ញាណរបស់បុគ្គលដែលគួរឱ្យសង្ស័យ និងដោះស្រាយការរំលោភបំពានរដ្ឋបាលក្នុងករណីជាច្រើនតាំងពីដំបូង»។

កាមេរ៉ាឃ្លាំមើលសន្តិសុខការពារលំនឹងល្អនៅតាមមូលដ្ឋាន។

ទម្រង់ «កាមេរ៉ាឃ្លាំមើលសន្តិសុខ និងសណ្តាប់ធ្នាប់» ក៏បានបង្ហាញពីឧត្តមភាពរបស់ខ្លួននៅក្នុងយុគសម័យឌីជីថលផងដែរ។ បច្ចុប្បន្ននេះ នគរបាលឃុំហុងយឹនកំពុងគ្រប់គ្រង និងដំណើរការកាមេរ៉ាចំនួន ១២ គ្រឿងដោយផ្ទាល់។ មិនត្រឹមតែសម្រាប់ថតយកនូវរូបភាពប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធកាមេរ៉ានេះបានក្លាយជាប្រភពនៃឯកសារប្រតិបត្តិការ ដែលជួយអនុវត្តច្បាប់កាត់បន្ថយពេលវេលាសម្រាប់ការផ្ទៀងផ្ទាត់ កំណត់អត្តសញ្ញាណជនសង្ស័យ ពង្រឹងភស្តុតាង និងបង្កើនប្រសិទ្ធភាពនៃការស៊ើបអង្កេត និងការដោះស្រាយឧក្រិដ្ឋកម្មទៀតផង។

លោក Danh Hoàng Ân ជាអ្នកស្រុកភូមិក្បាលក្រពើ (Đầu Sấu) បានសម្តែងថា៖ «ចាប់តាំងពីការដំឡើងប្រព័ន្ធកាមេរ៉ាឃ្លាំមើលមក ស្ថានភាពសន្តិសុខនៅក្នុងភូមិកាន់តែមានស្ថេរភាព ហើយប្រជាជនមានអារម្មណ៍ថាសុវត្ថិភាពជាងមុនក្នុងកិច្ចការងាររបស់ខ្លួន។ ប្រជាជនសង្ឃឹមថា នាពេលអនាគត រដ្ឋាភិបាលនឹងបន្តវិនិយោគលើកាមេរ៉ាបន្ថែមទៀត ដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់»។

កិច្ចសហការយ៉ាងសកម្មពីប្រជាជនបានជំនួយកម្លាំងឱ្យនគរបាលកាន់តែក្តាប់បានដំណឹងជាមុនអំពីស្ថានភាព និងដោះស្រាយហានិភ័យដែលអាចកើតមានបានទាន់ពេលវេលា និងពីចម្ងាយផងដែរ។ ផ្តើមពីនោះ អាចបង្ការទាន់ពេលវេលា និងការជៀសវាងចំណុចក្តៅខាងសន្តិសុខ ការពារជីវិតរស់នៅដោយសុខក្សេមក្សាន្ត និងសុភមង្គលសម្រាប់បងប្អូនប្រជាជន៕

Thanh Hải

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។